ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា យោងតាមលទ្ធផលស្រាវជ្រាវកាលពីឆ្នាំ២០២៤ គឺប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានពលរដ្ឋក្ប.ត់ចិត្តស្វាមី-ភរិយាច្រើនបំផុតលើពិភពលោក ហើយថៃក៏ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលបានជាប់ចំណាត់ថ្នាក់ពលរដ្ឋក្ប.ត់ចិត្តច្រើនជាងគេ ។.png)
ការក្បត់ចិត្ត គឺជាបញ្ហាសំខាន់ដែលធ្វើឱ្យប៉ះពាល់ដល់ជីវិតគូស្នេហ៍ ឬគូស្វាមី-ភរិយានៅលើពិភពលោក បើទោះជាប្រទេសនីមួយៗមានភាពខុសប្លែកផ្នែកវប្បធម៌ក្តី ប៉ុន្តែគ្រប់ប្រទេសតែងតែមានបញ្ហាក្បត់ចិត្តដូចៗគ្នា ។ យោងតាមការស្ទង់មតិចុងក្រោយបង្ហាញថា ប្រទេសចំនួន២០ មានពលរដ្ឋក្បត់ចិត្តស្វាមី-ភរិយាច្រើនបំផុតនៅលើពិភពលោក ។
ទិន្នន័យកាលពីឆ្នាំ២០២៤ របស់ BedBible, World Population Review និង Insider Monkey បានបញ្ជាក់ពីអត្រាក្បត់ចិត្តរបស់គូស្វាមី-ភរិយាដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងប្រទេសចំនួន២០ ហើយសារភាពថា ពួកគេក្បត់ចិត្តដៃគូ ។ ថៃជាប់ចំណាត់ថ្នាក់ទី១ លើពិភពលោក ដែលមានពលរដ្ឋក្បត់ចិត្តច្រើនបំផុត បន្ទាប់មក ដាណឺម៉ាក ជាប់ចំណាត់ថ្នាក់ទី២ ខណៈអាល្លឺម៉ង់ ជាប់ចំណាត់ថ្នាក់ទី៣ ។.png)
ប្រទេសចំនួន២០ ដែលពលរដ្ឋក្បត់ចិត្តច្រើនបំផុតលើពិភពលោក រួមមាន ៖ ១-ថៃ ២-ដាណឺម៉ាក ៣-អាល្លឺម៉ង់ ៤-អ៊ីតាលី ៥-បារាំង ៦-ន័រវេស ៧-បែលហ្ស៊ិក ៨-អេស្ប៉ាញ ៩-ហ្វាំងឡង់ ១០-អង់គ្លេស ១១-កាណាដា ១២-ក្រិក ១៣-លុចសំបួរ ១៤-អូទ្រីស ១៥-ប្រេស៊ីល ១៦-អ៊ីស្លង់ ១៧-ហូឡង់ ១៨-ព័រទុយហ្គាល់ ១៩-ស៊ុយអែត និង២០-សហរដ្ឋអាមេរិក ។
បុរសក្នុងប្រទេសទាំង២០នេះទទួលស្គាល់ថា ពួកគេពុំស្មោះត្រង់ជាមួយភរិយា ជាពិសេស បុរសអាយុចាប់ពី៣០ឆ្នាំ ទៅ៦០ឆ្នាំ ។ រីឯចំនួនស្ត្រីក្បត់ចិត្តស្វាមី ក៏បានកើនឡើងដែរ ហើយពួកគេអាចលាក់បាំងទំនាក់ទនងជាមួយដៃគូខាងក្រៅបានយ៉ាងជិត ។ បើទោះជាភាពពុំស្មោះត្រង់ផ្លូវអារម្មណ៍ (Emotional Infidelity) ជាមួយគូស្នេហ៍បានក្លាយជាបញ្ហាធំ ប៉ុន្តែការជជែកគ្នាតាមអនឡាញពុំត្រូវបានចាត់ទុកជាការក្បត់ចិត្តទេ ៕










