(ភ្នំពេញ)៖ អង្គភាពសុីម៉ាក់ បានស្រាវជ្រាវរកឃើញគ្រាប់កាំភ្លើងធំ155មីលីម៉ែត្រ ដែលមានផ្ទុកសារធាតុផ្សែងគីមីពុល White Phosphorus របស់យោធាថៃបានប្រើក្នុងរយៈពេល5ថ្ងៃ កន្លងមកនេះជាមួយកម្ពុជា ។ នេះបើយោងតាមលោក ហេង រតនា អគ្គនាយកអង្គភាពសុីម៉ាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOSu5s3wb5FKfIvI7wTobaKOO9b4Me52k-Dvf7gkjF12USz56Gr-SAfvgutvumpjwEUfmTOSx0cIA8MRVgAKfvAidxJPW1hdHFSQ7zSWFph-gfQBV-ySwYtr46-OMa2ct91p75y-axCUqXGaErCuX53KxRfJ1CHxCod6U3WSg46uEMeUcgxxb9-AwFKrmR/s1280/photo_2025-08-15_11-41-22.jpg

លោក ហេង រតនា បានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី14 ខែសីហា ថា៖ កម្លាំងជំនាញសុីម៉ាក់បានប្រទះឃេីញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង១៥៥មមមានផ្ទុកសារធាតុឆេះ និង ផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានថៃបានបា.ញ់ក្នុងសង្គ្រាមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vVbGgl6JO1iPk3e9M8T-0BdLX0t14oU91Y7wxUeo94U4Cq0ADlJewBzpMbZcq5rnc4TDy3VOvwSjP2fB1R5dD4F3nhyiq7L_gOB4i2unAX2gO02ElaMXTV-uM7H9N8yffxpPuces8bHr88SFTCruYfxz2bdk45UZxtqg7Iv0WvFTQufUWxRIJfD6pFVo/s1280/photo_2025-08-15_11-41-06.jpg

លោកបានបញ្ជាក់ថា គ្រាប់ផ្លោង១៥៥មមនេះ មានលេខ THS856105-011 155MM M825 បានប្រទះឃេីញនៅតំបន់វាលស្រែរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOSu5s3wb5FKfIvI7wTobaKOO9b4Me52k-Dvf7gkjF12USz56Gr-SAfvgutvumpjwEUfmTOSx0cIA8MRVgAKfvAidxJPW1hdHFSQ7zSWFph-gfQBV-ySwYtr46-OMa2ct91p75y-axCUqXGaErCuX53KxRfJ1CHxCod6U3WSg46uEMeUcgxxb9-AwFKrmR/s1280/photo_2025-08-15_11-41-22.jpg

ឆ្លៀតក្នុងឱកាសនេះ លោក ហេង រតនា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋដែលមានលំនៅដ្ឋាននៅតំបន់ប្រឈម សូមមេត្តាមានការប្រុងប្រយត្ន័ខ្ពស់ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះ ករណីជួបប្រទះសូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMAC ដេីម្បីចាត់វិធានការសុវត្ថិភាពជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1uOktaTYBWyuYQfHOCn6_XohqWWotUqZM8G0u3ddDyWSF0TA5g1A2Ze2hxYdNHbfkMGxQ-EQDFoia_4yq08Y-mWaVy6LDbNXp_x8-1kb4vmLkzXM1wW3F4CL54_IWdf0xxcYSJ4lxpLknlRPd-zdWpOeVoSOiv6q3t7Lu-D4oo5EDPbFhrlhhOUFVNYnJ/s1280/photo_2025-08-15_11-41-38.jpg

គួររំលឹកថា ក្នុងការប្រយុទ្ធគ្នារយៈពេល5ថ្ងៃ និង6យប់ កងទ័ពអាកាសថៃបានប្រើប្រាស់នូវអាវុធធនធ្ងន់ជាច្រើន ដែលខុសពីច្បាប់អន្តរជាតិ និងបំពានច្បាប់មនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ កាលពីថ្ងៃទី 12 ខែសីហា កន្លងទៅ អង្គភាពសុីម៉ាក់បានស្វែងរកឃើញនូវកូនគ្រាប់បែ.កចង្កោ.មជាច្រើនដែលមិនទាន់ផ្ទុះ មាននៅតាមដើមឈើ វាលស្រែ លើដំបូលផ្ទះ លើដី ឬក្នុងដី និងក្នុងទឹកជាដើម ដែលគ្រាប់ទាំងនោះមានហានិភ័យខ្ពស់ណាស់ អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋបានគ្រប់ពេលវេលា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwiEKVZeLEZRBZjf7H0H6LoVulC0Qcsu_8HFKJvr7HEN4-duuHn0Z5K8VTFj6MRaHTCaBdJGpX-OLdG6gwC8SLTdceSXsqO4Wktrl0w_qzX4peG0497X2bNh20yTV3dVNVaUyDZnc5e3uxDAE1DFqbfVAre8QpJUOiRH6uWm7dnbQBY1To81RTTtoz4uYu/s1280/photo_2025-08-15_11-41-28.jpg