តារាចម្រៀង សុខ សីឡាលីន បានបញ្ចេញសំឡេងក្នុងទម្រង់យីកេដោយច្រៀងភាសាខ្មែរលាយភាសាអង់គ្លេសថ្លែងអំណរគុណទៅកាន់លោក អាល់ហ្វារ៉ូ ដែលចុះមកផ្សាយផ្ទាល់ពីទិដ្ឋភាពជាក់ស្តែង។ មិនត្រឹមតែប៉ុណ្ណោះបទចម្រៀងនេះក៏បានបង្ហាញពីសន្តានរបស់ថៃបានវាយប្រហារមុនជាចោររង្វេងប្រវត្តិសាស្រ្តសត្វរមិលគុណ។

ទន្ទឹមនឹងជម្លោះព្រំដែនរវាងខ្មែរនិងថៃគេបានឃើញសិល្បករ សិល្បការិនី បានចេញបទចម្រៀងផ្សេងៗគ្នាទាំងទម្រង់សម័យ រ៉េប និងលាយឡំទម្រង់ប្រពៃណីឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ផ្សេងៗ។ ក្នុងនោះតារាចម្រៀង សុខ សីឡាលីន ក៏បានបញ្ចេញទេពកោសល្យរបស់ខ្លួនក្នុងទម្រង់លំនាំបទយីកេ លក់ផ្សារ ជាមួយនឹងការច្រៀងជាភាសាជាតិនិងភាសាអង់គ្លេស។

ក្នុងអត្ថន័យចម្រៀងរបស់កញ្ញា សុខ សីឡាលីន បានលើកឡើងពីភាពស្រស់សង្ហារបស់ អាល់ហ្វារ៉ូ ភ្នាក់ងារអាម៉េរិកចុះមកដល់កម្ពុជាចំពេលវេលាដែលកម្ពុជាត្រូវការសន្តិភាពជាមួយនឹងការគាំទ្រ ស្រលាញ់និងស្វែងយល់សេចក្តីពិតពីកម្ពុជាបង្ហាញទៅកាន់ពិភពលោកហើយប្រជាជនកម្ពុជាពិតជាមិនអាចភ្លេចគុណនេះបាន។ បទចម្រៀងទម្រង់យីកេនេះក៏បានបង្ហាញថាថៃជាអ្នកវាយប្រហារមុន ជាចោរប្រវត្តិសាស្រ្ត សាងកំហុសធ្ងន់ ដោយសារតែផ្ទៃក្នុងខ្លួនឯងបែកបាក់បង្កចរិតធូរថ្លៃឱ្យកម្ពុជារងគ្រោះទៅវិញ។
យ៉ាងណាមិញ បទចម្រៀងមួយបទនេះរបស់តារាចម្រៀង សុខ សីឡាលីន ទទួលបានមតិចម្រុះពីសាធារណជន។ អ្នកមួយចំនួនក៏បានសរសើរ ប៉ុន្តែអ្នកមួយចំនួនរិះគន់ថាតារាចម្រៀងរូបនេះច្រៀងកាច់តុងពេក៕










