បាងកក៖ បុរសម្នាក់ ដែលគេស្គាល់ថាជាអតីតកីឡាករប្រដាល់ថៃ កើតការស្រ្តេពិបាកចិត្តព្រោះគ្មានការងារធ្វើ គិតអ្វីមិនចេញស្រាប់តែបែ.កគំនិតយកសារធាតុរាវម្យ៉ាងដែលគេប្រើសម្រាប់រំលាយទឹកថ្នាំ និងងាយឆាបឆេះ ទៅចាក់ស្រោចលើភ្ញៀវទេសចរម៉ាឡេសុីពីរនាក់ រួចយកដែកកេះមកដុ.ត បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនៅកណ្ដាលចំណោមមនុស្សក្នុងក្រុងបាងកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUS2vy46JWgqoPEpDa_-_o2dTTB0X0jn-YnvNoIr0qM4eHwTMjB_ccezKgDuLQKRYJmBZJVFYurCEQCTSk02xk-hfuCo7RHUMTRjPpEmMzGaohbQnuNen2GptN_3o2W-EogciAv6grjFdc12sDPqvclVtY7wv5bxePN5AdQW60x9wfmrY0LQis0fMdM67l/s1280/photo_2025-08-09_15-23-25.jpg
យោងសារព័ត៌មាន Khaosod បានឲ្យដឹងថា កាលពីយប់ថ្ងៃទី7 ខែសីហា ហេតុការណ៍ដ៏រន្ធ.ត់មួយបានកើតឡើងបណ្ដាលឲ្យមនុស្សម្នាឆោឡោរ នៅពេលឃើញមនុស្ស2នាក់ត្រូវបានឆាបឆេះ ត្រង់ចំណុចមុខផ្សាទំនើបមួយនៅផ្លូវបំបែក Ratchaprasong ក្នុងទីក្រុងបាងកក។ ភ្លាមៗគេបានដឹងថា វាគឺជាស្នាដៃរបស់បុរសម្នាក់ ដែលបានយកទឹករំលាយថ្នាំទៅជះលើជនរងគ្រោះ2នាក់នោះ រួចក៏យកកេះដែកកេះបញ្ឆេះដាក់ពួកគេតែម្ដង។

ជនដៃដល់ត្រូវបានគេស្គាល់ថាមានឈ្មោះ Warakorn Pabtaisong អាយុ30ឆ្នាំ មកពីខេត្តស្រះកែវ ដែលជាអតីតកីឡាករប្រដាល់ម្នាក់កាលពីមុន ប៉ុន្តែបច្ចុប្បន្នគ្មានការងារធ្វើនោះទេ។ ចំណែកជនរងគ្រោះទាំងពីរនាក់ គឺជាប្តីប្រពន្ធជនជាតិម៉ាឡេស៊ី អាយុ26ឆ្នាំ និង27ឆ្នាំ បានរងរបួសរលាកពេញខ្លួន និងមុខ ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យដើម្បីព្យាបាល។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Ewb7ZXSMMxaGEQOI1jFjTWwDL-7rd7wT3LHWjJpmykJDJBHOX5WElGxy1P0NdjF5sgeyGCRRkN5bn0mYhKwbh0no_yYYf6pki6aDSMEcpANRY7u6tG43xjMMN-t6FwqCKnxAEbuSBjD0Pwf6RQ_Fz4KZQtnhTLasZqVgTKG8osZuj8pjG0XEV7FkT_Mf/s1280/photo_2025-08-09_15-23-29.jpg

    បើតាមសាក្សីដែលបានឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា ជនដៃដល់ Warakorn ត្រូវបានគេឃើញនិយាយជាមួយជនរងគ្រោះទាំងពីរនាក់មុនពេលពួកគេបែកផ្លូវគ្នា។ ក្រោយមក នៅពេលអ្នកទេសចរជនជាតិម៉ាឡេស៊ីទាំងពីរបានអង្គុយនៅលើជណ្តើរមុខផ្សារទំនើប ជាកន្លែងដែល Warakorn ចូលទៅជិតពួកគេម្ដងទៀត ហើយចាក់សារធាតុរាវនោះទៅលើពួកគេ រួចក៏ធ្វើសកម្មភាពដុតតែម្ដង។

    ក្នុងកំឡុងពេលសាកសួរនៅប៉ុស្តិ៍នគរបាល Lumpini លោក Warakorn បានសារភាពចំពោះទង្វើរបស់ខ្លួន ប៉ុន្តែបញ្ជាក់ថាមិនមានការសោកស្ដាយចំពោះជនរងគ្រោះនោះឡើយ។ គេបានចាត់ទុកអ្វីដែលខ្លួនធ្វើ ថាជាសកម្មភាពកម្សាន្តកែអផ្សុក និងភាពតប់ប្រមល់ព្រោះស្រ្តេសនឹងរឿងគ្មានការងារធ្វើខ្លាំងពេក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR9BVON9QTedBmhoFruuRbSiJfLm3KlcNS5klr7ARru2dj5Q9yKQMJiayoJkjMzZzyR0gJDm5XzC2QaWaOAfhWLUk9scsraQNOG8EHFSGQB9lx9RZsT36vc_orKuKnXYDmCgGnLn5WaXt5BSDneO9dFc10kV2d2Nrrn55FqUBcNVcdGoAiL9IoiMuouOHC/s1024/photo_2025-08-09_15-23-20.jpg

    គួរបញ្ជាក់ថា ប៉ូលីសបានធ្វើតេស្តទឹកទឹកនោមរបស់ជនដៃដល់ ប៉ុន្តែមិនបានរកឃើញមានសារធាតុញៀននោះទេ ដូច្នេះអាចបញ្ជាក់បានថា នៅពេលប្រព្រឹត្តសកម្មភាព គេនៅមានស្មារតីធម្មតា មិនមែនជាការស្រវឹង ឬប្រតិកម្មថ្នាំនោះទេ។ យ៉ាងណាសមត្ថកិច្ចថៃនៅខណៈនេះ កំពុងចោ.ទប្រកាន់ លោក Warakorn ពីបទធ្វើបាបលើរាងកាយអ្នកដទៃដោយចេតនា និងត្រូវបានគេរំពឹងថាបុរសរូបនេះអាចនឹងត្រូវពិន័យ ក៏ដូចជាជាប់ទោសធ្ងន់ធ្ងរនៅពេលតុលាការកាត់ក្ដីរួច។

    ទាំងនេះគឺជាស្ថានភាពបប្ចុប្បន្ននៅក្នុងប្រទេសថៃ ដែលបង្ហាញពីទង្វើអមនុស្សធម៌របស់ពលរដ្ឋថៃមួយចំនួន តែងតែបង្ហហិ.ង្សាដាក់ជាតិសាសន៍ដទៃ។ តួយ៉ាងការវា.យធ្វើបាបពលករខ្មែរដែលមិនដឹងអី និងធ្វើការនៅប្រទេសខ្លួនដោយសារទំនាស់ព្រំដែន បានបង្ហាញឲ្យពិភពលោកបានឃើញយ៉ាងច្បាស់ថាពួកគេមិនគ្មានច្បាប់វិន័យ មិនគោរពសិទ្ធិមនុស្ស ជាពិសេសគឺចូលចិត្តអនុវត្តច្បាប់ព្រៃដែលយកហិង្សាមកដោះស្រាយបញ្ហា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6J5rC3oIjtrgb6NS4mj2eynsCKugniLyEzGm6kUmBsIRtjJkdLA9wmug_GENOA2uYVFIQZc9NEwBfCggLPsJBxtYD562pa8-vYU40xJwsYrCRQfyCEY0aq3l9N61DA4N7wg0BGtqOP4NKRbr11PXtuNytq844ONGAxBFBTogxahCQd_aQjNnbhpy1-u5h/s864/photo_2025-08-09_15-23-14.jpg