អាហ្វហ្គានីស្ថាន៖ គ្រោះរញ្ជួយដីដ៏មានឥទ្ធិពលកម្រិតប្រមាណ ៦.០រ៉ិចទ័រ បានវា.យប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដោយបន្សល់ទុកនូវការបំផ្លិចបំផ្លាញនៅទូទាំងខេត្ត Nangarhar និង Kunar បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានរងគ្រោះដល់អាយុជីវិត រងរបួស និងបាត់ខ្លួនក្រោមគំនរថ្មបាក់បែ.ក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEucijQdVAAa_XA_PzPrMxjWV0aQ7K1HbY-0bvuZE_dVbAhXM9jaq1y7-Csxsi030AKTubVpDVraEPfA8ZpCYkkUSlD0_bZBw6GLdNQyQ9L_p93DU4bFLUPfLzYhFZOJKW4zXpHn2YXEGs150LuhDyPVXCiYEl_cKhyphenhyphenQEnUNa23_Bkece8ttivOw2u5JCK/s946/photo_2025-09-01_15-33-00.jpg
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយតាលីបង់ មនុស្សយ៉ាងហោចណាស់ ៦២២ នាក់បានស្លា.ប់ និងជាង ១.៥០០ នាក់បានរងរបួស ចំណែកអ្នកនៅរស់រានមានជីវិតខ្លះបានរៀបរាប់ទាំងភ័យរន្ធត់ថា មានសមាជិកគ្រួសារ រួមទាំងក្មេងៗបានកប់ជាប់នៅក្រោមគំនរបាក់បែក។ លើសពីនេះ ការរអិលបាក់ដីតាមជម្រាលភ្នំក៏បានបិទផ្លូវ ដែលធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះពិបាកក្នុងការទៅដល់តំបន់ដែលរងគ្រោះខ្លាំងបំផុត។ កត្តានេះ បានជំរុញអ្នកស្រុកជាច្រើនត្រូវបានបង្ខំចិត្តជីកកាយរកមនុស្សជាទីស្រលាញ់របស់ពួកគេដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBeCu4olivTtAQN57Q47xWHWZ1anlBszC6I8sXJoNnHiYyrNNIlvGynJSv-7xfvBnUHgACxjE2MYE_fMqiFyOOoz8ckJHj6jQAV_D3NKXj2dGf0EUoTMYTDKljs25vuvkAgmVDTeDBlxFn2yyplQJaRj9WhloEib1ubslU1iyqunHBkqT-BOZ9UQxi-pqQ/s1280/photo_2025-09-01_15-33-01.jpg

ក្រុមសង្គ្រោះបន្ទាន់ ដែលគាំទ្រដោយឧទ្ធម្ភាគចក្រ និងអឌ្ឍចន្ទក្រហមអាហ្វហ្គានីស្ថាន បានចាប់ផ្តើមបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យដែលចង្អៀត។ ជាមួយគ្នានេះ ការអំពាវនាវសុំការបរិច្ចាគឈា.មបានរីករាលដាលយ៉ាងឆាប់រហ័ស ខណៈអ្នកស្ម័គ្រចិត្តក្នុងតំបន់ជាច្រើនបានប្រញាប់ផ្ដល់ឈា.មដើម្បីជួយជនរងគ្រោះជាបន្ទាន់។ បន្ថែមពីនេះ ការបំផ្លិចបំផ្លាញបានរីករាលដាលយ៉ាងខ្លាំង ដែលសហគមន៍ជាច្រើនត្រូវបានទុកចោលដោយគ្មានទីជម្រក អាហារ ឬទឹកស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV3FZ9PLIUor6W_NtfIC1B0IuX5q4DnC16RgTSxgHsejPt0-rkmXzXOXxZYip8dfTMK5DHiDjQGYLCn47exZliyxXXQSSEjg1utjRQk3e3M6dI0bt2AGtOHegPuLfLg2qop6hN_cWf7yF3DmE4N9wEyjsCC8F11CNHciiZIk0igonUTE6zcpXL47KUHMaT/s1200/photo_2025-09-01_15-33-02.jpg

អាជ្ញាធរបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងតំបន់ជាប់ព្រំដែនតំបន់ Khyber Pakhtunkhwa របស់ប្រទេសប៉ាគីស្ថាន ជាកន្លែងដែលផ្ទះសង់ឡើងពីភក់និងថ្ម ត្រូវបានដួលរៀបដល់ដី ដោយសារកម្រិតរញ្ជួយដីនៅពាក់កណ្តាលអធ្រាត្រ ដែលបានវាយប្រហារនៅជម្រៅ 10 គីឡូម៉ែត្រពីផ្ទៃខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAX0ftYkBzRtottdyspgY5Y9E2qqmDE8PYAuIjKF2q-DD2gfnjE6LGU-4T-LQLsjwBV1f5fh5WfJ4h6UiQMwUwkCpAv_zR-Lhkh1TZ9kq-iq8OH2CUF54ucAfq3riUlWGNl3h6PyyR2OEkjjAUGgSr2rfvIPxesszS2IO2uFqDmP05g643nKCjzjT07WHU/s730/image_2025-09-01_16-16-06%20(2).png

អ្នកនាំពាក្យការិយាល័យបរទេសអាហ្វហ្គានីស្ថានបាននិយាយថា៖ «រហូតមកដល់ពេលនេះ មិនមានរដ្ឋាភិបាលបរទេសណាមួយបានឈានដល់ការផ្តល់ជំនួយសម្រាប់ការជួយសង្គ្រោះ ឬការងារសង្គ្រោះមនុស្សរងគ្រោះទាំងនេះនៅឡើយទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxwqewXwZr3CcLiulQLzdyYFp_Hwho1DRWju2ejmpUM5icK9ImABOfMJ3_CocvXOWimhlWOzUWjn86ALoLk2eP9DGgNItqBW0dTHoHWII5DtWCoHStYSUoDcIkaV9KmddC3dS7kjEV0lfqghOwAmUFVjImjeK8bJPq3qWx7QZxGbZWSpma7ld8Vg6KU3XL/s1200/image_2025-09-01_16-16-06.png
គួរជម្រាបថា អាហ្វហ្គានីស្ថាន គឺជាប្រទេសមួយដែលងាយនឹងកើតមានការរញ្ជួយដីដ៏កា.ចសា.ហាវ ជាពិសេសនៅតំបន់ជួរភ្នំ Hindu Kush ជាកន្លែងដែលបន្ទះតិចតូនិចឥណ្ឌា និងអឺរ៉ាស៊ីជួបគ្នា។ ការរញ្ជួយដីជាបន្តបន្ទាប់នៅភាគខាងលិចរបស់អាហ្វហ្គានីស្ថានកាលពីឆ្នាំមុន បានសម្លា.ប់មនុស្សជាង 1,000 នាក់ ដែលទិន្នន័យនេះ បង្ហាញពីភាពងាយរងគ្រោះនៃប្រទេសមួយក្នុងចំណោមប្រទេសដែលក្រីក្របំផុតរបស់ពិភពលោកចំពោះគ្រោះមហន្តរាយធម្មជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin9hL5rX5NcHgY5HI1fWmb6P5sb7l8u3ydkTgPu0XIIBzlp3b8dSQ6LLjsSAZtlAWz9TDya6m3hLwVv7IaKTbKpNspnLp1v9uvVkSGMDFC-XqYLIk7y6FlzZCBY51F0bGxJrcWJBI6QPFkEbPCoNg_khlwoXKClH2ths29ShLPlxrDmMaItxKlNdMAVRjE/s1280/photo_2025-09-01_15-32-59.jpg