តារាចម្រៀង អេននី ហ្សាម បានបង្ហាញមុខមាត់គូស្នេហ៍ថ្មីជាអ្នកស្រលាញ់ភេទដូចគ្នាហើយបន្ទាប់ពីបែកបាក់ដៃគូចាស់បាន១ឆ្នាំ។ តាមការបញ្ជាក់ពី អេននី ហ្សាម គូស្នេហ៍ថ្មីរបស់នាងគឺមានអាយុតិចជាងខ្លួននាង១០ឆ្នាំ ប៉ុន្តែនោះមិនមែនជាឧបសគ្គសម្រាប់ពួកគេឡើយ។
កាលពីពេលថ្មីៗនេះតារាចម្រៀង អេននី ហ្សាម បានបង្ហោះនៅលើបណ្តាញសង្គមទិកតុកបង្ហាញពីគូស្នេហ៍ថ្មីរបស់ខ្លួនជាមួយនឹងពាក្យពេចន៍ដ៏ផ្អែមល្ហែមមិនចាញ់គូស្នេហ៍ប្រុសស្រីឡើយ។ ជាមួយនឹងរូបភាពជាច្រើនសន្លឹក អេននី ហ្សាម បានសរសេររៀបរាប់ថា «អរគុណបងផ្តល់ស្នាមញញឹមឱ្យអូន ទោះបីបងអាយុប្អូនអូន១០ឆ្នាំមែន តែចរិតចាស់ទុំជាងអូនទៀត ពេលអូនខឹង បងតាមលួង ពេលបងខឹង អូនអត់លួង ពួកយើងអត់ដែលឈ្លោះគ្នាទេ ទោះបីអូនងរ ក៏បងមិនខ្វល់ដែរ គឺបងលួងគ្រប់ពេលទោះបងត្រូវក៏ដោយ ឡុង នីតា មនុស្សល្អរបស់អូន»។
បន្ទាប់ពីបង្ហាញស្នេហាជាសាធារណៈជាមួយនឹងភាពផ្អែមល្ហែម មនុស្សជាច្រើនបានចូលរួមសម្តែងក្តីត្រេកអរចំពោះ អេននី ហ្សាម ចំពោះទំនាក់ទំនងថ្មីដែលគូស្នេហ៍ស្រលាញ់ភេទដូចគ្នា។ នៅក្នុងផ្នែកបបញ្ចេញមតិយោបល់លោក មាស សុខរតនៈ ក៏បានលើកឡើងដែរថាអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ ចំណែកឯគូស្នេហ៍ អេននី ហ្សាម វិញបានចូលខម្មិនថា «អគុណដែលស្រលាញ់បងអរគុណដែលចូលមកក្នុងជីវិតបង»។
បើតាមការឆ្លើយតបរបស់ អេននី ហ្សាម ទៅកាន់អ្នកលេងបណ្តាញសង្គម ចំណងស្នេហ៍នាង និងគូស្នេហ៍ ឡុង នីតា គឺមានរយៈពេលជាង១ខែហើយ។.jpg)
គួរបញ្ជាក់ផងដែរថា អតីតតារាចម្រៀងក្នុងទ្រនំថោន អេននី ហ្សាម បានប្រកាសបែកគ្នាជាមួយគូស្នេហ៍ភេទដូចគ្នាមានឈ្មោះ Nona Ra ជាអ្នកសិល្បៈដូចគ្នាកាលពីខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីទាក់ទងគ្នាបានជាង៣ឆ្នាំ៕










