ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ ពុំជ្រាបរឿងកងទ័ពខ្លួនប្រើប្រាស់ជំពាមកៅស៊ូបា.ញ់ដោយគ្រាប់ឃ្លី និងកូនដុំដែកចូលទឹកដីកម្ពុជាទេ ប៉ុន្តែលោកជឿជាក់ថា កងទ័ពខ្លួនមានវិន័យ ហើយការចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅកម្ពុជា គឺត្រូវតែពិនិត្យមើលតាមស្ថានការណ៍ ។
នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយបែបនេះក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថ្លែងក្នុងហ្វេសប៊ុកថា សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុ.ធ មកជាសង្រ្គាមប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក ។ រឿងនេះបើមើលមួយភ្លែតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឱ្យស៊ីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់នោះទេ ។ វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក ។.png)
នាវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែសីហា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បាននិយាយមកកាន់សារព័ត៌មានពីករណីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបង្ហោះក្នុងហ្វេសប៊ុករឿងកងទ័ពថៃប្រើប្រាស់ជំពាមកៅស៊ូបាញ់ចូលទឹកដីកម្ពុជា ថា លោកពុំជ្រាបព័ត៌មាននេះទេ លោកនឹងពិនិត្យមើលស្ថានការណ៍លម្អិតសិន ។ យើងសូមឱ្យមានភាពច្បាស់លាស់ និងស្មោះត្រង់ក្នុងការដោះស្រាយបញ្ហា ។.jpg)
លោក ភូមិថាំ និយាយថា យើងពុំជ្រាបព័ត៌មានកងទ័ពថៃបាញ់ជំពាមកៅស៊ូចូលទឹកដីកម្ពុជាទេ ភាគីទាំងពីរគួរតែទៅពិនិត្យមើលកងទ័ពរបស់ខ្លួនថា កត្តាអ្វីធ្វើឱ្យភាគីទាំងពីរពុំសប្បាយចិត្តជាមួយគ្នា ឬមានលក្ខខណ្ឌពុំគួរធ្វើ ។ យើងកំពុងតែរឹតបន្តឹងកងទ័ពថៃ ហើយលោកជឿជាក់ថា កងទ័ពថៃមានវិន័យ ។
មេបញ្ជាការកងទ័ពថៃនឹងចុះពិនិត្យមើលកការពិតក្នុងតំបន់ថា តើកងទ័ពថៃពិតជាបានប្រើប្រាស់ជំពាមកៅស៊ូបាញ់ចូលទឹកដីកម្ពុជាដែរឬទេ? យើងនឹងអាចជជែកគ្នាបាន វាពុំគួរមានបញ្ហាទេ ។ ការសេចក្តីថ្លែងការណ៍របស់ថៃដើម្បីឆ្លើយតបនឹងការលើកឡើងថា កងទ័ពថៃប្រើប្រាស់ជំពាមកៅស៊ូ ពីព្រោះបារម្ភពីព័ត៌មាននេះធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃ លោក ភូមិថាំ និយាយថា ត្រូវពិនិត្យមើលស្ថានការណ៍ តើព័ត៌មាននេះផ្សព្វផ្សាយចេញកម្រិតណា ផ្សាយទៅដល់ណា ពុំមែនថៃត្រូវតែចេញសេចក្តីថ្លែងការណ៍គ្រប់រឿងទេ ពីព្រោះនឹងពុំអាចចរចាគ្នា ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែសីហា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឱ្យមេដឹកនាំថៃចេញបញ្ជាទៅកងទ័ពឱ្យបញ្ឈប់ការប្រើប្រាស់ជំពាមកៅស៊ូ ដោយសម្តេចថ្លែងថា ៖ «ខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់ ។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធ មកជាសង្រ្គាមប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក ។ សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឱ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឱ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ។ សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឱ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំភ្ជាប់ទៅជាមួយនេះ» ។
គួររំលឹកផងដែរថា កន្លងមក មេដឹកនាំថៃ ក៏ដូចជាក្រុមយោធាថៃ តែងតែផ្សាយបំភ្លៃដល់ប្រជាជនខ្លួន និងពិភពលោកថា ខ្លួនជាជនរងគ្រោះ ប៉ុន្តែពេលនេះ ការពិតត្រូវបានលាតត្រដាង ស័ក្តិសមបំផុតនឹងពាក្យដែលពិភពលោកគេនិយាយតៗគ្នាថា «Don’t Thai To Me» មានន័យថា កុំចង់មកបោកប្រាស់ កុហក ភូតភរ និយាយមិនពិត គឺមិនខុសមែន ៕










