ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Mgr Online រាយការណ៍ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយពីការដាក់ពាក្យប្តឹងសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសថៃជាមុនសិន លោកអាចនឹងប្តឹងសម្តេចទាំងពីរទៅអន្តរជាតិ ប៉ុន្តែត្រូវសិក្សាលម្អិត និងរង់ចាំការស៊ើបអង្កេតរបស់សមត្ថកិច្ចថៃ ។ ពេលនេះ នាយករដ្ឋមន្ត្រីស្តីទីថៃពុំទាន់ដឹងថា តើសម្តេចទាំងពីរបានវិនិយោគអ្វីខ្លះនៅថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bV6YrtATQegg3jhBRR5LdbAa-1ksYf1x2kuvT0YZQlq6fexITN1nJYgGLgv8RF70-MNZl5vktaCPInW8gB-rYL4XWfJ-BOFl1LRxxue2JsLOgQQzq98QdzINwCCuglMYJRZuVlDEG2NLO7aK76wpCyh_YFynr0JHmhENrzgOVqth0c6EDcd77LWCSk-E/s960/photo_2025-08-19_09-21-05.jpg

លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីនិយាយថា ការប្តឹងសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺត្រូវប្តឹងតាមច្បាប់នៅថៃជាមុន រីឯការប្តឹងទៅអន្តរជាតិត្រូវតែសិក្សាលម្អិត ពីព្រោះវានឹងប៉ះពាល់ដល់ទំនាក់ទំនង ។ លោកបានឱ្យមន្ត្រីច្បាប់ក្រុមប្រឹក្សាសន្តិសុខជាតិពិភាក្សាជាមួយក្រសួងការបរទេស និងពុំទាន់ដឹងថា តើសម្តេចទាំងពីរបានវិនិយោគអ្វីខ្លះនៅថៃ និងមានបញ្ហាអ្វី ដូច្នេះ ស្ថាប័នពាក់ព័ន្ធនឹងត្រួតពិនិត្យជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOAQdrHPtAhmeTynv1OyP-IcCTuqPWWRXYyzW_sKXf5Rh-yPod2HFRRayy9_nxgNQOUAk1z4bQnUgjL1yVpMLDATSH99WQBHGqLWNoT0FRXhCM_fy73p2x2BYhnOp6t6oWy_Kf5WetuUAQtohM0fvRQG0ASHpVoSethfxHCirEsxkm97-GZiO3kjhpGFXh/s1020/photo_2025-08-19_09-21-03.jpg

នាយករដ្ឋមន្ត្រីស្តីទីថៃបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន កាលពីថ្ងៃទី២០ ខែសីហា ថា រដ្ឋាភិបាលថៃត្រៀមប្តឹងសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសថៃ រីឯការប្តឹងទៅអន្តរជាតិ គឺត្រូវសិក្សាឱ្យបានលម្អិត ពីព្រោះវាប៉ះពាល់ដល់ទំនាក់ទំនង និងប៉ះពាល់ផ្នែកផ្សេងៗ ។ ហេតុនេះ មន្ត្រីច្បាប់ និងក្រសួងការបរទេស រួមទាំងក្រុមប្រឹក្សាសន្តិសុខជាតិ ត្រូវតែពិភាក្សាគ្នាពីការប្តឹងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDlqIgfKt5YVoa0BBqewlpKP76KBYAJZxP1YbL3gCHYpD8MR8QuAfuEUpTN4JrldiRbvQo0azFx0sv4tIV8q1mh2N8y3vQjouey769EP8nb6ZTmzGVT-GDS8nUgI_6XnJVrF8pYafuedf3ZUrT2a6fvqtMz-C-C5PCI-ek_76OC8hNaoQMbdLdFaWSeruU/s1500/image_2025-08-19_10-49-01%20(2).png

លោក ភូមិថាំ ពុំទាន់បានត្រួតពិនិត្យថា តើសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវិនិយោគអ្វីខ្លះនៅថៃ ហើយលោកនឹងឱ្យស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យ ។ លោកពុំដឹងថា តើសម្តេចទាំងពីរមានបញ្ហាអ្វីនៅថៃ ប៉ុន្តែអ្វីៗត្រូវដោះស្រាយតាមនីតិវិធីច្បាប់ បើធ្វើឱ្យខូចខាតដល់ប្រទេសថៃ គឺត្រូវតែឆ្លងកាត់ដំណើរការយុត្តិធម៌ ខណៈការប្តឹងទៅអន្តរជាតិនឹងមានលក្ខខណ្ឌលម្អិតមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW42P0SAFrGWUpLl6rSlDhE16oiUfDMOafp8zmzyBAEbzGBFdT58mHqtBIauRIfv5ZO_gpe2sCNKmQleSXuAq_A8qBizL62SW0Ytmq_VMeHRVR_6rJFwNQcHdz1MbtaSdNYqU28NivsNuLeOe-AxTAl6LzLQxK-Y7myoui-exkz_VGND81sQBB_WWMD_eo/s750/image_2025-08-19_10-49-01.png

ពេលនេះ ថៃនឹងពុំទាន់ប្តឹងទៅសមត្ថកិច្ចអន្តរជាតិឱ្យចាប់ខ្លួនសម្តេចទាំងពីរមកកាត់ទោសទេ គឺនឹងអនុវត្តតាមនីតិវិធីច្បាប់នៅប្រទេសថៃ ។ រីឯការប្តឹងទៅ Interpol ឬក៏អត់នោះ គឺនឹងរង់ចាំឱ្យសមត្ថកិច្ចថៃស៊ើបអង្កេតសិន ប្រសិនបើអាចប្តឹងបាន ថៃនឹងប្តឹង ។ នេះបើតាមការអះអាងរបស់លោក ភូមិថាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuTfW673uM7pqv7XI6vQY-eOvYDQgDBr_ZMbgpL1OruMqYwUD8Wfzin_oceIKShSVJmGIgWmjJkLtcKShNo25s6zXnpkP10I29yVxzfURkKoz3zhmq9uRFaPibqTHu0UGelEFUG0evHXEje86Q0cNWJWucYmF_rVPdu3ZMmmMal-3LbZb30buFmvwtky5k/s850/image_2025-08-19_10-49-00.png

ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាបានចាត់ទុកចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃ ដែលគ្រោងចាប់ខ្លួនមេដឹកនាំកម្ពុជា ថា ជាសកម្មភាពប៉ះពាល់ធ្ងន់លើបទឈប់បា.ញ់ដើម្បីស្ដារសន្តិភាព និងខូចខាតដល់ទំនាក់ទំនងរវាងកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1qEttJTgmKimKhDSaRvibLsrUUfAHsPwwFyFnZocmP_3urpn4rKMZFwNlZ0iCroSxtLApM-U_U9j6_VM4HrUgRXUm1V2DgKiNUiqu_cE8wBTBE9AyN29qiFEd5IyCsipaHEwqC6UGV-6U68eX_fnJktnlgF8-p-reJXyDcb9ysiZQoVZYyv-odxXiCprl/s1110/image_2025-08-15_11-41-06.png

កាលពីថ្ងៃទី១៨ ខែសីហា កន្លងមក សារព័ត៌មាននានារបស់ថៃបានផ្សព្វផ្សាយពីចំណាត់ការផ្លូវច្បាប់របស់ថៃក្នុងការចាប់ខ្លួនមេដឹកនាំកម្ពុជា២រូប រួមមាន ៖ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងរំលោភលើអធិបតេយ្យថៃ ៕