ប្រទេសវៀតណាម ៖ សមាគមអ្នកនាំចេញអង្ករថៃឱ្យដឹងថា វៀតណាមបានក្លាយជាប្រទេសនាំចេញអង្ករច្រើនទៅកាន់ពិភពលោក ស្ថិតក្នុងលំដាប់ទី២ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥ ។ រីឯឥណ្ឌានៅតែជាប្រទេសនាំចេញអង្ករច្រើនជាងគេលំដាប់ទី១ ខណៈថៃធ្លាក់មកលំដាប់ទី៣ ដោយសារពុំអាចប្រកួតប្រជែងតម្លៃអង្ករជាមួយឥណ្ឌា និងវៀតណាមលើទីផ្សារពិភពលោក ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghH2bJDhu_81UO3ebFeQx0LQA7cbuWACUU8a54xss_umSxa6RONIX1WPsqj6-pY_NYlbJn4L1LJxxkbYPyWnj2VzyLUdYYZ0fbErJ7b6oh8-eog0vW9e9cWEjXd-Gpqf4K5AM4EbZ6P9dTKQLVOYuSK9GPj00_UXwtxj0CTvq6XftRhfB1MJKDQdx-cOIs/s689/image_2025-08-08_13-56-24%20(2).png
បើតាមទិន្នន័យ គឺចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ (រយៈពេល៦ខែ) បរិមាណការនាំចេញអង្ករទៅកាន់ពិភពលោករបស់ឥណ្ឌា ស្ថិតក្នុងលំដាប់ទី១ ស្មើនឹង១១លាន៦សែន៨ម៉ឺនតោន កើនឡើង៣៦.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4tcVkGuYk8b9uDA9ffQM-HPY0VFB13adwbI74MuHRfWWnGeamv02YVW86NVHzFtQD9b-E_mFonzzjjJWWnEy_gh2wCKdMQ4R8I6RfM1AfRLjVoN-zxjCCFACO1RnDBfvEBfjx7m654roRmiV3PpIz-UyPMg8ddrHBGFRBc2QDU8v4Lc4K95XYiIA-OJCO/s763/image_2025-08-08_13-56-24.png

បន្ទាប់មក គឺវៀតណាមបាននាំចេញអង្ករទៅកាន់ពិភពលោក លំដាប់ទី២ ស្មើនឹង៤លាន៧សែន២ម៉ឺនតោន កើនឡើង៣.៦% រីឯការនាំចេញអង្កររបស់ថៃ លំដាប់ទី៣ ស្មើនឹង៣លាន៧សែន៣ម៉ឺនតោន ធ្លាក់ចុះ២៧.៣% ។ ក្រៅពីនេះ ការនាំចេញអង្កររបស់ប៉ាគីស្ថាន ស្មើនឹង២លាន៧សែន៦ម៉ឺនតោន ធ្លាក់ចុះ២០.២% និងការនាំចេញអង្ករអាមេរិក ស្មើជាង១លានតោន ធ្លាក់ចុះ២៣.៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ScYRyGgqyj-fHYUkLjVe1QVrodKP9bvtTUiaF25rdmahTd3nWuWrPLmkKCQHvtvRE4JjirPSxhP1MLrbMXZ7V7Lj4J3JUK-TKJC0bnGEAfFyEbHydTJW_AALJm0xPznmQX5Y9wErBeYSO1rJqp3kjdLFeX48yYIEWof2hJsQsAxL8r7c9jjsziDJis5l/s1200/image_2025-08-08_13-56-21%20(2).png

បច្ចុប្បន្ន វៀតណាមបានបង្កើតពូជស្រូវជាច្រើនប្រភេទ និងអាចលក់អង្ករតម្លៃថោកជាងគូប្រជែងក្នុងតំបន់ ដូចជាថៃ ដោយសារវៀតណាមចំណាយដើមទុនផលិតស្រូវទាប ហើយកសិករវៀតណាមផលិតស្រូវជាច្រើនប្រភេទ និងអាចប្រមូលផលស្រូវច្រើនលើកក្នុង១ឆ្នាំៗ ។ វៀតណាមបាននាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗ រួមមាន ៖ ហ្វីលីពីន អាហ្វ្រិក និងចិន ខណៈតម្លៃអង្ករនាំចេញរបស់វៀតណាមក្នុងរយៈពេល៦ខែឆ្នាំនេះ គឺជាមធ្យមស្មើ៥១៧ដុល្លារក្នុង១តោន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaxuMuKLp2hJwyyVqQ9_yDeaJSPANqLqv0tljAkC1BkJihOTPLD562bHLtZmTwjUESK5lH1m8_7ofZQiQpc5J6zc4y0FmxUwV4pa9cTu-jPo11jIukgrVyEFXBlL7ekSsL4VwIFpfGPYvQouWGxdrvV5bgOBjp4LoluIZhaFGCu6oZy5pJYkw3KF3tvL24/s1024/image_2025-08-08_13-56-21.png

