សាកសពស្ត្រីវ័យក្មេងជាជនជាតិបារាំងម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបរកឃើញនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅក្នុងប្រឡាយអមផ្លូវ៦០ម៉ែត្រ ក្បែរអាហារដ្ឋានមាន់ស្រែ ស្ថិតនៅភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាប ក្រោយដំណឹងនៃការបាត់ខ្លួនរបស់នាងត្រូវបានប្រកាសតាំងពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ មកម្លេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLX6WdWvwz9Mi11RWVxshXxtKswke_EKQinndzgU82gZecmrqgQgCwU-vkpRzYjW9IAp1ZjkxGN9GABOV0b_f4mcdo2zshYI24_5YbuUkvi2NskwmuxpQaFe3YM6mYYLaeGxrdK5vGh_D86R4ErXexPY5ITNMdB6zznJXPMfOIY4bgkSuyxDCK5sRkzzDm/s1280/photo_2025-08-06_17-36-20.jpg
ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា លទ្ធផលនៃការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញជំហានដំបូងបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារមានអាការគាំងបេះដូង រួចបណ្តាលអោយនាងរអិលធ្លាក់ពីលើចិញ្ចើមផ្លូវ។ ស្ត្រីរងគ្រោះឈ្មោះ Lisa Girard-Fabre មានវ័យ ២៤ឆ្នាំ ជាអ្នកស្ម័គ្រចិត្តរបស់អង្គការស្នាមញញឹមនៃកុមារ(PSE) ក្នុងតំណែងជាប្រធានគម្រោងអប់រំ នៃសាលាពាណិជ្ជសាស្រ្ដ ផ្នែកគ្រប់គ្រង និងការលក់ បានបាត់ខ្លួនក្នុងអំឡុងពេលរត់សាកល្បងកម្មវិធីម៉ារ៉ាតុន ជាមួយមិត្តភក្តិ នៅម្តុំប្រាសាទតាសោម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit2qnTPyzjdrHRpfILYz2dqDF4kDjEF-V2JYi89ptxwCjXeJZUkYFDP_Y8dQA771mr4-KssWXFtO5Cu-4NBY6_xfot_IFKxqQOsQo1TzOuonAIgw7Kygwx_9sy1FO8nP5MSdQd6lPXl9iedvkFEYMByCYy3zc84xcUUDve534bgLrlOjAitzVGsqEamRi0/s1200/photo_2025-08-06_17-36-21.jpg
ក្រោយទទួលបានព័ត៌មាននៃការបាត់ខ្លួនរបស់នាងភ្លាមៗសមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវតាំងពីចំណុចប្រាសាទតាសោម បន្តមកដល់ព្រៃឧទ្យានអង្គរ រហូតដល់កស្សិណអង្គរខាងលិចកែងផ្លូវ៦០ម៉ែត្រ ប៉ុន្តែពុំទទួលបានតម្រុយឡើយ។ លុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នាម៉ោងប្រមាណ ១០ព្រឹក ក្រោយសមត្ថកិច្ចទទួលបានការរាយការពីប្រជាពលរដ្ឋ ថាមានរុយរោមរបស់អ្វីម៉្យាងនៅជម្រាលប្រឡាយអមផ្លូវ ៦០ម៉ែត្រ ទើបចុះទៅពិនិត្យ ហើយរកឃើញសាកសពស្ត្រីខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7cq3PPQVmP3joCBzCIzhS6SxeLIMRtIYAF2wnjpctvqt7NGk5x7FW9Ob8Lp1In4ciloOhXElh543kV1VbVBcBVZYFAXruz_3xMcZLv9-pqKCHJpv4pILtGAF_8S9SNluzpWhmt7etVU4277QbEiJ-w16gqrsbqfZ8kBEjXTDt2enBOicU0prBOZQ0HXpC/s826/photo_2025-08-06_17-36-18.jpg

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនសពជនរងគ្រោះទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញបណ្តោះអាសន្នរង់ចាំការសម្រេចពីក្រុមគ្រួសារសព និងស្ថានទូត។ បើតាមការផ្សព្វផ្សាយព័ត៌មានរបស់អង្គការស្នាមញញឹមនៃកុមារនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានអះអាងថា PSE កំពុងរង់ចាំមើលលទ្ធផលនៃដំណើរការស៊ើបអង្កេតបន្ថែម ដើម្បីដឹងឱ្យប្រាកដអំពីមូលហេតុនៃការស្លាប់របស់កញ្ញា Lisa ។ PSE បានបញ្ជាក់ថា Lisa បានបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ ចប់សព្វគ្រប់កាលពី ២ឆ្នាំមុន ដោយធ្វើដំណើរថ្មើរជើងពីទីក្រុងប៉ារីសប្រទេសបារាំង មកកាន់ទីក្រុងភ្នំពេញប្រទេសកម្ពុជា។ នាងជានារីម្នាក់ ដែលមានភាពក្លាហាន រួសរាយរាក់ទាក់ និងមានសន្ដានចិត្តល្អ ចេះជួយយកអាសារអ្នកដទៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM72dCbo42emDYzFELGvJiVydqMyIgQjp4SnZDKjFAJ4AFStjNsvCyK0jD8YPzxqFAJnB1XK5h9Byz_f49dTYtY2aAVzgkTAz1okEy8a-eqoDKfdCT-wz9AQGZULeBEoelTtwyRM3Ej7-DX_TL0rF-Jt5HnelIw6rpW8uTeCz_5xeVUDnNwZBFePY0FPmT/s1280/photo_2025-08-06_17-36-13.jpg