ប្រទេសថៃ ៖ ថៃតែងតែផ្សព្វផ្សាយព័ត៌មានពីកងទ័ពខ្លួនជាន់មីន និងចោទប្រកាន់កម្ពុជាតាមទម្លាប់ថា កងទ័ពកម្ពុជាបង្កប់មីនថ្មីក្នុងទឹកដីថៃ ។ ទោះជាកម្ពុជាបានច្រានចោលការចោទប្រកាន់នេះជាច្រើនលើក ក៏ថៃនៅតែចោទប្រកាន់ដដែលៗ ជាពិសេស ក្រោយពីប្រទេសទាំងពីរបានប្រជុំចរចាដោះស្រាយជម្លោះឈានទៅរកសន្តិភាព បែរជាថៃស្រែកថា កងទ័ពជាន់មីន ។ ហេតុអ្វីកងទ័ពថៃពុំដើរល្បាតក្នុងទឹកដីរបស់ខ្លួន ហើយចូលចិត្តដើរខុសផ្លូវបង្កបញ្ហាមិនឈប់ឈរ ចោទប្រកាន់ផ្តេសផ្តាសបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnkFAEBRk4vj9hKpuTjHzuJjgpzKSP1E99E9bFI_kNBMegflt8eJKtx8Ce1Gqu7TYygznvzpnVm4ZnSbnzST0wQSHsvxaPjKJVarto-Ho66aBxsekpD3ypueXFwybk6fV3hukVfAfDVd5nPLyhF-mWRLqt4QYHV0qJDjohGhyYuvvdA6vd2khhh6xwRfQy/s1280/photo_2025-08-28_10-25-06.jpg

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា កងទ័ពថៃបានដើរល្បាតខុសផ្លូវជាន់មីនដាច់ជើងស្តាំនៅបរិវេណប្រាសាទតាក្របី ហើយនេះជាការជាន់មីនលើកទី៦ និងជាន់លើកទី៣ គិតចាប់ពីកម្ពុជា-ថៃបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់ ។ អ្នកនាំពាក្យកងទ័ពថៃបានចោទប្រកាន់ដូចពេលកន្លងមកថា កម្ពុជាមានចេតនាបង្កប់មីនក្នុងទឹកដីរបស់ខ្លួន ហើយចាត់ទុកនេះជាការបំពានបទឈប់បា.ញ់ និងអនុសញ្ញាអូតាវ៉ាម្តងហើយម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcdjzwuMXEGE_-yT4uE-oI6Pndmylbazt8W2tFBWuafgAiOy8inYAxocC6VlvlnTTT3geE5Lld6DGe5BNfddjBx9lWc0Sw97oMah1beHb_TpYpt5lcW9zOs3J0qzfR_wc1KZV0xNKLUmEmKZkhzDtYhRsaAROQdQoPZhfp9iuwbjipt9SUeg4NVB9XOQWf/s1200/photo_2025-08-28_10-25-07.jpg

អ្នកនាំពាក្យកងទ័ព លោក វីនឆ័យ សុវ៉ារី បាននិយាយពីកងទ័ពថៃម្នាក់ជាន់មីន នៅថ្ងៃទី២៧ ខែសីហា ពេលល្បាតនៅបរិវេណប្រាសាទតាក្របី បណ្តាលឱ្យដាច់ជើងខាងស្តាំ ដោយលោកចោទប្រកាន់កងទ័ពកម្ពុជាបង្កប់មីនថ្មីក្នុងទឹកដីថៃ ។ លោកថា នេះជាការជាន់មីនលើកទី៦ និងជាន់លើកទី៣ គិតចាប់ពីកម្ពុជា-ថៃធ្វើកិច្ចព្រមព្រៀងឈប់បាញ់ ដែលបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានៅតែបំពានបទឈប់បាញ់រហូតមក និងពុំគោរពអនុសញ្ញាអូតាវ៉ាដែលហាមប្រើប្រាស់មីនប្រឆាំងមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxTvMmNOsilM8OE6EJUbsVzqqYVQ3ucG0a5akt15_RS3uyudcDQfx0C_X3vPLhGEut_lZyRR2MwMfqk01mWQl92q0yOSB9affbf10pEUsqxAugSgdKaEtR_tu_BeYgGCzDVCW5VVGSgao-Ybv4ecrpjRSriGIDuNdWJq6OTJoKd7sy87VbaG83ghorj28u/s1477/image_2025-08-04_09-45-43.png

លោក វីនឆ័យ បន្តថា ហេតុការណ៍កងទ័ពថៃជាន់មីនបានកើតឡើងជាច្រើនលើកនៅតំបន់ព្រំដែន ដែលបង្ហាញពីចេតនាអាក្រក់ គំរាមកំហែង និងល្មើសបូរណភាពទឹកដីថៃ ផ្ទុយពីកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កន្លងមក ។ លោកក៏បានចោទប្រកាន់កម្ពុជាល្មើសបទឈប់បាញ់ជាបន្តបន្ទាប់ ដោយសារការបង្កប់មីនដែលថៃចាត់ទុកមីនជាអាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0lnqmPiBHLQ19BvE5yxveBc_-Vmfs-YajOzNputaL95nh1jJ7zpsyX_HSPaDqRSiefl9SBwww74bJzooe0B26Yzdy96iyqvH7hqJw97qIluydlGWp9xL6nO4Hq9rlRgirY3IYzGQKBPvdK0u_WG3mVu6bFbyoR56aRjdR6yh2_VlIFv5-tLmCX2zzCHrJ/s600/image_2025-08-04_09-45-44%20(2).png

លោកជឿថា កម្ពុជាមានផែនការបង្កប់មីនជាមុននៅតាមបណ្តោយព្រំដែនដើម្បីគំរាមកំហែងថៃ ហើយការបង្កប់មីនជាឧបសគ្គដល់ការកាត់បន្ថយភាពតានតឹង និងប៉ះពាល់ការចរចាទ្វេភាគីរវាងប្រទេសទាំងពីរ ។

ជាការឆ្លើយតបនឹងការចោទប្រកាន់របស់ថៃ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កម្ពុជាមិនបានប្រើប្រាស់ និងដាក់គ្រាប់មីនថ្មីឡើយ កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាណការប្រើប្រាស់មីនប្រឆាំងមនុស្ស ។ កម្ពុជាធ្លាប់ជម្រាបថៃ និងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា តាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា គឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្គ្រាមស៊ីវិល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEs3hJt1xKVQOWwAqi2kL9HQSvfmLqHsXVeufGV4avslwD3w1XlHQY1NuGIc2HDDUrQYNFrmhynyXkvS6f153H9U_q00TIhNKVAfW7fAXg0ll3YcAoE4Ax4CmYJZkSykoNzShYi3h56HD0CUpspJCpnbnlJgD-Bud1ItVpx6jJ5ZzFoKFEMUXTf2DzzjyS/s1280/539797370_23880880574920432_4301638135911071415_n.jpg
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួនក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន នៅម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ៕