សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានបង្ហាញក្តីរីករាយចំពោះកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយលោកចាត់ទុកជាការបោះជំហ៊ានយ៉ាងសំខាន់ដើម្បីពង្រឹងកិច្ចព្រមព្រៀងបទឈប់បា.ញ់ ខណៈឯកអគ្គរដ្ឋទូតអាមេរិកនៅម៉ាឡេស៊ីឱ្យដឹងថា កិច្ចប្រជុំរវាងប្រទេសទាំងពីរនឹងឆ្ពោះទៅរកសន្តិភាពយូរអង្វែង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHCYPs-z2-K-WsyRwU4w7L5Y9HyE2daNqOFZu_NkfuT5QXAbjlNAkfp_r1Jj4ULiTPRkPeCwaySbl-d9R46hRT7tJE9H0EA6JJPGqfAu7P3V8SbWI2uAnhPrFtxn3UNnSNd0Bf3mTZQwr03fFQFcIF4kj1kb5QDwxu5Cb1h2_YXEpFJeXs3b0eTUGtaWCV/s670/photo_2025-08-08_08-55-27%20(2).jpg

សារព័ត៌មាន AFP រាយការណ៍ថា កាលពីថ្ងៃទី៧ ខែសីហា កម្ពុជា និងថៃ បានប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ ខណៈប្រទេសទាំងពីរបានធ្វើសង្គ្រាមតាមព្រំដែនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ។ សង្គ្រាមនេះកើតឡើងដោយសារកងទ័ពថៃឈ្លានពានដណ្តើមប្រាសាទកម្ពុជា ហើយកងទ័ពថៃបានប្រើប្រាស់អាវុធគ្រប់ប្រភេទ រហូតដល់យន្តហោះទម្លាក់គ្រាប់បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGAOtXV7F83wBMwezyj6oU5w402A9T2xYhkuzzp9WXFrN32URr-lNEdvHbG-aK3hIB-sPr57MzTEedqpUd9scGv8kqBYwMrNM4mBIx091_lulPkAbAGLg-Rf12F3DCA-9snfj7kex7-ZmluEcdsG6STfP928J8iaqf2S-6nLaYMfRc8QL1ADk72DrZtFKZ/s1280/photo_2025-08-07_15-33-23.jpg

កងទ័ពថៃបានបញ្ចប់ការឈ្លានពានកម្ពុជាក្រោយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានសម្របសម្រួលឱ្យប្រទេសទាំងពីរចរចាកិច្ចព្រមព្រៀងបទឈប់បាញ់ ចាប់ពីយប់ថ្ងៃទី២៨ ខែកក្កដា ក្រោមការអង្កេតការណ៍ពីមហាអំណាចអាមេរិក និងមហាអំណាចចិន ។ កម្ពុជា-ថៃបានប្រជុំពិភាក្សាគ្នាជាច្រើនថ្ងៃ និងទទួលបានជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី អាមេរិក និងចិន នាថ្ងៃទី៧ ខែសីហា នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim2WpqeBUS6F4FfT7B86IIgJaVIsOeL_11Q2XLwz0yLRgyncAHnfYceXNnRGW2RCPEHNFlZ-BFE30k9qfYNmXFUCpaCn9MihUpx7zN7uCpgRuCCt0vYpA_8t1qfsvmWE03nQy3z-Ln2KgGBs0j3CJVK6piUEbgjummFgWZkQ-8FwzPAMSRIxqkMM6XUdmm/s1280/photo_2025-08-08_08-55-27.jpg

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ៖ «ប្រធានាធិបតីអាមេរិក លោក Donald Trump និងខ្ញុំសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា-ថៃនឹងគោរពពាក្យសន្យារបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrnpfoSJaVQJhNbUW_Cp20Z4SBpzf6GQnNeVQKeN7ZG_Ip4GigJrOwLmY9JqGwsj3BWdtt_NLDPo2UkpiNLNIP72ivdK9OmJoLnjp_jY3338j519jO4nEkskB-JST9dO31LnQvQMs-INrH6CgPoEpvd_s6fSxByLzcN3zaqi7BVFQ-k56G9cgc1AwF4YjB/s1200/photo_2025-08-08_08-55-27%20(3).jpg

ដោយឡែក ឯកអគ្គរដ្ឋទូតអាមេរិកនៅម៉ាឡេស៊ី លោក Edgard Kagan ដែលបានចូលរួមកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នាថ្ងៃទី៧ ខែសីហា ក្នុងឋានៈជាអ្នកសង្កេតការណ៍បានបង្ហាញក្តីរីករាយថា កិច្ចព្រមព្រៀងនេះជាជំហ៊ានមួយឆ្ពោះទៅរកសន្តិភាពយូរអង្វែង ។ ប៉ុន្តែយើងត្រូវនិយាយដោយភាពស្មោះត្រង់ គឺ កម្ពុជា-ថៃនៅតែមានភាពតានតឹង និងមិនទុកចិត្តគ្នាខ្លាំង ។ ប្រទេសទាំងពីរត្រូវបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ហើយនេះជាសារផ្ញើទៅកាន់កងទ័ព និងសមត្ថកិច្ចនៅតាមព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfqYmXEcTk-f1dUas0zjo7Jyh1hY67baZUx58goPfpHnfysucM7TdPY62fhmsatYkHp4SOZ8smc2stV7DA02MYmGDwn0bzzHFZU-kpd0nnF_y7owQ1c_S_C1yf20ql7t4H92GfiDBk1DWJZEMRLBj6WvslImeQUV9LJ0NRBX9rUmF14za4QnsTBQ1gUdvm/s1280/photo_2025-08-07_15-33-20.jpg

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការអបអរសាទរចំពោះការប្រពឹត្តទៅដោយជោគជ័យនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ៕