(ភ្នំពេញ)៖ មកទល់ពេលនេះមានរយៈពេល១៤ថ្ងៃហើយ ដែលទាហានកម្ពុជាចំនួន១៨នាក់ ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បា.ញ់ចូលជាធរមាន ខណៈដែលក្រុមគ្រួសាររបស់ពួកគាត់កំពុងរង់ចាំទាំងយប់ទាំងថ្ងៃ។ នេះបើតាមពាក្យសម្ដីលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhliMPy_b6goLFjPXRvyP5DYDfL19X24tLE9BCcEL2BuygnRNe3j7VEczFXECFbdCT5idvSpIRVwb2lI-xnsoI0KHXbUZC5SgWuiXBqDEBpw_IPFxmKXD3dAy0MPx3kKgnfl1EeDYJ_LG06eH1mi8p8fI3eN1cOEAMFrIFYyzIXKr78Kd8OZ4IqnL5E7pIM/s1280/photo_2025-08-12_10-08-19.jpg
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានសង្ខេបលទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ថា៖ កម្ពុជាទទូចឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង ដោយប្រគល់ឲ្យកម្ពុជាវិញនូវយោធិនទាំង១៨រូបនោះ ដែលថៃចាប់ខ្លួនទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKQ5qCdhzO51CZSd2tmDQwGxYTF7sQF_F70f6UYh0OvAcAu5kH8-MQ_FcsgDi5Wj1ZYVZyRZWHO8JFRa3oKyWyTBJHV8AP2ih2BehBeNpEffoh8ez1RuiJXRjbtFSiOan44Fg1qLtEtfFXVoNByBTZrM62zys9-4ga1oRGbjE8DM3eqBtKXwr0TGEjav_u/s1280/photo_2025-08-12_10-08-16.jpg

លោកស្រីបានគូសបញ្ជាក់ថា «គិតមកដល់ពេលនេះ គឺមានរយៈពេល១៤ថ្ងៃហើយដើម្បីឲ្យពួកគាត់ត្រឡប់មកជួបជុំគ្រួសារវិញ ហើយគ្រួសាររបស់គាត់កំពុងរង់ចាំទាំងយប់ទាំងថ្ងៃ។ កម្ពុជានៅតែបន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង និងប្រគល់មកឲ្យកម្ពុជានូវនាយទាហានចំនួន១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនក្រោយបទឈប់បាញ់ដោយខុសច្បាប់។ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiI13PeImcCekPIZIoG9zObBLbe1TYLis40E5M7Jrgy822ZFZw5z_jg0ha6IpHGZMk9TNn8dh1pDtpRtM3CN7DBP40d1sxTgcwjTDjFOyN5mfpatQsLFgnvekofNQ086L7svan_2z9AVd8VKSBuViVf7g3YnqD1prCVl5RVi37Lo_pL_yssouwweN4d4xV/s1280/photo_2025-08-12_10-08-18.jpg

គួររំលឹកថា ចាប់តាំងពីថ្ងៃចាប់ខ្លួន កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧៖៥០នាទីព្រឹក រហូតមកដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ភាគីថៃទើបបង្ហើបឲ្យដឹងពីស្ថានភាពរបស់កងកម្លាំងកម្ពុជាទាំង១៨នាក់ ថាពួកគាត់មានសុវត្ថិភាព និង សុខភាពល្អធម្មតា។ ប៉ុន្តែសម្រាប់ការដោះលែង ឬធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ភាគីថៃថានៅមិនទាន់កំណត់ថាថ្ងៃណានោះទេ ខណៈបច្ចុប្បន្នពួកគេកំពុងអនុវត្តការស៊ើបអង្កេត និងសួរចម្លើយទាហានទាំង១៨នាក់សិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglkyPWIbJkK2fnwbRewMIbiTJFGHYjvSUN8FVm6bShV_NG37UJhvryXifyZ0CkkuccE81bkDimu5atapYYLKW-_jYfC48ktq_bggz-pk9PRx1deDcuqi36UnfUzlosPCFNn5qbc2hVZaLhTO0JpGuiV5rJuY1X4VDegyjubzFfiZoFuzOiXFVd2hyp_PqC/s1280/photo_2025-08-12_10-08-16%20(2).jpg

ប៉ុន្តែទោះជាយ៉ាងណា ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្ដរជាតិ បានប្ដេជ្ញាថានឹងបន្ដទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្ដរជាតិ ហើយកម្ពុជានឹងមិនទុកសមាជិកគ្រួសារណាម្នាក់ចោល ឲ្យនៅឯកោជាដាច់ខាត៕