ឧត្តរមានជ័យ៖ អង្គភាពសុីម៉ាក់កាលពីថ្ងៃទី4 ខែសីហា ឆ្នាំ2025 បានចុះត្រួតពិនិត្យលំអិតគ្រាប់បែ.ក MK-84 និងប្រទះឃើញថ្ងៃខែឆ្នាំផលិត ដែលជាភស្តុតាងដ៏សំខាន់មួយក្នុងការបញ្ជាក់ថា គ្រាប់នោះគឺជាគ្រាប់ថ្មី ពុំមែនជាគ្រាប់ចាស់ដែលសល់ពីសម័យសង្រ្គា.មលោកលើកទី២ ដូចការអះអាងរបស់ថៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha_OcQbkg5rzLv6f4N2sxDy80MbY_JfQrVTI6xyGg6a_fRPxlYPxh-aAXghSfiLSp1Bi4EWy8AgDXMFhsbvmwn5I9nQUH5ampFX5FPBRwtMx76D70AT5ZpyccgWqg-rwVP_HsCV-4tZEOfXgyf8nUTCgB5BoUQy95Z9cMZN7lNFC7rk5RTVlBLonsiyiAW/s1280/photo_2025-08-05_08-44-17.jpg

យោងតាមការបង្ហោះរបស់លោក ហេង រតនា អគ្គនាយកអង្គភាពសុីម៉ាក់បានឲ្យដឹងថា នៅថ្ងៃចន្ទ ទី04 ខែសីហា ឆ្នាំ2025 នៅទីតាំងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែ.កទម្លាក់របស់អង្គភាពសុីម៉ាក់ អង្គការGolden West និងអង្គការNPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាប់បែ.កនេះជាលំអិត ដោយបានបញ្ជាក់ថា គ្រាប់បែកMK-84នេះ មានលេខLot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ1996! ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzpcxM7BxkYcYGUllvqTYZy5MqxejlGsSnHIxaeud3_t91Knaf_DcdURLHWyA0iTTSjQKIDHaSN945_WOy7_nUcfipw7n06hUjkLjiGBfC1GLuYGQ144KRQ_-1Zp0a3_QycXiBL9qxovQV0E6G-tM41dtRwZrdF69YuRgyfV_3chNkct7_456AtYG1Ciw6/s1280/photo_2025-08-05_08-44-13.jpg

លោក ហេង រតនា បានបន្តថា៖ ប្រធានអង្គការGolden West ប្រចាំកម្ពុជានិងជាអតីតៈកងទ័ពម៉ារីនសហរដ្ឋអាមេរិកខាងជំនាញគ្រាប់យុទ្ធភណ្ឌ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះនៃប្រទេសក្នុងតំបន់នេះ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែកMK-84នេះ ក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែកMK-84នេះផលិតនៅឆ្នាំ1996 និងមានការសន្និដ្ឋានថា យោធាថៃទំនងជាបានទិញវាពីក្រុមហ៊ុនIMI (Israel Military Industries)របស់អុីស្រាអ៊ែលបានទទួលសិទ្ធផលិតនិងលក់គ្រាប់បែកត្រកូលMKនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirayXynzwdb3PEufDdUCsmmFCSa7f2M3yjyIPnFmDd8G1xVwxXFNytJKhFLXOg4LrIbMBmnlKTaFCIi4Kh4q-KkALOxg9VGoACrVmFYVLi3JLaTeojJ-o53fkdwWkOiKFOD9OuIdAs3Hl731902W204k8KQkAh2iYgez7_2f2ivaTzLwD2WGW1PWcx_CQB/s1280/photo_2025-08-05_08-44-17%20(2).jpg

លោក ហេង រតនា បានសង្កត់ធ្ងន់ថា៖ គ្រាប់បែកMK-84 នេះផលិតក្នុងឆ្នាំ1996 ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ1970-1973 កេីតទេ!! ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ! ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRrQGQWV9xai45Uux-2mzBuGVghexrqBxv6hnc4Ny5zaJEHbYukOSsUvqWQJNWLV9-DOWV6fTKCom9S4GCE59mtEsE0enx-CYYbUa_UC42xlOD60M9vBSuLweygVyROjlgm9rHLQMUzLMp77YcuzIORbZSnhwqvnie12V-vDS6Z0UcFvDrtE3bde69RKaF/s1280/photo_2025-08-05_08-44-18.jpg

គួររំលឹកថា បន្ទាប់ពីសង្រ្គាមរយៈពេល5ថ្ងៃរវាងកម្ពុជា និង ថៃបានបញ្ចប់ទៅ អង្គភាពសុីម៉ាក់បានធ្វើការចុះត្រួតពិនិត្យឃើញមានរណ្ដៅគ្រាប់ដែលបានផ្ទុះ និងគ្រាប់បែ.កទម្លាក់ដែលមិនទាន់ផ្ទុះសរុបចំនួន 9ទីតាំង មានទាំងនៅតាមមូលដ្ឋានជនសុីវិល និងវត្តអារាម ដែលជាស្នាដៃទម្លាក់ដោយកងទ័ពអាកាសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpQGGnXcyUWKN-RBPkKkiNTYaM67jQ4gqTsMSO1oM69IC-3Wf8Pi4kCbH9Dc0EMWwJP8o-EhGeVfYjfwpX6Tqe67u8-yZ9ytzrGCrbHA_45Uhyphenhyphenr_6lxVcuAWOGg0TKeahlggiTY1cRi-PtUs2GDNcCW7904AitlY_norSSHeyLcT2QduKgCUIPiZg6QWIr/s1280/photo_2025-08-05_08-44-12.jpg

ប៉ុន្តែបើទោះជាបានរកឃើញបែបនេះក្ដី ក៏ភាគីថៃនៅតែបដិសេធម្ដងហើយម្ដងទៀត ថាខ្លួនមិនបានវា.យប្រហារលើមូលដ្ឋានជនសុីវិលនោះទេ ហើយគ្រាប់ដែលកម្ពុជាទើបរកឃើញនោះគឺជាគ្រាប់ចាស់សល់ពីសម័យសង្រ្គា.មជាង50ឆ្នាំមុន ដែលអាចជាកម្មសិទ្ធិអាមេរិកមិនមែនជារបស់ថៃទេ។ យ៉ាងណាក៏ដោយ ខណៈសុីម៉ាក់បានរកឃើញថ្ងៃខែឆ្នាំផលិតច្បាស់ៗដែលបញ្ជាក់បានថាវាជាគ្រាប់ថ្មីបែបនេះ យើងមានតែរង់ចាំមើលថាតើថៃនឹងធ្វើការឆ្លើយតប ឬដោះសារយ៉ាងម៉េចទៀត?