ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជានាវាពិឃាត៣គ្រឿង អមជាមួយទាហានម៉ារីន៤ពាន់នាក់ ចូលទៅកាន់តំបន់មួយស្ថិតនៅក្បែរដែនទឹកប្រទេសវ៉េណេស៊ុយអេឡា។
ការដាក់ពង្រាយកងទ័ពជើងទឹកអាមេរិកនេះ ធ្វើឡើងដើម្បីប្រយុទ្ធជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលអាមេរិកសង្ស័យថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ជាមេកើយនៅពីក្រោយ។

ជាការឆ្លើយតប លោក ម៉ាឌូរ៉ូ (Maduro) បានពង្រាយកងជីវពលជាង ៤.៥លាននាក់នៅជុំវិញប្រទេស ដោយប្ដេជ្ញាការពារប្រឆាំងនឹងការឈ្លានពានអាមេរិក។.png)
ភាពតានតឹងរបស់ប្រទេសទាំងពីរ កើតឡើង ក្រោយពីរដ្ឋាភិបាលោកត្រាំ បានប្រកាសផ្តល់រង្វាន់៥០លានដុល្លារ ក្នុងការផ្តល់ព័ត៌មាន ដែលឈានដល់ការឃាត់ខ្លួនលោក ម៉ាឌូរ៉ូ (Maduro)។
គួរបញ្ជាក់ថា លោក នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានរដ្ឋអាជ្ញាអាមេរិក តាមឃាត់ខ្លួនតាំងពីឆ្នាំ២០២០ ដោយចោទថាលោកជាមនុស្សនៅពីក្រោយ ការសមគំនិតរត់ពន្ធកូកាអ៊ីន អាភៀន និងគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក៕










