បំបាក់មុខគ្នាឯងច្បាស់ណាស់! ក្រសួងការពារជាតិថៃរងចោ.ទប្រកាន់ពីប្រជាជនខ្លួនថា គ្មានថវិការគ្រប់គ្រាន់ក្នុងការទំនុកបម្រុងកងទ័ព ក្រោយសុខៗមេទ័ពភូមិភាគ2 ប្រកាសសុំជំនួយពីសប្បុរសជនដើម្បីទិញបន្លាលួសបន្ថែម។ ក្រោយកើតមានបញ្ហានេះ ក្រសួងការពារជាតិថៃបានស្នើឲ្យមេទ័ពភូមិភាគ2 បញ្ឈប់ការរៃអង្គាសនេះ ដោយជំរុញឲ្យមេទ័ពរូបនេះងាកមកចរចាជាមួយថ្នាក់លើជាមុនប្រសិនបើត្រូវការអ្វីមួយ។ នេះបើយោងតាមសារព័ត៌មាន The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi01eBt9fF2lH1nNZaKkTRHebMMB7z_fN-kBd71c-vwui1YVF5bN_40lGvIQQj2wzJYXGyKOFtdJylV5kXIpb8s3EtZ2FwvpakhkCrS7dvi3ef40fJr07oP5ESU8vXB7ESAVNdQ5FSZKI29lzZDtgMjZxZM05RVE0E0LyU4UlNYGiuaxZZNQqq_O5wI7Ab6/s1280/photo_2025-08-12_09-08-02.jpg

ថៃ៖ នៅថ្ងៃទី13 ខែសីហា មេបញ្ជាការភូមិភាគ2ថៃ លោក ប៊ុនសុីន ផាតក្លាង បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុក សុំការរៃអង្គាសប្រាក់ពីសាធារណជនក្នុងការទិញបន្លាលួសយកមកពង្រាយបន្ថែម ក្រោមហេតុផលថា ដើម្បីការពារកុំឲ្យទាហានខ្មែរលូនចូលទៅដាក់គ្រាប់មីននៅក្នុងទឹកដីថៃ។ ការបង្ហោះនេះ បានជំរុញឲ្យមានមតិរិះគ.ន់រដ្ឋាភិបាលថៃជាខ្លាំង ដោយពលរដ្ឋថៃភាគច្រើនចោ.ទសួរថា ហេតុអ្វីកងទ័ពត្រូវរៃអង្គាសប្រាក់ដូច្នេះ? តើក្រសួងការពារជាតិថៃគ្មានថវិការសម្រាប់ផ្គត់ផ្គង់លើរឿងទាំងនេះទេមែនទេ? ចុះប្រាក់ដែលតែងយកពីពលរដ្ឋថ្លៃបង់ពន្ធនោះទៅណាអស់ហើយ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeJSYD8NczZdH3Cb16Q6hLooKTJPaQMxS9dZTXvf00LoCrpiCgJUzG-7F236Uait80BgxkFQDtVSfGMPFfwqMvoztbLF89Qf33LmaNSPkjWVPMGPZDBA5sllqfC3S44Fg9kmOX1R5EA1ctIb9NfSoaLiHMf0te_8De43rp2nPIr7OQ98vEnVRCpsojOZ2Y/s1280/photo_2025-08-12_09-08-01.jpg

បន្ទាប់ពីការបង្ហោះនោះ នាយប់ថ្ងៃដដែល ក្រសួងការពារជាតិថៃបានចេញមកច្រានចោលទាំងស្រុងចំពោះការអះអាងថាខ្វះខាតថវិកា ដោយលោក ភូមថាំ វេឆាយ៉ាឆៃ នាយករដ្ឋមន្រ្តីស្ដីទី សូមអង្វរលោក ប៊ុនស៊ីង ផាតក្លាង ដែលជាមេភូមិភាគ2 កុំបន្តសុំជំនួយពីពលរដ្ឋបន្តទៀតអី និងជំរុញឲ្យលោក ប៊ុនសុី ដាក់សំណើរមកកាន់ថ្នាក់លើបាន។ លោកថារដ្ឋាភិបាលមិនខ្វះថវិការសម្រាប់ទ័ពនោះទេ ប្រសិនបើតំបន់កងទ័ពភាគ2 ត្រូវការឧបករណ៍ផ្សេងៗ គួរតែជូនដំណឹងទៅទីបញ្ជាការកងទ័ពភូមិន្ទថៃ (RTA) និងអគ្គមេបញ្ជាការកងទ័ព ដូច្នេះរដ្ឋាភិបាលអាចបែងចែកថវិកាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC9gV6kQVBn6qo2JmY8fvu9PoSp14otHUF8f3Cn5zUdUBCYWdS9l3kWzLPcbl6gKXMNmKzr0v4xssDTv_-AZx3wGQvg-d8vnuhkVs8i-W6vaO28Py3YDOKMcC_OISXxPytvwYlnzNaiLWw9voYDBCf1sv6rFsUOrkKt9S600hnH3YCGQZS73_khFeizE3b/s1365/image_2025-08-11_13-18-22.png

ដោយខ្លាចថាប្រជាជននឹងធ្វើការរិះគន់សារជាថ្មីជុំវិញការប្រតិបត្តិការងារមិនសុីចង្វាក់គ្នារវាងកងទ័ព និងក្រសួងការពារជាតិ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Surasant Kongsiri បានបកស្រាយថា៖ ការអំពាវនាវរបស់កងទ័ពភូមិភាគ2 គ្រាន់តែជាវិធានការបណ្តោះអាសន្ន ដើម្បីដោះស្រាយតម្រូវការការបន្ទាន់ប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ ប៉ុន្តែដំណើរការស្នើដកយកមកប្រើប្រាស់គឺអាចនឹងត្រូវការពេលវេលាមួយចំនួន ដូច្នេះទើបខាងកងទ័ពប្រកាសស្នើសុំជំនួយពីប្រជាជនបែបនេះដើម្បីភាពឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd8NYyO2kfjWiwwWV58Rn1ZB8OdDC4-4CKDbxKYi2Uot8y8bVcfA2prWoSjdaVGdlf4emIaAzgNq11xPPT04tIjH85FOSr0jqRqkdMw-M_4h33tGNy2XS3_rMfGTcZLEmxIa3ePvjgFeLakcVdzLq_TIiEWy5Jpdqx6YF_7gsbc4pmWqeW1vGOu1tCJSAl/s1280/photo_2025-08-11_11-25-37.jpg

ជាមួយនឹងបញ្ហាខាងលើនេះ វាបានបង្ហាញថា រវាងកងទ័ពនិងរដ្ឋាភិបាលថៃគឺតែងមានការខ្វែងគំនិតគ្នាជានិច្ច។ តួយ៉ាងដូចជាការប្រកាសរបស់មេទ័ពភូមិភាគ2 ក្នុងការស្នើសុំជំនួយពីពលរដ្ឋដោយផ្ទាល់ ដោយមិនបានដាក់សំណើរនេះមកខាងថ្នាក់លើជាមុនសិននោះ បានបញ្ជាក់យ៉ាងច្បាស់ថា មេទ័ពរូបនេះមានគំនិតមិនចង់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលរបស់ខ្លួន ដែលជាងនេះទៅទៀត វាហាក់ជាចេតនាចង់បានមុខមាត់តែឯង ដូចការប្រកាសកាលពីថ្មីៗនេះថា នឹងវា.យយកប្រាសាទតាក្របីឲ្យបានមុនពេលចូលនិវត្តន៍ដូច្នេះដែរ៕