ថៃបានប្រើល្បិចគ្រប់បែបយ៉ាង លាបពណ៌ប្រទេសកម្ពុជាថាជាអ្នកផ្តើមសង្គ្រាមមុន ផ្តល់ព័ត៌មានក្លែងក្លាយដល់ប្រជាពលរដ្ឋរបស់ខ្លួន និងអាងមានប្រព័ន្ធផ្សព្វផ្សាយធំជាងកម្ពុជាកុហកទៅកាន់ពិភពលោក។ ប៉ុន្តែការពិតនៅតែជាការពិត ខណៈពិភពលោកបានដឹងបន្តិចម្តងៗពីប្រទេសកម្ពុជានិងថៃ ថាអ្នកណាជាអ្នកនិយាយពិត អ្នកណាជាជនបង្កជម្លោះ។ ភ្នាក់ងារព័ត៌មាន CNA ដែលមកយកព័ត៌មានផ្ទាល់នៅប្រទេសកម្ពុជា Youtuber ជនជាតិអង់គ្លេសដែលធ្លាប់មកលេងទាំងនៅខ្មែរនិងថៃគឺបានបញ្ជាក់ច្បាស់ៗពីអត្តចរិតប្រជាជនកម្ពុជាថាជាប្រទេសបែបណា មានប្រជាជនបែបណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjetTyuva5RgLDWtApxC5s9phVp3vI5IjU8PH4GcATqu6fDyz716qBZA44Bp2eiELHI-IzUCJ8OQUTnIcdKxiFxYtMAxgNe98zUKoNn8YRY-R3_gDJPGJq6l9-lvdG32LzLobTGdBU7HgL9AmIek4Ow_BZ6XmJr4X6QDP_Hyv72DVam7LH5R6GGJFrfzDBw/s1920/image_2025-08-05_14-53-00%20(2).png
អ្នកយកព័ត៌មាន CNA ដែលបានរាយការណ៍នៅតាមបន្ទាត់ព្រំដែនស្ថិតខេត្តឧត្តរមានជ័យ លោកបាននិយាយថាអ្នកដែលមានរបួសគាត់នៅតែញញឹមនិងលើកដៃស្វាគមន៍លោក បើទោះបីជាពិបាកក្នុងការសន្ទនាប៉ុន្តែភាសាកាយវិការគឺពលរដ្ឋខ្មែរបង្ហាញពីភាពស្មោះត្រង់ពិតប្រាកដ។ អ្នកយកព័ត៌មានរូបនេះក៏បានរំលេចពីទាហានម្នាក់ដែលមានអាយុ៦៥ឆ្នាំហើយគ្រោងចូលនិវត្តន៍នៅឆ្នាំក្រោយ ប៉ុន្តែបានឆ្លើយដោយមិនស្ទាក់ស្ទើរក្នុងការមក បំពេញភារកិច្ចជូនជាតិ ហើយទទួលបានការគាំទ្រពីគ្រួសារផងដែរ។ អ្នករាយការណ៍ព័ត៌មានរូបនេះថាទាហានដែលលោកបានសាកសួរនោះគឺបានធ្វើជាទាហាន៤០ឆ្នាំមកហើយប៉ុន្តែមិនដែលមានរបួសទេទើបតែពេលនេះត្រូវរបួស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9j-cYylQtt3nPF4JE7ItYFQR7Bogb7SxdRWXSawsRXav2wzQncdZ9pAfZir9VuJsvuqmjQpkBis0EF0SeDkXwkJv49jopxYtBJJJdZ1WO7vc5BC6Ey30aSoVCtBvieUewqGyx_0Hy5sApXAo9ZIO1KCzUOg9upG1P-XZ3znhiOP4x96VJqDxvrlncdcwo/s750/image_2025-08-05_14-53-00.png
ភ្នាក់ងារកាសែត CNA ក៏បានលើកឡើងពីប្រជាពលរដ្ឋកម្ពុជានៅតាមព្រំដែនគឺមានជីវភាពក្រីក្រហើយអ្វីដែលសំខាន់បំផុតសម្រាប់ពួកគាត់គឺត្រូវការតែសន្តិភាពប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlIoPV0oYLoR_7OfI70WFGrfr6qKtj29rd9Irs1vWqh-NDXL2JbcuTCEdpVRUO4tGHZkMb-P063u5jW85JWjDEei1YnB1m9EopspxARs2iBRQ2PKz6t4Yo4hwLDUDYpnh5OIxOkNvDl9YAIXFqxDpAAzq3nuO22i_jL59nYFNTr4qNF7TGABoO7eZwCkR5/s2048/image_2025-08-04_13-51-12.png