ដោយឡែក ប្រទេសដែលនាំចូលអង្ករថៃ រួមមាន ៖ អ៊ីរ៉ាក់បាននាំចូលអង្ករថៃ ចំនួន៥៨២,៧០៣តោន ស្មើ១៥.៦% បន្ទាប់មក សហរដ្ឋអាមេរិកបាននាំចូលអង្ករថៃ ចំនួន៤៣០,៦០៣តោន ស្មើ៧.៤% និងអាហ្វ្រិកនាំចូលអង្ករថៃ ចំនួន៣៥៩,០៣១តោន ស្មើ២.៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv2a4fD4pCsaDtWOPhPTx3paFlkB1trpAJVCzW8UodiGA81DdDwThUASrwM37XtCpsBY_dzOxrzOhCkIIyxWbAXj7vb6kSm6JoqyFYVn3C47SNnmyQHi8eklG9m2rp69iwOyrSrP_i1rwLi0YVWHMEZOrWtOtcrUyEx9UoxlpubSwV5WuRh_ZcnZ7Kd64X/s960/image_2025-08-08_13-56-22.png

តាមការលើកឡើងរបស់នាយកសមាគមអ្នកនាំចេញអង្ករថៃ លោក ចារឺន ឡាំថាំម៉ាថាត់ គឺតម្លៃការនាំចេញអង្ករថៃរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥ ស្មើទឹកប្រាក់ជាង៧ម៉ឺនលានបាត ធ្លាក់ចុះ៣៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។ កាលពីខែកក្កដាកន្លងមក ថៃបាននាំចេញអង្ករជាង៦សែនតោន ដោយសារអ៊ីរ៉ាក់ ចិន ជប៉ុន និងប្រទេសមួយចំនួននៅអាហ្វ្រិកបានបង្កើនការកុម្ម៉ង់ទិញអង្ករថៃមានតម្លៃធ្លាក់ចុះ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO5o9Gmqc8wU4PuRgBMv-oW9MUk1bu0wOcqaIYnOLJ4lM4Qkip6syY-qNXeRKMOBqFQf1POi7q3lXBSVEg6_qm6h7OBtKiGP7K7TPM8B0w3z-gaF9v-gaH62OWvb2vS5PS1IUXvVBU-9MIlP5u50JobZm-3T8ZuAdk80yUmrGpbWiIbiPzlX82PWJ04r6P/s900/image_2025-08-08_13-56-23%20(2).png
    ប៉ុន្តែតម្លៃអង្ករថៃនៅចុងខែកក្កដា បានធ្លាក់ចុះជាបន្តបន្ទាប់ ស្របពេលនៅលើទីផ្សារពិភពលោកមានអង្ករលើសតម្រូវការ ដោយសារប្រទេសផលិតអង្ករសំខាន់ៗបានផលិតអង្ករកាន់តែច្រើន ទើបធ្វើឱ្យតម្រូវការនាំចូលអង្កររបស់ប្រទេសនានាធ្លាក់ចុះ ។ ហេតុនេះ នៅលើទីផ្សារពិភពលោកមានការប្រកួតប្រជែងតម្លៃអង្ករយ៉ាងខ្លាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_f156zCd8JcmVSvbGSPIcK0lJyLM2FnNP2_JQzGjHSelBHF6vuNbZJ4KkaCAlDIiWegdH1qc5uwZcHzMxFYra2ndDOmDbhMjCFfV6fAoFvkdtuL5x4uoTP9ChhFik9BBHFX48U_1E4eadyBqcfEImh0LwLtT9XL4nrBADm5B0zgsQclxpmiUmZhGC3gMX/s1000/image_2025-08-08_13-56-23.png