បន្ទាប់តារាកំប្លែងជើងចាស់ នាយក្រឹម រងនូវការរិះគន់ចំពោះពាក្យសម្តីដែលហាក់នៅមានការរើសអើងភេទទី៣ ពេលនេះពិធីករ តាប៊ុយ កំពុងធ្វើឱ្យមានមតិវែកញែកក្រោយនិយាយទាំងសើចទៅកាន់ភេទទី៣ម្នាក់នូវពាក្យសម្តីថា «តំណាងចែកចាយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGe_KemZVulCEMxTargVtft2n1X7k0Q6_aX0YhdHZYBQ3vmrCS9yOyvdIJSkqTPMk0QSdaGNNnNx9_ZNf9RQoYDggs_BzL2xV4pLmSadKkFtZxInd3yWAzznIZk7vB81QOgXOm7TWmI82sKY01MX2EG16HN-Q28OEYZvFKT191z0MUb9mz5wFWroQes6Vy/s2048/image_2025-08-12_09-06-33.png
កាលពីពេលថ្មីៗនេះមានវីដេអូមួយបានធ្វើឱ្យមានការជជែកវែកញែកជាច្រើនបន្ទាប់ពីបុរសម្នាក់បង្ហាញសាច់ដុំក្រោយពីឈរមើលក្រុមរាំដែលកំពុងរាំបទ Kpop នៅលើផ្លូវថ្មើរជើងចតុមុខ។ បុរសបង្ហាញសាច់ដុំហើយសកម្មភាពដែលហាក់ដូចជាមានការប្រៀបធៀបខ្លួនឯងជាមួយក្រុម LGBTQ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការប្រតិកម្មយ៉ាងខ្លាំង។ ក្រោយពីរឿងនេះមានភាពល្បីល្បាញពិធីករ តាប៊ុយ បានទៅសម្ភាសន៍បុរសបង្ហាញសាច់ដុំនោះដោយមានទាំង LGBTQ ម្នាក់នៅក្នុងការសម្ភាសន៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAwYGTkqTOb9fk0Wd2V7t60YNK3kVgxD_g7KiJyN1z27SuXBD4iRzAAmhV3CKxIleCpi2MRSqbHt8MeWRiHeXPgSFwwg3m2vuE3Bbwp33_BbbUD7SUqnpuieo3wXHRRu8KuM8FgbvZI09LnGA6nhHJeyfDRjdZxcNi0Rl7P3cRU-YkaTQE6YEPW-jnp3_r/s2048/image_2025-08-12_09-06-37.png

យ៉ាងណាមិញ តាប៊ុយ បានធ្វើឱ្យសាធារណជនមិនពេញចិត្តជាថ្មីនូវសម្តីលេងសើចរបស់លោកបន្ទាប់ពីនិយាយទាំងសើចទៅកាន់ LGBTQ ជាមួយនឹងសម្តីថា «មានអ្វីចង់និយាយទៅកាន់តំណាងចែកចាយរបស់យើង….»។ ពាក្យសម្តីនិយាយទៅកាន់ក្រុមស្រលាញ់ភេទដូចគ្នាជាមួយនឹងការសើចរបស់ តាប៊ុយ បានធ្វើឱ្យទស្សនិកជនប្រតិកម្មយ៉ាងខ្លាំងព្រោះគិតថារឿងនេះមិនគួរមកធ្វើជារឿងលេងសើចនោះទេ ខណៈរឿងថ្មីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជីកកកាយរឿងចាស់របស់ តាប៊ុយ ដែលនិយាយលេងសើចទៅកាន់ សុភ័ក្រ្ត កុសុម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNDN4dXh6w80xCuVa7af55wPBl0B59AdJGaSFWIyTFCvwS5N6WTBg31GgRgp4y3bS7zeSkEbtndXlbz6NFcruyJlEk4VC8VigyRtEah8ortXE9f1o1K-FmqRKDhzE0lMU0GoklnpCLDW45Bs9pKHsrCl0c7zZHuBukkgXlD5OzCYQ3MzU9PKHxZ2jtfc_z/s960/image_2025-08-12_09-06-39%20(2).png

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុក បានបញ្ចេញមតិថា «លើកមុនលេងប៉ះបង Kosama ម្តងហើយសូមទោសហើយរួចខ្លួន ឡូវចេញមកភ្លាវទៀតសរុបមកមនុស្សនេះអន់សីលធម៌ដដែល, តាប៊ុយនៅតែលេងមិនចេះគិត, និយាយបែបសើចចំអក តាប៊ុយ, ភ្លាវៗ, Why តំណាងចែកចាយ….»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfezinVyGPQ5_fKETEfdTVpGHrDLDm_wgNODa-7QtzBmnZCdbSj62px7HwVnReHG7bk6CqHRiBG5UvgkBjGwcNmMbz9pkffkxPAfK5UubQky9dYPa088swmdr1MhwPYbR00-Heog7xOf-cab0xEtZqKX8mP8G5fXCShFxN1pOdIYuyGWj1ExDgoKzjLfWo/s1080/image_2025-08-12_09-06-39.png
បន្ទាប់ពីទស្សនិកជនសម្តែងការមិនពេញចិត្តចំពោះពាក្យសម្តីលេងសើចរបស់ តាប៊ុយ នូវពាក្យ តំណាងចែកចាយ វីដេអូរបស់ពិធីកររូបនេះនៅក្នុងក្លិបកម្សាន្តមួយកន្លែងត្រូវបានចែកចាយនៅលើបណ្តាញសង្គមផងដែរហើយមានមនុស្សជាច្រើនឌឺដងទៅកាន់ តាប៊ុយ វិញនិងលើកឡើងថា តាប៊ុយ ជាតំណាងចែកចាយធំ៕