ងាកមកកាន់ Youtuber ជាជនជាតិអង់គ្លេសម្នាក់មានឈ្មោះថា Teddy Grey ដែលធ្លាប់មកលេងកម្សាន្តទាំងប្រទេសកម្ពុជានិងថៃកាលពីអំឡុងពេលចូលឆ្នាំ គឺបង្ហាញត្រង់ៗថាពលរដ្ឋថៃបានហាមឃាត់លោកមិនឱ្យមកលេងប្រទេសកម្ពុជា ប៉ុន្តែពេលលោកមកលេងកម្ពុជាមិនមានពលរដ្ឋខ្មែរហាមលោកមិនឱ្យទៅលេងប្រទេសថៃនោះទេ។ នេះអាចបញ្ជាក់ថា ពលរដ្ឋថៃភាគច្រើនគឺតែងតែចិញ្ចឹមចិត្តស្អប់ប្រទេសកម្ពុជានិងនិយាយអាក្រក់លាបពណ៌កម្ពុជា ប៉ុន្តែនៅពេលគេមកដល់គឺបានដឹងការពិតថាកម្ពុជាមិនអាក្រក់ដូចអ្វីដែលគេចោទប្រកាន់ឡើយហើយប្រជាជនកម្ពុជាជាជនស្លូតត្រង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2KZ-ndFaPibLLjIzaXunLqK15NnOXuZ9b69rUCKbTu0mVO68FGdjExz7LlboCfY6vAXkpoRDY_Fut-froA4jtASw99wrINXu6jBys50AfBvZB721A-b627bs_3M2kRBpUbD-U-McO0_Fk3jA0v7MDOuX8Iv48Rkg58v2RnHjs-CemxEXlAeWOBP8n2LZd/s2048/image_2025-08-04_14-13-37.png

មិនត្រឹមតែប៉ុណ្ណោះ Teddy Grey គឺបានបង្ហាញគោលជំហរមកខាងកម្ពុជា និងបានលើកឡើងថាកម្ពុជាត្រូវការសន្តិភាព។ នេះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះដែលមានជនបរទេសបានដឹងបានឮ បានយល់ពីប្រទេសកម្ពុជាមិនបានបំពានឬចង់បង្កជម្លោះជាមួយអ្នកណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbllk7bSziv0_tOrvmT7OzU6DYQMvjGFBpK56LtPgoNYNCkBkzxEfOe6-0bjrQ5Yh1y0lqKdazyZt7g5uQcH0VmjOsKVJlFo5rxXAvZfGGNSN0DrVGzmuy2VtOPHRPsks2rQ4c0XxEuUZUXrLI2j4yErKPy25qfSMmkjFGB1zOue2IX6Uy3niJKcbqAF-0/s1290/image_2025-08-04_14-13-38.png

ក្រសែភ្នែកពិភពលោករឹតតែបានឃើញច្បាស់បន្ថែមទៀតដែលមានពលរដ្ឋខ្មែររស់នៅក្រៅប្រទេសជាច្រើនបានដង្ហែក្បួនត្រូវការសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងឱ្យថៃឈប់ឈ្លានពានកម្ពុជាបន្តទៀត កុំបំពានបទឈប់បាញ់។ មែនទែនទៅ ដំបូងឡើងក្រសែភ្នែកពិភពលោកភាគច្រើនមើលមកខាងកម្ពុជាជាប្រទេសដែលផ្តើមសង្គ្រាម ប៉ុន្តែបន្តិចៗពិភពលោកបានចាប់ផ្តើមប្តូរការគិតបន្ទាប់ពីឃើញទង្វើរបស់ប្រទេសថៃមិនដូចអ្វីដែលនិយាយ៕