(ភ្នំពេញ)៖ កម្ពុជា ទទូចឱ្យថៃ កុំគោរពកិច្ចព្រមព្រៀងបទឈប់បា.ញ់ត្រឹមតែពាក្យសម្តី ប៉ុន្តែសកម្មភាពជាក់ស្តែងនៅតែបន្តអំពើអរិភាពមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយសង្កត់ធ្ងន់ឲ្យថៃបញ្ឈប់សកម្មភាពនេះ រុះរើលួសបន្លា និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ ពីដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើយោងតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo3VyqOmhAApgfN4ldxabDp4W6bPtwEBcThbK_3HH74caUtOr7zeUmg0iv3dfSddIIiUw4Ith_doecMDfuCbQDjOYihzP82ANkjQj4OlArcdTkuJsPmEnANm6u5Z-QAV4z2VRcoAf3W48mdWIviMNl3RSgcm8hNyLe65xRixbhiK3bAtnO5fmcDtFLXgmT/s1280/photo_2025-08-05_11-11-06.jpg
នៅព្រឹកថ្ងៃទី5 ខែសីហា ឆ្នាំ2025 អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពាជាតិកម្ពុជា បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ថា ចាប់តាំងពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែសីហា រហូតមកដល់ព្រឹកថ្ងៃទី៥ ខែសីហានេះ កងកម្លាំងប្រដាប់អាវុធថៃ បន្តប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះជាត្រូវបានហាមឃាត់យ៉ាង ខ្លាំងពីកងកម្លាំងកម្ពុជាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP1JR5fRqSXuseWHHCuFIwRa2dAXk7XEZeC4BkS6SunDS8VqryrbuOv1zitFY-y_WNyhk5Am1ghKleyy1aT-cb6yuofzyWTqx80zjcy2cmA96I9h2MGCd2xidubzyo270BC_qy1iPRhqQAXphdHIFgjXRjzP09cPBqBMgm3pAzXIX_whnCQcIzPsKB3DHO/s1280/image_2025-08-05_13-50-36.png

ជាមួយគ្នានេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ ថ្ងៃទី០៥ ខែសីហា នេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo9KoDDtyXW7r-UO6H6mmCN6VPmstqtEyXdkymIhijsSNJxfhp0QpL_rX4PTRrD1LGPSvn3dOFkKnEnxADYa-8rvp5-4-DLNuKRYTXAsAneEjQxqMh_mEZYRP0aLkJAwI0o9shaoF0N7yzWRRzXq09wiLdUpfpvPooKSdze7ZnH9t7wtCrev_Fvnuxo_KA/s1280/photo_2025-08-05_11-11-07.jpg

គួរជម្រាបថា ក្រៅតែបញ្ហាដែលយោធាថៃ បានបំពានបទឈប់បាញ់ ដោយបានចល័តគ្រឿងចក្រ និងរាយបន្លាលួសនៅតំបន់អានសេះ ដែលជាដែនអធិបតេយ្យភាពកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ស្ថានភាពនៅតាមបណ្តោយព្រំដែន ទិសព្រះវិហារ និងឧត្តរមានជ័យ គឺមានស្ងប់ស្ងាត់ គិតត្រឹមព្រឹកម៉ោង ១១ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbyO_0W7KkW2f43VzLeMiC78XKhodkAnSWP0JEDLdclyOqdpBn79QiIvfTW4S_ZNzbCPAXeRqGI19V5r1mz-ap49hPhwooxk3tkqOL7OMg7fuICzvTz-rH6e0IcRVX38JgjeQfnvfYqdt-G6-V6LsivNxn2Y4-14q0nw4bUyfifJimlBE9Ea3GRHPeGi1A/s1280/528452890_1335004721959262_2149762590452814214_n.jpg

ទោះជាយ៉ាងនេះក្ដី កងកម្លាំងយោធារបស់កម្ពុជា នឹងនៅតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តន៍ភារកិច្ចការពារបូរណភាពដែនដីកម្ពុជា និងគោរពយ៉ាងម៉ឺងម៉ាត់បទឈប់បាញ់ និងលក្ខខណ្ឌនានាផ្សេងទៀត ដែសសម្រេចបាននាកិច្ចប្រជុំពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅ៕