ថ្មីៗនេះម្ចាស់ផលិតផលគ្រឿងសម្អាងមួយចំនួនដែលផលិតនិងវេចខ្ចប់នៅប្រទេសថៃបានសម្រេចចិត្តឈប់បន្តផលិតនៅទីនោះទៀតនិងមានការលក់បង្ហើយស្តុកមុននឹងធ្វើនៅរោងចក្រថ្មី។ ទោះយ៉ាងណា លោក សែម រតនា បានបញ្ចេញវីដេអូមួយដោយបញ្ជាក់ថាដៃគូរោងចក្ររបស់លោកដែលធ្លាប់រកស៊ីជាមួយនៅថៃបានបង្ហើបថាមានម្ចាស់ប្រ៊េននៅខ្មែរគឺបានលេងល្បិចឈប់ដាក់លេខកូដនៅប្រទេសថៃប៉ុន្តែគឺយកចេញពីរោងចក្រថៃដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiUW4KGE_4RG92R5GB9HPvGS8LDLdtH3NN4qR8gYuhwi7lkc6BsZIlpdeyaiZ04PWdU7rHgblvFn784VNsSmniU66VcusjB13v0YHutOWHD2xyQGjrtfRnpMZ8oLQXOZSIo-fdLOOU2oKIVoax9bimT69NoQHlYnkT7sK4bW7di9OL2mPUfHYnh4iKYM_m/s2048/image_2025-08-07_11-21-49.png
កាលពីយប់ថ្ងៃទី៦ សីហា លោក សែម រតនា បានបង្ហោះវីដេអូមួយដោយបានដាក់ចំណងជើងថា «បើផលិតផលរបស់បងផលិតនៅសៀម មុនសង្រ្គាម បងប្រាប់គេត្រង់ទៅ មិនខ្វះខ្មែរយើងជួយទិញ Clear ស្តុកបងឱ្យអស់ទេ តែកុំបោកប្រាស់គាត់ ថាផលិតនៅប្រទេសផ្សេង បើគេចាប់បាន តាមយោបល់ខ្ញុំ បងអាចអត់មានឱកាសជាលើកទី២ទេ»។ ក្នុងវីដេអូនេះលោក សែម រតនា បាននិយាយអំពីដៃគូរោងចក្រនៅប្រទេសថៃដែលធ្លាប់រកស៊ីជាមួយក្រុមហ៊ុនរបស់លោកបានមួយរយៈពេលដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimmmAcwKC1F9i9SwYPG0bJ16QiA7kcp99yK8cgPo2YYy7MA__y3yT9TjUL_98Cm5eq1JOjyXnbYB5W8UGTguFWeKomy0A3nkFCFqGln2omuzQHczvB9dzWRNfXku1DKay8nIzsybVapdNg5yZyeQvGLc9mFsbN7QAggh_HOEFc_MjZ9kBXNOpB3cuvHdIB/s2048/image_2025-08-07_11-21-41.png

លោក សែម រតនា បាននិយាយរៀបរាប់ទៅកាន់ដៃគូរកស៊ីរបស់ខ្លួនអំពីការផ្លាស់ប្តូររោងចក្រថ្មី ហើយរូបមន្តផ្សេងៗ លោកនឹងយកមកវិញទាំងអស់។ លោកបានបន្តទៀតថា ដៃគូរោងចក្រនៅឯថៃបានឆ្លើយតបវិញថា មិនចាំបាច់ប្តូររោងចក្រពីគាត់ក៏បានដែរពីព្រោះក៏មានខាងខ្មែរដែលជាដៃគូរបស់គាត់ គឺមិនចាំបាច់ដាក់បាកូដថៃ ដកអក្សររបស់ប្រទេសថៃចេញគឺខាងរោងចក្រធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzmNoJ2tcHaRn-KEoNa7vFc1YLdQ39d6nKKjm8fYoWFxXw6NGx7nsEUFds-XwaNKcJ-dQt1gnhQ_rtLK7C8Y1VcNpBGEhLh02Q_RsqY2_zayIcrO77k4S2YkwwDWE0RsbDyjmsBX4EB2Ogxvn4_K6N5eTmXiO17MnkcOenu3T9ixMs0rqGfmZTYtA8qkc3/s2048/image_2025-08-07_11-21-47%20(2).png

លោក សែម រតនា បានបន្ថែមថានេះគឺជាបញ្ហាហើយលោកក៏មិនដឹងថាដៃគូដែលខាងរោងចក្រថៃនិយាយគឺជាអ្នកណានោះដែរ ហើយក៏មិនដឹងថាអ្វីដែលខាងរោងចក្រថៃនិយាយគ្រាន់តែជាការលើកទឹកចិត្តលោកឱ្យធ្វើការជាមួយគាត់ ឬវាជាការពិតយ៉ាងណាទេ។ លោក សែម រតនា ថាឧទាហរណ៍បើសិននេះជារឿងពិតតើអ្នកធ្វើបែបនេះមានគិតដល់វីរកងទ័ព និងជនរងគ្រោះដែរឬទេ មានមនសិការជាតិជាខ្មែរដែរឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXV3Mbkj751_joMvbOwQhFpU2zCkHcS2IyO5wOyvG87-1enLV-xLiRyb2TBWOorOlF1Hx89eTvn8EItyfh3-VCMCpo4H1cTLZTwjZOoPUco_w5veQslUKe36I3WgYdiTDFsNLnSU35EjtUR5HZlqfDAjyMsAJzut8ApMIFDQho6BbUinSBZjCDT7uwGIYM/s2048/image_2025-08-07_11-21-48.png

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះក៏មានពាក្យចចាមអារ៉ាមថាការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសពីបាងកក-ភ្នំពេញ មានការកើនឡើងផងដែរ៕