កាលពីជាង១ឆ្នាំមុន ល្អហួស បានប្រកួតយកជ័យជម្នះនៅលើទឹកដីប្រកបក្លៀវក្លាបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ល្អហួស ទើបបានលាតត្រដាងថ្មីមួយដែលនាងមិននិយាយភាសាថៃទោះបីជាចេះហើយប្រកួតនៅទីនោះពីព្រោះតែនាងដឹងពីសន្តានរបស់ថៃ។ ជាមួយគ្នានេះ ល្អហួស ក៏បានបង្ហាញអារម្មណ៍មានមោទនភាពយ៉ាងខ្លាំងដែលឈ្នះមកុដនៅលើទឹកដីថៃ។
ដូចប្រិយមិត្តមួយចំនួនដែលតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ល្អហួស បានសម្រេចចិត្តមិនទៅលាលែងតំណែងដោយផ្ទាល់នៅឯប្រទេសថៃក្នុងនាមជា Miss Preteen Junior Idol World 2024 ឡើយបន្ទាប់ពីខ្មែរនិងថៃមានជម្លោះព្រំដែនជាមួយគ្នា។ បវរកញ្ញាវ័យក្មេងរូបនេះក៏បានប្រឹងប្រែងប្រើប្រាស់សំឡេងរបស់ខ្លួននិងបានចេញបទចម្រៀងពីថៃ ផ្ទុះការគាំទ្រយ៉ាងខ្លាំងវ រហូតវីដេអូចម្រៀងនោះត្រូវបានគេ Report ទាល់តែដាច់បាត់ចេញពីបណ្តាញសង្គមហ្វេកប៊ុក។ ថ្មីៗនេះ ល្អហួស ក៏បានលាតត្រដាងរឿងមួយអំឡុងពេលនាងប្រកួតនៅឯប្រទេសថៃផងដែរ។
នៅយប់ថ្ងៃទី២១ សីហា ល្អហួស បានបង្ហោះវីដេអូពីការទទួលជ័យជម្នះរបស់ខ្លួនក្នុងការប្រកួត Miss Preteen Junior Idol World 2024 ដោយបានរៀបរាប់ថា «ពេលនាងខ្ញុំទៅប្រកួតដណ្តើម មកុដ នៅប្រទេសសៀ.ម នាងខ្ញុំអាចនិយាយភាសាសៀ.មបាន ពេលដែលនាងខ្ញុំប្រកួតនៅទីនោះ ប៉ុន្តែនាងខ្ញុំមិននិយាយជាដាច់ខាត ដោយសារតែភាសាសៀ.មវាគ្មានតម្លៃដែលអោយនាងខ្ញុំត្រូវនិយាយ ដោយសារតែនាងខ្ញុំស្គាល់ច្បាស់ពីសន្តានសៀ.ម »។
ល្អហួស បានបង្ហាញអារម្មណ៍មានមោទនភាពខ្លាំងណាស់ដែលឈ្នះមកុដ លើទឹកដីសៀម ជាពិសេសកាន់ដៃជាមួយសៀ.ម យកឈ្នះសៀ.ម យកជោគជ័យជូនជាតិមាតុភូមិ។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០២៤ ល្អហួស បានសាងប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជាជាមួយលទ្ធផល Back To Back ដោយក្លាយជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 ខណៈម្ចាស់ជ័យលាភីឆ្នាំ២០២៣ គឺបវរកញ្ញាវ័យក្មេង ឃឿន ប៉ូលីកា។ មិនត្រឹមតែក្លាយជាម្ចាស់មកុដនាគ្រានោះ ល្អហួស ក៏បានឈ្នះជ័យលាភីផ្សេងទៀតជាច្រើនដូចគ្នាក្នុងការប្រកួតនៅលើទឹកដីថៃ៕