ថៃ៖ បញ្ហាសុខភាពផ្លូវចិត្តកំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំងឡើងនៅក្នុងប្រទេសថៃ ដែលប៉ះពាល់ដល់មនុស្សជាង 13លាននាក់ មានចាប់ពីវ័យជំទង់ ដល់វ័យចំណាស់។ ការរកឃើញនេះបានផ្ដល់ជាក្ដីកង្វល់ធំមួយបន្ថែមទៀតសម្រាប់ប្រទេសថៃ ខណៈមានការអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើការគាំទ្រសហគមន៍ ដើម្បីកែលម្អសុខុមាលភាពផ្លូវចិត្តរបស់ប្រជាជនទូទាំងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5MK3Svkd0UzT5Njq5aFDOlcXP8Tsv906xXjJ4On5Q1QvbENaB9HhVIhwPj2WSta-D4PTFpGNCv-aFVBwaXCmgenMh43o0yQOg3-fFssFSPW6_NeHqYri_i7ewTwbFzZ8fwQW2Snh1jLCuro8Gp-PjVDG0K7lXP58pHc2sqnejDznkQgHAHOsevEzDRCJH/s960/photo_2025-08-08_11-34-41.jpg
នៅថ្ងៃទី8 ខែសីហា ឆ្នាំ2025 សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា៖ បច្ចុប្បន្ន មានប្រជាជនថៃចំនួនជាង 13.4 លាននាក់ កំពុងជួបប្រទះនឹងបញ្ហាសុខភាពផ្លូវចិត្ត នេះបើយោងតាមរបាយការណ៍សុខភាពថៃឆ្នាំ 2025 ដែលចេញផ្សាយរួមគ្នាដោយមូលនិធិលើកកម្ពស់សុខភាពថៃ (ThaiHealth) និងវិទ្យាស្ថានស្រាវជ្រាវប្រជាជន និងសង្គមនៃសាកលវិទ្យាល័យ Mahidol ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOGXWwjFVC28Eu9QC3G4ooNArAvqgWE6UwmLvH7rDX1ibQaRe9dZPntBVb1N_oxTtKowJP26Pc-IMuCWgNg5AoRCDJtNlnEHEOdev9-IGeW0rGIoQUT7PeklAhdLUb97v8Qp8-qonqkJ_DAetR2cJIC-S9SkMEn471gUn225veUmwfjEhgp3gbCDP7fL89/s780/image_2025-08-08_15-20-33.png
របាយការណ៍នេះបានកំណត់លើមនុស្សដែលមានអាយុពី 45 ដល់ 59 ឆ្នាំ ដែលជាក្រុមអាយុ “មុនវ័យចំណាស់” ថាមានកម្រិតសុភមង្គលទាបបំផុតទូទាំងប្រទេស ដែលបង្ហាញពីភាពងាយរងគ្រោះខាងផ្លូវចិត្តកាន់តែខ្លាំងនៅពេលដែលពួកគេចូលនិវត្តន៍។ ចំណែកក្រុមមនុស្សវ័យក្មេងដែលមានអាយុពី 15 ទៅ 29 ឆ្នាំក៏មានហានិភ័យខ្ពស់ផងដែរ ជាមួយនឹងការកើនឡើងនៃភាពតានតឹង ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimf5ERGnoT-bS70Y_9mYuigqjyU8QrzAYApXYDRFK5LdSxVSbcQ_PkBYGiRjpHdlKfCl_Shz2Eg3xhDZpuxzVMQ1QqfTzw4WazY4V9eQ5EUNiy6Q4WUmb5l94sUPel4x84A1FoXSqkBPpEO8CYN-vW12AOWQ_RrGHO6llgYwrDDDf03RUWHUEYujJ9TkPU/s770/photo_2025-08-08_11-34-39.jpg

អ្នកជំនាញផ្នែកផ្លូវចិត្តថៃ បានលើកឡើងថា៖ បញ្ហាទាំងនេះគឺជាប់ពាក់ព័ន្ធទៅនឹងសម្ពាធផ្នែកសិក្សា អំពើហិង្សាក្នុងគ្រួសារ ផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គម ការភ័យខ្លាចថាខ្លួនដើរមិនទាន់សង្គម (FOMO) និងការរំពឹងទុកខ្ពស់ពេកក្នុងការរស់នៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTW5Qk9mOoPXokD6s4YtSocnjl0SlKr1RaLVTsfXwQjO7ODtWwlCBVl72PnzmlCOlA3ehkpeIWN62u6x81OjN37tlywTGZYw1x2vx54F72o5gP7WNP-N-FYQSVtfH8mhdpbPANulU5Hk4TGJAU92R3KULX0NS3rVua2fx8qWNEtBT0UKQ57ULHZlwpp7TW/s1280/photo_2025-08-08_11-34-40%20(2).jpg

របាយការណ៍នេះក៏បានលើកឡើងពីកង្វល់សុខភាពសំខាន់ៗចំនួន 10 សម្រាប់ឆ្នាំ 2025 ចាប់ពីផលប៉ះពាល់នៃការកែប្រែច្បាប់គ្រឿងស្រវឹង ការកើនឡើងអំពីចំនួនគ្រោះថ្នាក់លើការប្រើប្រាស់បារីអេឡិចត្រូនិច និងភាពមិនច្បាស់លាស់លើគោលនយោបាយថ្នាំជក់របស់រដ្ឋាភិបាលថៃ និងការពិភាក្សាជុំវិញការបង្កើតសិទ្ធិស្របច្បាប់នៃកាស៊ីណូ ជាហេតុធ្វើឲ្យពលរដ្ឋថៃដែលបានចូលពាក់ព័ន្ធនឹងរឿងទាំងនោះ ចាប់ផ្ដើមជួបនឹងវិបត្តិផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6sIcc2VQn_KYPNWymEh83H6wFUMpcOVY-nvOGOiwMZPqbM1Zhtr1Wxoj_Sl-hTeQLEn2iX9qh4DBnqu7xfl7RcwK1pH3r9sbj2quY_7IVr6ccto2dxGuIKgY7yI-HHDBai8hEK0BLHNBSgtjxdNws887p5N4klLWqLIHKhSk8cwQUSsC534f9PNt7MGKj/s1280/photo_2025-08-08_11-34-40.jpg

គួរជម្រាថា គិតមកត្រឹមឆ្នាំ2025នេះ ប្រទេសថៃមានប្រជាជនសរុបចំនួន 70លាននាក់ ក្នុងនោះបើធៀបនឹង 13.4 លាននាក់នៅក្នុងទិន្នន័យខាងលើបង្ហាញថា ជិត20% នៃប្រជាជនថៃទាំងមូលគឺកំពុងជួបបញ្ហាផ្លូវចិត្ត។ កត្តានេះក៏ត្រូវបានគេពិនិត្យឃើញថា មានជាប់ពាក់ព័ន្ធនឹងការថយចុះនៃអត្រាកំណើតរបស់ប្រទេសថៃផងដែរ ដែលជំរុញឲ្យមានព្រមានអំពីផលប្រឈមផ្នែកប្រជាសាស្រ្ត និងបញ្ហាសេដ្ឋកិច្ចរយៈពេលវែង៕