ថ្ងៃ៩ ខែសីហា ឆ្នាំ២០២៥នេះ ជាគំរប់ខួប៨០ឆ្នាំ ដែលអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូទី២ នៅលើទឹកដីជប៉ុន ចំទីក្រុង ណាហ្គាសាគី (Nagasaki) ដោយផ្ដាច់ជីវិតមនុស្សជាង៨មុឺននាក់។

គ្រាប់បែកនេះ មានឈ្មោះថា Fat Man ដែលត្រូវបានទម្លាក់ពីយន្តហោះ B2 ក្រោមការសម្រេចចិត្តផ្ទាល់របស់ប្រធានាធិបតីអាមេរិក Harry S. Truman ក្រោយខឹងជប៉ុនមិនព្រមចុះចាញ់សង្គ្រាមលោកលើកទី២។
.png)
៦ថ្ងៃក្រោយរងការទម្លាក់គ្រាប់បែកបរមាណូ ពោលនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ ជប៉ុនបានប្រកាសចុះចាញ់ នាំទៅរកការបិទបញ្ចប់សង្រ្គាមលើកលើកទី២។
គួរបញ្ជាក់ថា គ្រាប់បែកបរមាណូ ធ្លាប់បានប្រើតែ២លើកប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយត្រូវបានទម្លាក់នៅលើប្រទេសជប៉ុនទាំង២ គឺនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ (Hiroshima) និង នៅណាហ្គាសាគី (Nagasaki)ថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥។
បរមាណូ ២គ្រាប់នេះ បានឆក់យកជីវិតប្រជាជនជប៉ុនប្រមាណជា១៥មុឺននាក់ ហើយបានបន្សល់ទុកស្លាកស្នាមដ៏អាក្រក់ប្រចាំប្រវត្តិសាស្រ្ត៕










