ចាប់តាំងពីក្រសោបភាពល្បីល្បាញក្នុងអាជីពសិល្បៈមកតារាសម្តែង Zi Yu ត្រូវបានរួមរិតដោយក្រុមអ្នកគាំទ្រងប់ងល់ឈ្លកក់វង្វេងឬហៅថា sasaengs fans បំពានជីវិតឯកជនយ៉ាងខ្លាំងក្លា។ ជាក់ស្តែងថ្មីៗនេះ Zi Yu ដោយសារតែខឹងខ្លាំងពេកបានចាប់ទាញទូរសព្ទរបស់អ្នកគាំទ្រងប់ងល់នោះធ្វើឱ្យផ្អើលពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXPQARigMFp5ApUqmUhtEqvGaZC36tO77fm4EhEPmXj2qcJ0fe9yc8QvU4a0PQiVun-DQTBLzd33VhL3AOGbwp78Vb0S2kdBiA6yll9mHZMTPQX2grBbc-EmAv7kp4jiWmMqPTjLlB1qVGmn1wh_rXWaSDsyxODdvPxRb1P2cQX7nzdghZFM8J-Jm0_WdS/s1440/image_2025-08-21_10-04-31.png

កាលពីថ្ងៃទី១៨ ខែសីហា តារាសម្តែងចិន Zi Yu និងក្រុមការងាររបស់ខ្លួនបានជួបឧប្បត្តិហេតុដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅពេលមកដល់ទីក្រុងប៉េកាំង។ ក្រុមអ្នកគាំទ្រឈ្លក់វង្វេង (sasaengs) បានដេញតាមរថយន្ត បិទផ្លូវ និងបង្កភាពចលាចល។ស្ថានការណ៍កាន់តែតានតឹងឡើង នៅពេលដែលអ្នកគ្រប់គ្រងរបស់ Zi Yu ដើរចេញដើម្បីបញ្ឈប់ពួកគេស្ទើរតែរងគ្រោះថ្នាក់ខណៈដែល sasaengs ម្នាក់បង្កើនល្បឿនដោយចេតនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzUwjY0dqG9oz2CjEFst5i7ZPdwzZCPY1Jb2Af3lvY-40TeuYUopLrkJKbAdhV55ArXQ6oYPsCdRyDWGMMBIzhFdypnFvQhIY76T_U5EC3UU8XKqYaMZKRxdy1i5nDsezsGLALvqf2Q4vdZEtOnrN8leIQZyruZ8-sneVfFRRNw085Hqi-q3ca63dwVj6_/s2048/image_2025-08-21_10-04-32%20(2).png
យ៉ាងណាមិញ គ្មាននរណាម្នាក់រងរបួសទេប៉ុន្តែបន្ទាប់ពីការប៉ុនប៉ងមិនបានសម្រេច ក្រុម sasaengs បានប្តូរទៅប្រើពាក្យសំដី ហើយថែមទាំងរំខានដល់ចរាចរណ៍ ដោយបង្វែរផ្លូវសាធារណៈទៅជាការដេញតាមឥតឈប់ឈរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqcKGTagBJw8-ErRTvJBjNB99_YqgxRMR_EUv5WF7FHDU_uycbgbI8Lz_MibIzh72pNNDhJQCpCYfw23ibd9Drgct3k4NbAzO0vO9Ryo6NaFoDPnYQ5kJi8TMjqXnxXLSwHzsi07MLYTz05KVWIzB2zAF-RbBd7gcn259M-2q2sOI5U_B9JGQWqrOm7vcw/s1440/image_2025-08-21_10-04-34.png

ដោយខឹងខ្លាំង Zi Yu បានចាប់យកទូរសព្ទរបស់ Sasaeng ចេញហើយតារាប្រុសរូបនេះបានស្រែកថា៖ «នេះជាបទឧក្រិដ្ឋ!»។ វីដេអូឃ្លីបនេះ បានផ្ទុះឡើង ដោយមានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើននាក់បង្ហាញការគាំទ្រពាក្យសម្តីរបស់ Ziyu ព្រោះតែក្រុមហ្វេនទាំងនោះបំពានជីវិតឯកជនលោកខ្លាំងពេក។ មតិមួយសរសេរថា៖ «បើជាខ្ញុំ ខ្ញុំនឹងវាយកម្ទេចទូរសព្ទនោះ »។ យ៉ាងណាក្រៅពីមានមតិគាំទ្រអ្នកលេងបណ្តាញសង្គមមួយចំនួនទៀតបានលើកឡើងថា Ziyu មិនគួរមានប្រតិកម្មលើរាងកាយទេ ខណៈដែលមនុស្សជាច្រើនបានការពារលោកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS0LAjqvRk-kbF_K5e9ijp00IXYMVOQzp6CzrzBCHdrLCn_KCiTr9rBqDTTNKTj4992F7Xc_N9WkeH1M4zZUWfmSKxBOl-uaMkzTHtclbZAZ70dR96WQ0F_3ouBianCAKScA4kmuISlEXtSbKigtg1Lz_nx-YooEYAqLt-Ss1jAA_xxKyqSpE5dggjgPWb/s1620/image_2025-08-21_10-04-35.png

កាលពីកន្លងមកនេះភ្នាក់ងារគ្រប់គ្រងរបស់ Ziyu ក៏បានចេញសេចក្តីថ្លែងការព្រមាននឹងចាត់វិធានការទៅតាមផ្លូវច្បាប់ទៅកាន់ sasaengs Fans ដូចគ្នាដោយសារតែបំពានជីវិតឯកជនរបស់តារាប្រុសវ័យ២៣ឆ្នាំរូបនេះមិនថានៅកន្លែងធ្វើការឬកន្លែងស្នាក់នៅផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAf1I-BdbhAV-pRo6elArbajYvSEXWhXEWulOdN5vDkhyGW0O04Olh9d_5IsfgfFWDbTuLonkPhvWxiD7FcIM8bqJ-fmMzEnOnWwmdNrfUk1s90pgSLukfXHxlORpA_K5s2-pjECLtAa-B8o_b3mee3lSqI1ZLGBFGlAqg0hgWPouDdAoyT-ZpjCeXVZnb/s1440/image_2025-08-21_10-04-29.png

គួរបញ្ជាក់ផងដែរថា Ziyu បានសាងភាពល្បីល្បាញបន្ទាប់ពីសម្តែងក្នុងរឿង BL មានចំណងជើងថា «Revenged Love»។ទន្ទឹមនឹងប្រជាប្រិយភាពនៃរឿងនេះ Ziyu ក៏រងនូវរឿងអាស្រូវជីវិតឯកជនជាមួយអតីតសង្សារចាស់រហូតលោកចេញមកសូមទោសនិងផ្អាកសកម្មភាពបណ្តោះអាសន្ន៕