ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា នាយកសមាគមដឹកជញ្ជូនខេត្តតាក នឹងដាក់លិខិតទៅក្រសួងពាណិជ្ជកម្មឱ្យជួយចរចាជាមួយមីយ៉ាន់ម៉ាបើកព្រំដែនមេស៊ត-មៀវឌីឡើងវិញក្នុងនាមជាបងប្អូនល្អនឹងគ្នា ដើម្បីកុំឱ្យរថយន្តដឹកទំនិញថៃកកស្ទះនៅព្រំដែន ក្រោយពីមីយ៉ាន់ម៉ាបិទព្រំដែនជាឯកតោភាគីដោយពុំជូនដំណឹងជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9beUSQRYcP1t33Fbyqtp7NXQ3B7mG53hCVtTkNf9I7_Lyabg2VU6pDV90vq4NjQ0BCXljigCk9uDadxW_ls-tNIgkNSN9D98v4sG3mCD3EN8A2XMLcwc_SmoNZzQ7Mn7aojKuyl0WL9H2x0gfOzGtrNHQAPnSmheIG1ISNv4R3tXaJaxkPutzWtQkKtE/s1024/photo_2025-08-15_13-42-23.jpg

ក្រោយពីមន្ត្រីមីយ៉ាន់ម៉ានៅទីក្រុងណៃពិដោ បញ្ជាឱ្យបិទព្រំដែនមេស៊ត-មៀវឌី នៅបរិវេណស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ ទី២ ដែលស្ថិតនៅភូមិវាំងតាខៀនតាយ ឃុំថាសាយលួត ស្រុកមេស៊ត ខេត្តតាក កាលពីថ្ងៃទី១៨ ខែសីហា បានធ្វើឱ្យការលក់ដូរនៅតាមព្រំដែនរវាងប្រទេសទាំងពីរកាន់តែស្ងប់ស្ងាត់ខ្លាំងឡើង ខណៈកន្លងមក ការលក់ដូរស្ងប់ស្ងាត់រួចទៅហើយ ។ រថយន្តដឹកទំនិញថៃដែលបម្រុងឆ្លងដែនទៅខេត្តមៀវឌី បានកកស្ទះនៅព្រំដែនជាច្រើនគ្រឿង ពុំអាចដឹកទំនិញទៅមីយ៉ាន់ម៉ាបានទេ ដោយសារមន្ត្រីមីយ៉ាន់ម៉ាបិទច្រកព្រំដែន ។ បន្ទាប់ពីអនុវត្តតាមនីតិវិធីគយ រថយន្តដឹកទំនិញថៃមួយចំនួនក៏អាចឆ្លងដែនបានខ្លះៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4hH5EKL_XFv6PU21GMEmLAYDdEfvUkgP5mGNuklyfZwOCn4kHYtAVvhgUSFWMn4llnDB4reGkMr7KderXo5majSxa8Soaqkuc8Xvqsda1IH9MZepyBCZCjAJSwNMdnzL94P_7gJaUagqoNUAzUhjsoA5e2zJl8w7msxhMX4jgCLpS3BDqlKI5asvyPVp-/s1280/photo_2025-08-18_13-43-04.jpg

ការបិទព្រំដែនមេស៊ត-មៀវឌី នៅស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ ទី២ សមាគមដឹកជញ្ជូនខេត្តតាក នឹងដាក់លិខិតទៅក្រសួងពាណិជ្ជកម្មឱ្យជួយចរចាជាមួយមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញ ក្នុងឋានៈមីយ៉ាន់ម៉ា និងថៃ គឺជាបងប្អូននឹងគ្នា ត្រូវតែស្វែងរកដំណោះស្រាយរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSIh4Wcfj1VFAd2DFFZuXB5DbBDcXI1JDl37oa_LePmnNThjhTSxpUsKWatyYX-M0doXCVkLBu1Zjs2IqgQkE_nRilD1vkLrL15NHpLOYsBIuyfpgFbj0MDWybFuwuyxxMhTq22QdkQ45QQBoR3yW6BDj50fT3q4HxPqGdvla53ONdThbpjbNCVQ3Jdye3/s1280/photo_2025-08-18_13-43-03.jpg

