ដើម្បីធានាសុវត្ថិភាព បញ្ចៀសបញ្ហានៃការផ្ទុះសង្គ្រាមតាមព្រំដែនរវាងកម្ពុជា និងថៃ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអោយបេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅក្នុងខេត្តឧត្តរមានជ័យ ទទួលបានសិទ្ធពិសេសអាចទៅប្រឡងនៅក្នុងភូមិសាស្ត្រស្រុកពួក នៃខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3l0uQ22Fij6aNyQZkGbSc7oz31FN1MPlyGjdRyh1cPX60DrLBUe3_ecqu57yYqmxWjTNYQJNKWijomPZGjIVYR996pxkUzQnIg15A0tmEUoPsmL1bLtOIBlR8ZvXMaHdfyjBJog9LDXVRKX3V6rxECbm8gAw-WLEUCvXg9LbC22IRljObXcU_nKv8mDEn/s1280/photo_2025-08-05_18-13-59.jpg
ក្រសួងនឹងបង្កើតក្រុមការងារ ដើម្បីគាំទ្រលើការដឹកជញ្ជូនបេក្ខជន ផ្តល់ថវិកាសម្រាប់ការហូបចុក ការស្នាក់នៅ និងរៀបចំយន្តការផ្សេងទៀតតាមការចាំបាច់ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxjWNRym4v_1jxju2ZS82i-wZeNsdmYk6yVgjMF4rreNODc5CCH6hEZGKhsJKPq7evWonEwS7rEbsZ5RuiVZucNUlkYJUWt-O8MbJx5FLyzZk_9ILIXClLZ6HrobTq7OeRUAo9W9krDUxriwVyJ5MOZ-Wtj8fZ1RzxDd9zdPw5ppka8LKToi3otbzsSrmd/s1280/image_2025-07-28_10-32-50.png

សម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ប្រសិនបើពួកគេបានភៀសខ្លួនចេញពីខេត្ត គេអាចសម្រេចចិត្តចូលរួមប្រឡងនៅទីតាំងក្នុងខេត្តរបស់ខ្លួនក៏បាន ឬនៅខេត្តផ្សេងទៀតក៏បាន។ ប៉ុន្តែបេក្ខជនដែលភៀសខ្លួនត្រូវដាក់ពាក្យនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលខ្លួនបានសម្រេចចិត្តជ្រើសរើសប្រឡង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxDcIvwoW80VSJCRZ9UiSs7WJIf5Pdm5QR-Hb_7xYW-PC_gkk-uyHc0_EUApGfkDgc0ZcOD8Xca_aa5GYFMJOAWHmrEZFQNoEonltEmC1G2y_jDWYmTUtdCC92djzhOq1SJrWJeUedCO0SCfkCfsQvYGDQuCDlo-kMsx4lTXSprBwryIxDmK2FgQGhAfDJ/s1280/image_2025-07-28_10-32-57.png

ពួកគេអាចទៅទទួលសលាកបត្រឯកត្តជនដែលទើបបោះពុម្ពថ្មី នៅតាមបណ្តាមន្ទីរអប់រំរាជធានី ខេត្ត ដែលខ្លួនបានដាក់ពាក្យចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ មន្ទីរអប់រំរាជធានី ខេត្តចំនួន២៣ ផ្សេងទៀតត្រូវចាត់ចែងទទួលពាក្យសុំចុះឈ្មោះប្រឡង និងទទួលបូកសរុបព័ត៌មានដែលទទួលបានពីបេក្ខជនភៀសខ្លួនពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ រួចរៀបចំបញ្ជីឈ្មោះបេក្ខជនភៀសខ្លួនដែលបានដាក់ពាក្យប្រឡង ព្រមទាំងបញ្ជូនមកក្រសួងត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីបូកសរុប និងរៀបចំបញ្ជីរាយនាមបេក្ខជន និងសលាកបត្រឯកត្តជន និងបន្តនីតិវិធីនៃដំណើការប្រឡងជាបន្តទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyhYZEc0wkArnWraAd1lFcSV2J63s_EobMLo7rEB1F-r5_43dcEji05hpwudJA3cTjmomQnSFM4w1YQsr7nYaAFHhUwbBM_TGvNhfrhu3KHG1bXhIahdldZ5CR1CMJ6wes_l4Zc8DYEoD6vVQ6Kkzyvw70J3RDqHEzOq9A_5i4N3GwBhgOvtPGjL5F3MeJ/s1280/image_2025-07-28_10-32-58.png

សូមរម្លឹកថា ដោយសារបញ្ហាសង្គ្រាមឈ្លានពាននៅតាមបណ្តោយព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ក្រសួងអប់រំយុវជន និងកីឡាបានសម្រេចពន្យាពេលប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ២០២៥ ទៅធ្វើនាថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ វិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW_hqzv8X1tJlpBfuD2ssuucdLK0l7jBMDs9wgtLLdk69yfTSn7s3NqzRBWNHeB0vTZYiVndhTSbbRkIuGQegzKPdptVP4ui3c5uQqqr6hNNA4nA4EDvOgwvUG5szMRGTLW7SXVJAafjM6YhpqBq8NpYsNtKVIFgsoaMa5hgAVTvf6rkq8CQ2h_WtnJZH0/s960/image_2025-07-28_10-32-59.png

បើតាមក្រសួងអប់រំដដែល គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ កម្ពុជាមានសាលារៀនចំនួន ៣២០ កន្លែងហើយដែលត្រូវសម្រេចបិទទ្វាបណ្តោះអាសន្ន។ សាលាទាំងនោះស្ថិតក្នុងខេត្តចំនួន៤ ដែលមានព្រំដែនជាប់នឹងប្រទេសថៃ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ កោះកុង និងខេត្តពោធិ៍សាត់៕