ការពហិការរបស់តារាចម្រៀង ឆន សុវណ្ណារាជ ទៅលើបទចម្រៀងចំនួន៧បទដែលយកលំនាំតាមថៃ ត្រូវបានកាសែតថៃយកទៅចុះផ្សាយបានធ្វើឱ្យមានការចាប់អារម្មណ៍ជាថ្មី។ រឿងនេះក៏ជំរុញឱ្យតារាចម្រៀង អ៊ាម វន្នី បានលើកពីបទពិសោធន៍ផ្ទាល់ខ្លួននៅពេលលោកប្រលងកាលពី១០ឆ្នាំមុនមានមនុស្សមួយចំនួន មិនចូលចិត្តលោកព្រោះតែនិយាយថាមិនច្រៀងបទចម្លង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ2tJTUWbDoD4F4CfLa-avml4Jr5Ik2b2OVE-tbEX1KSQWKDOLerTVPUuDLTtfB8-X5M85hdNYNopJncfbb4Ty1pilvPnlcdRW_cbCqWcvhnpbioJB3NjFobIPafxhadcHfjmNRhcBqtfsj_oLdhVFglT4WzlW5X9kNPLIXuQOmRmJbPSPtfc4CmLr7Rdf/s852/image_2025-08-20_09-21-34.png
គេចាំបានថាកាលពីថ្ងៃទី ១៦ សីហា តារាចម្រៀង ឆន សុវណ្ណារាជ បានប្រកាសពហិការមិមិនច្រៀងបទចម្រៀងរបស់លោកចំនួន៧បទ ដូចជា មួយខែដប់ថ្ងៃ _ជួបដើម្បីបែក
_បងដឹង _រឿងនិទានមុនចូលគេង _មិនហ៊ានប្រាប់អូនផ្ទាល់មាត់ _វេលាទឹកភ្នែក _សប្បាយចិត្តទេអូន តទៅទៀតដោយសារតែបទទាំងនេះបានយកលំនាំតាមបទថៃកាលពីច្រើនឆ្នាំមុន។ ទោះយ៉ាងណា ការប្រកាសរបស់លោក ឆន សុវណ្ណារាជ បានល្បីដល់កាសែតថៃ ប៉ុន្តែក្នុងន័យហាក់ឌឺដងមកកាន់ខាងកម្ពុជាដែលប្រកាសពហិកាមិនច្រៀងបទចម្រៀងរបស់ខ្លួនព្រោះតែយកលំនាំតាមបទថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrjWOdecYJ6G6t3yjyxHrqqPxytubIzAnUtSQTY7R3wlf-R4DgkUUGWOXKSMXAllz8IY2d7eH9ktgbHCzgLMProyTS3VmBSXbTb6yiukfOcBjbXjgSc0fwp0ypTCz_R3Pvz4l5R-_YQEK3AYTlTXa1J7Z6_HIwoPrcWbxAcbXxQJXnkVYVULnDO4k62Rdf/s1920/image_2025-08-18_09-25-14.png

ងាកមកកាន់តារាចម្រៀង អ៊ាម វន្នី វិញស្របពេលរឿងរបស់លោក ឆន សុវណ្ណារាជផ្ទុះឡើង លោកក៏បានលើកយករឿងកាលពី១០ឆ្នាំមុននៅពេលដែលលោកប្រកាសថាមិនច្រៀងបទចម្រៀងចម្លងស្រាប់តែមានការបញ្ចេញមតិឌឺដងមកកាន់ខ្លួន។ តារាចម្រៀង អ៊ាម វន្នី បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា«កាលជំនាន់ខ្ញុំប្រលងចម្រៀង ១០ឆ្នាំមុន មានមនុស្សជាច្រើនចូលចិត្តទេពកោសល្យនិង ស្នាដៃចម្រៀងថ្មីរបស់ខ្ញុំ ហើយក៏មានមនុស្សមួយចំនួន មិនចូលចិត្តខ្ញុំព្រោះតែខ្ញុំនិយាយថាមិនច្រៀងបទចម្លង ពេលនោះធ្វើឱ្យផ្អើល និងវែកញែក ពីភាពមានអំនួតថាខ្ញុំតម្កើងខ្លួនរឿងនិពន្ធនិងច្រៀងតែបទចម្រៀងថ្មី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirBlrCbcyqYSzwt-V0TW5ejr1QZcC2hvhxK2gkR2DEx0S1dO6Rt5pYHYFu2k9cSEGkkLL7TcmfQome3BEmqkjQ0g61mth1uIOpR_sY81oUBFmurYNth7Tt7lPtNd_dgbV1j3xQlEjlGbZReazr5_uzzBxH163KBF-mDChfnm3WB-ZzVhFsbeIxr_2KK-sY/s1350/image_2025-08-20_09-37-55.png

តារាចម្រៀងរូបនេះបានលើកឡើងទៀតថាពាក្យសម្តីទាំងនោះលោកមិនបានយកចិត្តទុកដាក់អ្វីទេគឺមានតែបន្តទៅទៀតព្រោះលោកដឹងថាថ្ងៃណាមួយនឹងមានរឿងដូចពេលនេះអ៊ីចឹង»។ អ៊ាម វន្នី ថា «ដរាបណាអ្នកមិនទាន់ទទួលភាពឈឺចាប់ពីការមើលងាយរបស់ថៃទេ នោះអ្នកនឹងមិនភ្លឺភ្នែកនោះឡើយ។ ខ្ញុំសូមកោតសសើរដល់រៀមច្បង ឆន សុណ្ណារាជ ដែលហ៊ានធ្វើរឿងនេះនៅពេលនេះដើម្បីកម្ពុជា។ បើខ្មែរយើងធ្វើអ្វីបានដោយខ្លួនឯង មិនថាចម្រៀង ភាពយន្ត ឬផលិតផលអ្វីទេ យើងគួរតែនាំគ្នាសាទរ និងគាំទ្រ នោះទើបសង្គមនិងស្រុកទេសរីកចម្រើនទៅបាន»៕