ប្រទេសម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយមកកាន់សមាជិកសភាតំណាងរាស្ត្រថា កម្ពុជា និងថៃ ស្នើឱ្យម៉ាឡេស៊ីបំពេញតួនាទីជាអ្នកសម្របសម្រួលជម្លោះព្រំដែនបន្តទៀត បើទោះជាម៉ាឡេស៊ីនឹងឈប់ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbQ41AuwO7wku532qCzSe1Gu6RgoCLeRf1oqvl1Dq6CyspFW282NCphE0ZYKdEFsx-9IG6s-FxQMn8-E8XY6zJ7jilMsNFaKoH67adzxgtfet9HnVusTr-BE6ZR_aHBzgk1u-07abwL5wUU0Dr9EZTBEjpXfN4mv0D_9T5VEl2DIe-Qfj2hAfEGFKDkNus/s1200/image_2025-08-06_08-52-00.png
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និយាយថា ម៉ាឡេស៊ីនឹងបំពេញតួនាទីជាអ្នកសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ រហូតដល់ស្ថានការណ៍ល្អប្រសើរទាំងស្រុង ។ ការសម្របសម្រួលនេះមិនមែនមានរយៈពេលត្រឹមតែម៉ាឡេស៊ីជាប្រធានអាស៊ានប៉ុណ្ណោះទេ ពីព្រោះប្រទេសទាំងពីរស្នើឱ្យម៉ាឡេស៊ីសម្របសម្រួលជម្លោះបន្តទៀត រហូតដល់មានដំណោះស្រាយផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqA4s6gLyU5Lg_a5NcbClWabh-fkz1bWBGMfsJqUeDqAOrAsg80j9PE_XpcK3wEXCspU4LSKVmSzcANncf4IgxwdOsPOPqChhOZHeC4orEE1DnyLHrXio44CKbEHIVIgSzOSfXHk3KKeq6v-W5IO05F6n4hP4ctSrCUxSijkgFPtVZDvFfA9wmdYclU8Yw/s1000/image_2025-08-06_08-52-01.png

បើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺជំហ៊ានដំបូង ម៉ាឡេស៊ីបានកំណត់គោលដៅដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ រយៈពេល៣ខែ ទោះជាការចរចាផ្សេងៗពុំអាចកំណត់ពេលវេលាច្បាស់លាស់ក្តី ។ ចំណុចសំខាន់ គឺការធានាឱ្យបាននូវការឈប់បាញ់ និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកដំណោះស្រាយរវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkYUjtl7EHk-KCb3cycVGFo3GmntV-YgJXZYQzP84gdE16VSlT-EiKG6reThoeDPgJL__oNJB4onUx7e5CneRP5RSFiWVdNeTc6hxFBCuwZ-CnXpW2M_40O3ER6ldDCu0XZRmWV5bsuFVP84JN5fnZUQljrHUNzuKLoSPsnU6dmAClxGtau3uHRN1rqETg/s1000/image_2025-08-06_08-52-02%20(2).png

លោក Anwar Ibrahim ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃតួនាទីសម្របសម្រួលជម្លោះរបស់ម៉ាឡេស៊ីសម្រាប់ជម្លោះផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ លោកនិយាយថា ការសង្កេតការណ៍ផ្សេងៗនាថ្ងៃអនាគត ឬវត្តមានកងកម្លាំងរក្សាសន្តិសុខនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គួរតែជាតំណាងមកពីប្រទេសសមាជិកអាស៊ាន ហើយការចរចានេះនៅតែចាប់ផ្តើមដោយអាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmKvjFRM5eXGJbs0jqiVOlrTj0QwwvzxpocID9x7xgVBkqLDc9ndy8RaxjyIdBYoDAPDi2jQM_9EN1rw4stxjRQgz_3bglpaF1y-aqo_cc1XsT0ar4636KXJjPJPTvcrvixlQVd8I6Bx7e4KqFwhnbHnxJ248EP6pa1kjIlmwTJ-SOCiydi2jajYvNQNn2/s1280/image_2025-08-06_08-52-02.png

ចំណែកការគាំទ្រផ្នែកឡូជីស្ទិកពីប្រទេសផ្សេងៗ ដូចជា ៖ សហរដ្ឋអាមេរិក និងចិន អាចត្រូវបានទទួលយក លុះត្រាតែប្រទេសទាំងនេះប្រកាន់គោលជំហរកណ្តាល ។ ក្រៅពីនេះ លោក Anwar Ibrahim ក៏បានអំពាវនាវឱ្យកម្ពុជា-ថៃអត់ធ្មត់ចំពោះការញុះញង់ផ្សេងៗ ដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងរកសន្តិភាពនាពេលបច្ចុប្បន្ន ៕