(ភ្នំពេញ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រយន្តហោះពិសេស ដើម្បីកក់សំបុត្រធ្វើដំណើរពីទីក្រុងសៀមរាបទៅកាន់ទីក្រុងហាណូយ និងគោលដៅអន្តរជាតិនានា ជាមួយការផ្តល់ជូនប្រូម៉ូសិនពិសេសដែលមានរយៈពេលកំណត់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែសីហា ជាមួយនឹងសំបុត្របញ្ចុះតម្លៃសម្រាប់ទូទាំងបណ្តាញក្នុងស្រុក និងអន្តរជាតិទាំងមូលរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiHQH15trt21OFCHj6RKFhY_QnHnBeGJpc_u5EhB0GTWVxp19Qa1wprILE0dFWX0-HWikteXR9khaD7-BHvrY68jK1-a2YtBIkcyirD6IhuTc2lKMPnsFL7FngUaooyGZZCVtbquOxrsjigaJMbjFgg1-vWdgKL0a8C7bA2cfNbJS5MzFC4V_9lC6SNAMs/s4000/Flight%20crew.jpg

ចាប់ពីថ្ងៃទី ២៨ ខែសីហា ម៉ោង ០:០០ ដល់ម៉ោង ២៣:០០ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ (GMT+7) អ្នកដំណើរទាំងអស់អាចកក់សំបុត្រតម្លៃ Eco ដែលមានតម្លៃចាប់ពី USD0 (*) ដែលមាននៅលើគេហទំព័រផ្លូវការរបស់ Vietjet គឺ www.vietjetair.com ឬតាមរយៈកម្មវិធីទូរសព្ទ Vietjet Air។ ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះសម្រាប់ការធ្វើដំណើរដែលមានសុពលភាពចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (**)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip4fMmtdgkp6TSAUZF2blMh8uVgeo9xVx9Y5SVe3mNffhd4PVZ7dElyM_7rImT3G8QXFqAGXpe0p4SVqIO7pjE0USDF58xjmZiTJ8BjTHyZeURjVZ5hoj9M8vZrE6W6xsed9tRCHOJFhtPw-t6_6RfIKiSL31p_cs0xKz-4iCeqI9Hys91m6QEGO9V_TDo/s4000/Vietjet%20Aircraft%20(6).jpg

ក្រុមហ៊ុន Vietjet កំពុងដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវហោះហើរសៀមរាប-ហាណូយដែលផ្តល់នូវជម្រើសតម្លៃសមរម្យ និងងាយស្រួលដើម្បីស្វែងយល់ពីវប្បធម៌ដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ប្រទេសវៀតណាម។ ជាមួយនឹងការតភ្ជាប់ជើងហោះហើរដ៏រឹងមាំរបស់ Vietjet តាមរយៈទីក្រុងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជាក៏អាចទៅដល់គោលដៅជាច្រើនក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ីប៉ាស៊ីហ្វិកយ៉ាងងាយស្រួល ដើម្បីទទួលបានភាពរីករាយជាមួយទីក្រុងដ៏រស់រវើក ឆ្នេរខ្សាច់ត្រូពិច និងសម្បត្តិវប្បធម៌ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់វៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitY1PklmcYKTHVY2Tvxkdc6iG59MBC3D33fZ04n4mbkdS57srScAn0uTtzg4nq5N9qtGgF6ChCfgLDWmj_bIst7bwHgeDngSYEDOKLb-nkpriKC9EcQNSL-fOKX2nl8qALoowsj1qZvPrDIwb69zD8AKaqwXIyPOl_91uhvsenBVVcHpmSrOtZT76FGMaB/s1600/Vietjet%20fleet.jpg

ក្នុងឱកាសអបអរសាទរទិវាបុណ្យជាតិវៀតណាម ក្រុមហ៊ុន Vietjet ស្វាគមន៍ភ្ញៀវមកកាន់កន្លែងតាំងពិព័រណ៍ដ៏ពិសេស “៨០ ឆ្នាំនៃឯករាជ្យជាតិ – សេរីភាព – សុភមង្គល” នៅទីក្រុងហាណូយ ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥។ ភ្ញៀវធ្វើដំណើរអាចស្វែងយល់ពីព្រឹត្តិការណ៍នានារបស់ Vietjet ក្នុងវិស័យអាកាសចរណ៍ បទពិសោធន៍នៃការប្រើប្រាស់កម្មវិធីពីកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយភាពច្នៃប្រឌិត និងរីករាយជាមួយការតាំងពិព័រណ៌ប្រកបដោយភាពច្នៃប្រឌិត រួមទាំងការតាំងពិព័រណ៌យន្តហោះអមដោយការផ្តល់រង្វាន់ ការសម្តែងផ្ទាល់ និងសកម្មភាពជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPnNL5hkKTgKisa93I6nwHonBtNXDno2euBkdHL6mMsR3ueRMnoTsPMMpjXfW6hpk6dYycWW97w3Ea7nFq5ye_8u5Eh2RYldLi26Y7AdSVyrHR-2V1uUTZTpdMuVH09ntwjafP5i3NaO3w0VkLVvvIuddOejaju7fcBBuNFLLP4o4EacC6m7WIer8jcINe/s1480/dieulethumbnail-1609390127692.jpg

