ខណៈរដ្ឋាភិបាលកម្ពុជាទទូចឲ្យថៃដោះលែងកងកម្លាំងកម្ពុជាចំនួន 18នាក់ដែលថៃចាប់ទៅ ប្រគល់មកឲ្យកម្ពុជាវិញ មានរបាយការណ៍មួយ ចេញដោយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC)ដែលបានធ្វើការចុះត្រួតពិនិត្យដោយផ្ទាល់នៅប្រទេសថៃបានបញ្ជាក់ថា ទាហានខ្មែរទាំង18នាក់ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។

នារសៀលថ្ងៃទី8 សីហា ឆ្នាំ2025 លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោក Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ 
ថ្លែងក្នុងឱកាសនោះ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC)បបានបង្ហាញពីស្ថានភាពរបស់ទាហានកម្ពុជាទាំង18រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃ ថាពួកគាត់មានសុវត្ថិភាពនិងមានសុខភាពល្អទាំងអស់គ្នា។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 កងកម្លាំងយោធាថៃបានធ្វើការព័ទ្ធចាប់ទាហានខ្មែរចំនួន 21 រូបខណៈពេលដែលពួកគាត់នៅក្នុងលេណដ្ឋាន។ ការចាប់ខ្លួននេះ គឺត្រូវបានធ្វើឡើងក្រោយពេលដែលបទឈប់បា.ញ់រវាងកម្ពុជា និង ថៃ បានចូលជាធរមាននៅថ្ងៃទី28 ខែកក្កដា ឆ្នាំ2025 វេលាម៉ោង24:00នាទីយប់។
.jpg)
ដោយឡែកនៅថ្ងៃទី31 ខែកក្កដា ថៃបានប្រគល់សា.កស.ពទាហានម្នាក់មកឲយកម្ពុជា និងមកដល់ថ្ងៃទី01 ខែសីហា ថៃបានដោះលែងទាហានខ្មែរចំនួន 2រូបដែលនៅមានជីវិតត្រឡប់មកវិញ ប៉ុន្តែក្នុងស្ថានភាពម្នាក់ពិការ និងម្នាក់ទៀតបាត់បង់ស្មារតី។ ទង្វើរបស់ថៃបែបនេះ គួរចាត់ទុកថាជាទង្វើដែលអមនុស្សធម៌ បំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងខ្លាំង ដែលនៅបន្តឃុំខ្លួនទាហានរបស់ភាគីម្ខាងទៀត ខណៈសង្រ្គា.មបានបញ្ចប់ និងមានការឯកភាពគ្នាលើចំណុចជាច្រើនដើម្បីរក្សាសន្តិភាព។
បើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាការប្រកាសរបស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា កម្ពុជាទទូចឲ្យថៃធ្វើមាតុភូមិនិវត្តន៍កងកម្លាំងកម្ពុជាទាំង18នាក់ត្រឡប់មកវិញឲ្យបានឆាប់រហ័សបំផុត ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕










