ងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន អ្នកដែលចោទប្រកាន់តារាសម្តែង Dylan Wang ថាបានឈ្លោះជាមួយមិត្តស្រីរបស់ខ្លួនបានចេញមុខនិយាយជាផ្លូវការហើយ។ ជននេះបានសារភាពថាទង្វើរបស់ខ្លួនបំពានច្បាប់ និងសម្ដែងការខឹងសម្បាព្រោះតារាប្រុសរូបនេះមិនព្រមផ្សះផ្សាទោះបីជានាងបានសូមទោសក្តី។
ជននោះបានសរសេរថា «ខ្ញុំនឹងមិនសូមទោសទៀតទេ! Dylan Wang មិនទទួលយកការផ្សះផ្សាទេ។ ខ្ញុំបានបំពានមាត្រា ៤២ នៃច្បាប់ស្តីពីទណ្ឌកម្មសម្រាប់ការគ្រប់គ្រងសន្តិសុខ ទង្វើនៃការរីករាលដាលភាពឯកជននឹងត្រូវដាក់ទណ្ឌកម្មរដ្ឋបាល និងឃុំខ្លួនពី ៥ ទៅ ១០ថ្ងៃ។ ខ្ញុំត្រូវចូលយប់នេះ» ។ ជននេះបានអះអាងថា ខ្លួនគ្រាន់តែប្រព្រឹត្តបទល្មើសផ្សព្វផ្សាយព័ត៌មានឯកជនប៉ុណ្ណោះ ហើយមិនទទួលយកការចោទប្រកាន់ផ្សេងទៀតឡើយ។
.png)
នៅក្នុងការបង្ហោះមួយផ្សេងទៀត អ្នកដែលបង្ហោះវីដេអូដែល Dylan Wang ឈ្លោះជាមួយមិត្តស្រីរបស់ខ្លួនបានបង្ហើបថារូបគេបានឃើញហត្ថលេខារបស់ Dylan Wang នៅលើពាក្យបណ្តឹង ហើយបានបញ្ជាក់ថា ក្រុមហ៊ុនគ្រប់គ្រង និងជំនួយការរបស់តារាសម្តែងបាននិយាយដោយផ្ទាល់ និងប្តេជ្ញាមិនចុះចាញ់។ មនុស្សម្នាក់នេះបានសរសេរថា «ហត្ថលេខារបស់គាត់បានក្លាយជាបិសាចក្នុងចិត្តខ្ញុំ»។

ឧបទ្ទវហេតុនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ មតិជាច្រើនលើកឡើងថាចំណាត់ការដ៏តឹងតែងពី Dylan Wang និងក្រុមហ៊ុនគ្រប់គ្រង គឺចាំបាច់ដើម្បីការពារសិទ្ធិសិល្បករ ក្នុងបរិបទនៃការរីករាលដាលនៃពាក្យចចាមអារ៉ាមមិនពិត និងការលុកលុយឯកជនភាព ដែលកើតមានជាទូទៅនៅលើបណ្តាញសង្គម។.png)
គួរបញ្ជាក់ផងដែរថា អ្នកនិយមលេងអ៊ីនធឺណិតម្នាក់ដែលអះអាងថាជាអ្នកគាំទ្ររបស់ Dylan Wang បានបង្ហោះវីដេអូដែលអះអាងថា Dylan Wang ឈ្លោះប្រកែកជាមួយមិត្តស្រីដែលមានទំនាក់ទំនងជាមួយគ្នា១០ឆ្នាំ។ ក្រោយមកភាគីរបស់ Dylan Wang បានឆ្លើយតបថា ពាក្យចចាមអារ៉ាមនេះមិនពិត ហើយបានបញ្ជាក់ថា ពួកគេបានដាក់របាយការណ៍ទៅកាន់ប៉ូលិសហើយ៕