នៅលើយន្តហោះ អ្នកដំណើរអាចទទួលបានបទពិសោធន៍ជាមួយយន្តហោះទំនើប សន្សំសំចៃប្រេង បុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងរួសរាយរាក់ទាក់របស់ក្រុមហ៊ុន Vietjet រួមទាំងម្ហូបវៀតណាមនិងអន្តរជាតិដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ ដូចជា៖ ហ្វឺ និង បាញ់ មី កាហ្វេទឹកដោះគោទឹកកក និងម្ហូបអាហារជាច្រើនទៀត។ អ្នកធ្វើដំណើរតាម Vietjet ក៏អាចរីករាយជាមួយការសម្តែងសិល្បៈវប្បធម៌នៅលើយន្តហោះក្នុងឱកាសពិធីបុណ្យនានា និងសេវាកម្មផ្សេងៗជាច្រើន ដែលធ្វើឱ្យរាល់ការធ្វើដំណើររបស់ភ្ញៀវមិនអាចបំភ្លេចបានឡើយ ចាប់តាំងពីពេលហោះឡើងរហូតដល់ពេលចុះចត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha5VkahBgQ3T2sjRKpqW6ZuRFS05ypOySKdIAhtg9YbttQFyCBJRlK-cXzYKAQANaxGE-KQksnpuJhWaMPSZhCUeElCiFdsCS5FQyDDskk0RkPN9Osw9xyBlD3Esxyj6Mj0tmy9GTq3Aee-j-1oSh3F_CBdgkVF-L0chmyIlRva95uKMtK3o5g_RuGGnB7/s1600/Vietjet%20aircraft%20(2)%20(3).jpg

ការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ នឹងជួយឱ្យអ្នកដំណើរធ្វើផែនការសម្រាប់ដំណើរកម្សាន្តរបស់ខ្លួននៅពេលខាងមុខបានយ៉ាងល្អប្រសើរជាមួយ Vietjet។ តស់! កក់សំបុត្រឥឡូវនេះ ព្រោះប្រូម៉ូសិនដ៏ល្អនេះមានកំណត់!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF5iOQ9vodjozt77L2ugd-K6Z8eDVjw4wUVayGtE_VMGqgPiQy4ZDumwUnLZI3bdFpG6f5S0Ft3tfJdqmziSIte-5uEcfN-MSFIMK3pTSrXV0Tam7M4BWL1wpxT620EoDnQQdeC1uHvQ8ZEQ4BwO56IIah10RyrL1Z7V2M-yEPEdOaA6cwgKSMXlGttG83/s1600/Photo_2_Vietjet_grows_its_fleet_with_new_generation_A330neo_aircraft.jpg

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ
(**) រយៈពេលជាក់លាក់នៃការធ្វើដំណើរអាចត្រូវបានអនុវត្ត អាស្រ័យលើផ្លូវនិងគោលដៅហោះហើរ។ កាលបរិច្ឆេទធ្វើដំណើរត្រូវបានអនុវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5iiLHiSOwYc6byPrGGWzN0bGHCpmXVMeSJ-7OhIsLp1fV4kyerWmg0wT3ik27K5oMKBu2m6ORLIvfsRBfzfwDtRe49rDMboTotoqnfolvNINpWXncgGKJAoL6CSixifsx8SSc4CAQJwsS_vfvVD5CLy8AY3ituWt8sX1H6UAhOgokoRIx_24LyIr0pwEQ/s2484/Vietjet%20cabin%20crew%202.jpg

###

អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ZfMA0xrSTP74UYcEyP-d7-j43-cYFVgoUbH9M1y80udyJIi6Y0lFLko8tTJx3X4UO2MxBwCJmAmnTkRrnveGRTjUYkN1ER4mYkUqUEaBVEgdn08YWCkYfIyHhTYokD_VmbMOdPhadoZ7x9QY_XxsoFqdDt5myTSqhG0HftZpAiRi70CS673PyRZ7E1E/s1912/a330-at-han-1688956488605.jpgក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwbU7MVDEbapTMYdyfWUiRIQExeojD34VHzK4LPJYibE2Ylvrx-_1NU9ZyQjWsFHSZxCkjDNmW3uszdo3FSF9fOaPFAjt7IrECpY3uaJfwzLG5F874TbO6hJh_4CmRcL4xloV_sp4bwsJAdJOCeXmL_-WcDHhnk_WDn2g3hS3mtHp-jq15msMoYqzxMA4/s1701/Vietjet%E2%80%99s_regional_state_of_the_art_aircraft_maintenance_center.jpg

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ media@qed.agency
លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ kieuduong@vietjetair.com
លេខទំនាក់ទំនង៖ +84 932 775 066