(បាងកក)៖ អ្នកស្រី Mallika Boonmeetrakul Mahasuk អ្នកនយោបាយវ័យចំណាស់ថៃដែលនិយាយស្ដីមិនសូវដឹងល្ហើយ និងធ្លាប់ប្រមា.ថមើលងាយខ្មែរ ត្រូវបានអតីតរដ្ឋមន្ត្រីការបរទេសថៃប្ដឹ.ងពីបទបរិហាកេរ្តិ៍ ព្រមទាំងនិយាយឌឺដងយ៉ាងដូច្នេះថា ប្រាក់សំណងដែលលោកទទួលបានពីបណ្ដឹងនេះ នឹងត្រូវឧបត្ថម្ភដល់មន្ទីរពេទ្យផ្លូវចិត្ត ដើម្បីជួយដល់មនុស្សដែលមានបញ្ហាដូចជាលោកស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI_0SiyP-MDMUwzLvyunIerthtgVEayhW8ndiwON1Ak4JZyCoFaY6bhCcFP2fQPRmhw0epskCHb5AAXyA2WMstrJSLISIO8QwLakpa12Cri4RjnYYsl5ty4fHFw7RzsjJl3URb1TEcUn5nSv_ngDC-exd57TIdg8874ZhlqAKVxaTkrE7ConEa7GzRKLTn/s693/photo_2025-08-26_12-36-16%20(2).jpg
អតីតរដ្ឋមន្ត្រីការបរទេសថៃ លោក Noppadon Pattama បានឲ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថា លោកបានដាក់ពាក្យបណ្តឹងទៅកាន់អ្នកស្រី Mallika Boonmeetrakul Mahasuk
ពីបទបរិហាកេរ្តិ៍ ហើយលោកបានបញ្ជាក់ថា បណ្តឹងនេះ នឹងមិនមានការយោគយល់ឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikKQcfHhj8vsVcLohiFkzmyGQiqtOjsgnAdQ0rIgJ_SVFfFFDuigeXtPE11xFwgEy9ObYL_C-diNP7l7Xa2fHpBXgcs6JeXnyChRzSOG_2b6fTvFarxRm7436zX81muI84HKMfOIkGaJcYDZ5clW7nIpi5J4KhPNR60phuOKMtRMluyk6ikFVw0kIDiTX8/s1280/photo_2025-08-26_12-36-15.jpg

    តាមការផ្សាយរបស់ទូរទស្សន៍ Amarin TV របស់ថៃកាលពីថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥, លោក Noppadon បានប្រាប់អ្នកកាសែតថា បញ្ហានេះបានចាប់ផ្តើមនៅពេលអ្នកស្រី Mallika ផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានចំនួនពីរ ដោយអះអាងថា លោកជាអ្នកធ្វើឲ្យប្រទេសថៃបាត់បង់ទឹកដីជុំវិញប្រាសាទព្រះវិហារ ប៉ុន្តែនោះគឺជាការចោ.ទប្រកាន់ដែលមិនត្រឹមត្រូវ ហើយលោកបានធ្វើការច្រានចោលទាំងស្រុង។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_QnL2CM4ItfihSUCBn7QFALth47rusHKC6-QMp0On0Oym_yEGXCNoa5bGILW6M_OaJLdDDE1GNiw5aK7zpEWkDmrCXBa42WU93aa7LI-BReNG2TEYQ9UIBBz850fEz3yS_M1ZhIz1ROR6muCa_GqNuKkrlAEuCgLx2DqH6N92stFYQXpCjez0RzOrlDXE/s728/photo_2025-08-26_12-36-16%20(3).jpg
    បន្ថែមពីនេះ នៅពេលអ្នកសារព័ត៌មានសួរលោកថា តើអាចមានការសម្រុះសម្រួលជាមួយអ្នកស្រី Mallikaទេ? លោក Noppadon បានបញ្ជាក់ថា នឹងគ្មានការយោគយល់ឡើយនៅក្នុងបណ្តឹងនេះ ហើយករណីនេះនឹងត្រូវដំណើរការតាមផ្លូវច្បាប់ពេញលក្ខណៈ។ លើសពីនេះលោកបន្ថែមថា សម្រាប់ប្រាក់សំណងទាំងអស់ពីបណ្តឹងនេះ នឹងត្រូវបរិច្ចាគទៅជួយអ្នកដែលមានបញ្ហាផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipxaa0ZeVucUdHnCaJwtwUXTf81aXumGyGh1P64JxFVStqKUBUGF-tEww5sJFr9RVrDXWj-opWuCDxcWIFbAXTQFZMiXWl07HAWVe23XboVDT__dFNKIwcFmw-Om3E7zZkyBzr2CPNkoQtYMVfxar7lw1mbH4VSoNpkpD1n9Rhq_nRfD-3P9SzUhE5lNzl/s1280/photo_2025-08-26_12-36-16.jpg

    គួរជម្រាបថា ក្នុងបទសម្ភាសន៍ជាច្រើនអ្នកស្រី Mallika តែងចោទប្រកាន់លោក Noppadon ម្តងហើយម្តងទៀត ថាជាអ្នកដែលធ្វើឲ្យបាត់បង់ប្រាសាទព្រះវិហារ ជាហេតុនាំឲ្យលោក Noppadon ទប់លែងជាប់ក៏សម្រេចដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានបង្ក្រាបបទឧក្រិដ្ឋ (CSD) របស់ថៃតែម្តង៕