ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាតន្ត្រីករម្នាក់បានដាក់ពាក្យប្តឹង G-Dragon លោក Yang Hyun Suk និងនាយកប្រតិបត្តិ YG Plus ពីបទ រំលោភសិទ្ធិអ្នកនិពន្ធ។ តន្ត្រីករនោះបានចោទប្រកាន់បុគ្គលខាងលើពីបទចម្លង និងប្រើប្រាស់ស្នាដៃដើមរបស់ខ្លួន ចេញផ្សាយក្នុងឆ្នាំ២០០១ដោយគ្មានការយល់ព្រមពីលោក។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា នៅថ្ងៃទី ១២ ខែសីហា ប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុងសេអ៊ូល បានធ្វើការវាយឆ្មក់ចំនួនពីរលើការិយាល័យរបស់ YG និងសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ (KOMCA) ដើម្បីប្រមូលព័ស្តុតាង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwEBtAYC9awq-4D8m6jbcVpULa1r2FhWso76_vCghI-40Z9GGc2bpJcHrKXXalhUP-T96aCb7wRWKHyKmmtDvh_KgYb2SeCmChRM7GbOOz9gsdjH2P49Z_VmXoI9ek6C89IFxHV3D2nTa1UQe7rgwyOuPznzy-iU2u77swfLleCf7Cw1uNLsEKBmrfiJLy/s1257/%C3%9Cbermensch%20in%20Jakarta%E2%9D%A4%EF%B8%8F_%F0%9F%A9%B9%20(1).jpg
    ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ១៤ ខែសីហា តាមរយៈទីភ្នាក់ងារសារព័ត៌មាន Dispatch បាននិយាយជាផ្លូវការដោយតំណាងសមាគមមួយរូបបាននិយាយថា «G-Dragon មិនមែនជាម្ចាស់កម្មសិទ្ធិនៃបទចម្រៀងនេះទេ។ វាពិបាកក្នុងការឱ្យលោកទទួលខុសត្រូវ» ។ ពីមុនជាបទចម្រៀងនៅក្នុងអាល់ប៊ុមចងក្រងហ៊ីបហប «2001 Korea Hip-Hop Flex»។ បទចម្រៀងនេះត្រូវបានរក្សាសិទ្ធិជាមួយសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ ក្នុងឆ្នាំ ២០០១។ តន្ត្រីកររូបនោះត្រូវបានគេចាត់ទុកថាជាអ្នកតែង និងជាអ្នករៀបចំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghmDoXLqfAVUJCz7I3Jbn7mbNemExlwAZQ6UVXAa2NA2tqrk4Le06phzJ-h6DknoWtlbzdoWQl7HWBDGlpPclchqyryfmVjXxdUDcfCv9e7fBzIqRkzfzRHka9rVPwWM8YhMgAQF0u1XXSQ_cB-WtsXbOHQagqx98l3ugJz_g8pKhkeviojjt_vmSy3y-l/s1280/%C3%9Cbermensch%20in%20Jakarta%E2%9D%A4%EF%B8%8F_%F0%9F%A9%B9%20(2).jpg

    ក្នុងឆ្នាំ ២០០៩ បទចម្រៀងនេះបានបង្ហាញខ្លួននៅលើអាល់ប៊ុមការប្រគំតន្ត្រីផ្ទាល់របស់ G-Dragon ក្រោមឈ្មោះ «My Age is 13» ។ តន្ត្រីករម្នាក់បានអះអាងថានេះជាការចម្លងដោយគ្មានការអនុញ្ញាត និងបានប្តឹង YG ពីបទរំលោភសិទ្ធិអ្នកនិពន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisEGjwnLHsOiT4AtC1pAEpPRdB_8g-ZhBlo3SRGigV7FFJqw8gDmCMfgiLe3mylV7QUfXEJfLNSVmJFKoHib94Mie0WdoMIOpyzksFRt4Y0kntbeCqheLwIjPzRBgXztRs-avEg9-8lShx8kvb7LRicyp0WGKaMQF4fh0NXAqf1TlX79xCHV3lGGEQcaFj/s1202/%C3%9Cbermensch%20in%20Jakarta%E2%9D%A4%EF%B8%8F_%F0%9F%A9%B9%20(4).jpg
    ទោះជាយ៉ាងណាក៏ដោយ G-Dragon មិនបានបញ្ចេញឈ្មោះខ្លួនឯងថាជាម្ចាស់កម្មសិទ្ធិបទចម្រៀងនោះទេ។ នេះមានន័យថាលោកមិនជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការរំលោភសិទ្ធិអ្នកនិពន្ធតន្ត្រីកនោះ ហើយ G-Dragon គ្រាន់តែច្រៀងបទនេះ កាលពី ឆ្នាំ២០០៩ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1NNwRThpXxktm_6oikgYv2pgDtH_nXt6gPKTlKlzsns745L21TTNOA0PKrbEnJk-28pJVO0rsZtsr4l0drFS4M2qR2799Pfj6V5idNGtUUiiYsPEpCYH3STlM17KZRqOyCL-YQmw5BGEClvVN91dPOgOCVGJpwBdrtBXwA6SYxIX7tUw5wXgeLfl6YHkH/s1280/%C3%9Cbermensch%20in%20Jakarta%E2%9D%A4%EF%B8%8F_%F0%9F%A9%B9.jpg

    អ្នកតំណាង សមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ បានសង្កត់ធ្ងន់ថា «ចាប់តាំងពីគាត់ ( G-Dragon )មិនត្រូវបានបង់ថ្លៃសួយសារអាករ វានឹងពិបាកក្នុងការគិតប្រាក់»។ Dispatch បានពន្យល់បន្ថែមថា មូលហេតុដែលតន្ត្រីករនោះអះអាងថាបទចម្រៀងរបស់លោកត្រូវបានលួចចម្លងគឺដោយសារតែ YG បានផ្លាស់ប្តូរឈ្មោះបទចម្រៀងនៅក្នុងអាល់ប៊ុមប្រគំតន្ត្រីផ្ទាល់របស់ G-Dragon ក្នុងឆ្នាំ ២០១០៕