លោក សមយុទ្ធ វិនយ៉ា នាយកសមាគមដឹកជញ្ជូនខេត្តតាក និយាយថា ផលប៉ះពាល់ដល់សមាជិកសមាគមដឹកជញ្ជូន គឺកាលពីមុន មានរថយន្តដឹកជញ្ជូនទំនិញរហូតដល់ជាង២,០០០គ្រឿង ប៉ុន្តែពេលនេះ នៅសល់រថយន្តតែ១,៥០០គ្រឿងប៉ុណ្ណោះ ដោយសារការបិទព្រំដែនជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGRktMdzy0n71s0R_0ODJTSHJ-sCxCoednlyiW_nQV01GG_ayaHSYTM_WQ15QcLd6yIjeBADvP1x48GOZVePWB-v55hVn_pVsJOPz-DOxi4Qkq_nniNSKlnzwuKgOzYjOnuIbHb77DUM9WCHXgOV2DlTStItOc0Ls3pSBg5ZbxLxwnHmKi24qI06ES_dxE/s1280/photo_2025-08-18_13-43-04%20(2).jpg

បញ្ហាជាច្រើនធ្វើឱ្យមីយ៉ាន់ម៉ាសម្រេចបិទព្រំដែនជាមួយថៃកន្លងមក រួមមាន ៖ ការឆ្លងរាតត្បាតជំងឺកូវីដ-១៩, ការឆបោកតាមអនឡាញ, ការប៉ះទង្គិចនៅព្រំដែន និងទឹកជំនន់ ។ ការបិទព្រំដែនចុងក្រោយនេះ គឺក្រោយពីមីយ៉ាន់ម៉ារឹតបន្តឹងលើអាជ្ញាប័ណ្ណអាជីវកម្មនាំចូល-នាំចេញទំនិញ រហូតដល់មីយ៉ាន់ម៉ាបិទព្រំដែនជាឯកតោភាគីប៉ះពាល់ដល់ការនាំចេញទំនិញថៃយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUGIzjRlQsuw5sELkGbP7Jw3L6ky-gqX38s7HmmYcunAwR61beS4flTeFcybM32Z4oOOI8Tzxne7t0q8m1blKo_LNq7hgQngbE2x2ZJIBwzColXEUx-ERxKz_8f0Zv-LXq2ftEF8n8synnG9BmrFFCtjFFbNT39WRJav8JGwwI74pmntVzVfwDMbQ4dGx7/s1080/photo_2025-08-15_13-42-20.jpg

ការបិទព្រំដែនមេស៊ត-មៀវឌី គឺជាការបិទច្រកនាំចេញ-នាំចូលទំនិញដ៏សំខាន់របស់ថៃ ឬជាការបិទដង្ហើមសេដ្ឋកិច្ចថៃ ហើយមីយ៉ាន់ម៉ាពុំបានជូនដំណឹងជាមុនឡើយ សូម្បីតែគយថៃនៅស្រុកមេស៊ត ក៏ពុំទទួលបានការជូនដំណឹងរឿងបិទព្រំដែនដែរ ។ ហេតុនេះ សមាគមដឹកជញ្ជូនខេត្តតាកសង្ឃឹមថា ក្រសួងពាណិជ្ជកម្មថៃនឹងអាចចរចាឱ្យមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញក្នុងនាមប្រទេសទាំងពីរជាបងប្អូនល្អនឹងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCcl_HhDjdmRP0Q5pLaBUfbKdUZYH2kh24d1juyPuFFDkHpWzlrnSEvH-wOKPO-Yu5nF8QuCmnilAfzKJX4qXk87GaCxAJZSy4eP433PZvFN0CiOHowmPfmryOZ-rmc0Er05ORV6P0FoCnseggRtZDVac5vQ5JBqpVs-e_TNF3rXOp34aLA3lD_lt2KzA/s1024/photo_2025-08-15_13-42-28.jpg

បច្ចុប្បន្ន ទំនិញថៃកំពុងមានបញ្ហានាំចេញមកប្រទេសកម្ពុជា ដោយសារកងទ័ពថៃបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគី ពេលនេះ ទំនិញថៃកាន់តែពិបាកនាំចេញខ្លាំងឡើងក្រោយពីមីយ៉ាន់ម៉ាបិទច្រកព្រំដែនសំខាន់ជាមួយថៃ ។ ផលវិបាកទាំងអស់បានធ្លាក់មកលើឈ្មួញថៃខ្លួនឯង ដែលធ្លាប់តែទទួលបានចំណូលយ៉ាងច្រើនពីការនាំចេញទំនិញ ប៉ុន្តែដោយសារបញ្ហាព្រំដែនជាមួយប្រទេសជិតខាងធ្វើឱ្យការនាំចេញទំនិញត្រូវកកស្ទះ ៕