(ភ្នំពេញ)៖ ក្រោយជំនួបនៃម្ចាស់អាជីវកម្មទិញសិទ្ធិប្រេងឥន្ទនៈ ភីធីធី (ខេមបូឌា) នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 លោក ទៀ ស្យាម តំណាងអ្នកទិញសិទ្ធប្រេន PTT នៅកម្ពុជា បានប្រកាសជាផ្លូវការថា ស្ថានីយប្រេងឥន្ធន: PTT នឹងត្រូវឈ្មោះទៅជា Peace ដែលមានន័យជាភាសាខ្មែរថា «សន្តិភាព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcnatWx_PFZS8W1YWvtS8biJytP9bn_Cm3UD6L6sxn-H6goIEkTzKJx87gqbOKhWNd19V59-qf6Yo9DyvU1aqDofKDdmTVhNpNeRGC-zNqKroKLTWyeVmC7hZVk5X26bkFT4CJYyasxjWAphTJxgiUu2dbr-ci6iqJcoIlUS4PuejMmjeMPV3YzSQZsfVZ/s1280/photo_2025-08-04_14-39-30.jpg

យោងតាមទំព័រហ្វេសប៊ុករបស់លោក ទៀ ស្យាម កាលពីល្ងាចថ្ងៃអាទិត្យទី3 ខែសីហាបានបង្ហោះថា៖ “ស្លាកត្រូវតែទម្លាក់ ផ្លូវច្បាប់ត្រូវតែគិត” ម្ចាស់អាជីវកម្មទិញសិទ្ធិប្រេនប្រេងឥន្ទនៈ ភីធីធី (ខេមបូឌា) ភាគច្រើន បានសម្រេចចិត្តប្រគល់សិទ្ធិជូនខ្ញុំ ជាតំណាងផ្លូវការដើម្បីរំលាយកិច្ចសន្យាតំណាងចែកចាយរវាងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី និងក្រុមហ៊ុន PTT Cambodia ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2_HaRTyFBEW6Z5aVDoSRZNijrDxDUsyn46v8QZLZmAsDeugDF7loFKyNQV5HUjrFSHgbcPYsDWwi4poRR_4UIgFkwqJvC6pjrjB19gWlrBIUAAe70gSM8QWZ5bnRsORRskXFf6CFhiof_2rVSux_OI5ZYpru9GOfZqqqENpWeulrbf3ijiOAEgrriCxDF/s960/photo_2025-08-04_14-39-31.jpg

ក្រោយមក នៅរសៀលថ្ងៃទី4 ខែសីហា លោក ទៀ ស្យាម ក៏បានបង្ហោះសារមួយបន្ថែមទៀត បង្ហាញពីការសម្រេចចិត្តជាផ្លូវការក្នុងការរុះរើទម្លាក់ឈ្មោះស្ថានីយ ភីធីធី (PTT) ដោយប្ដូរទៅជា ភីស (Peace) មានអត្ថន័យជាភាសាខ្មែរថា «សន្តិភាព» ជំនួសវិញ។ ក្នុងនោះលោកបានសរសេថា ឈ្មោះដែលបង្កប់ដោយរយលានអត្ថន័យ !

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5RTQFpCzlo6aBnToCMS67_GqxPJCodVhwFxDS7LUQzG7A8RorMce8THiIvsgGPgFlhkhoqjlrxYoqigTAbk6vCNoRptllpzSv_EG1OD8sFQBjGFi3KFOZHaU7tjuaDBiwwyWrtMH9IrqFvFP9UJjhANRSnC11OAdzR50MQb0pZ40_y8GFc0wislen79gh/s1024/photo_2025-08-04_14-39-30%20(2).jpg

    ក្រៅពីប្ដូរឈ្មោះ ចំពោះពណ៌ និងនិមិត្តសញ្ញារបស់ស្ថាននីយឥន្ធនៈ ភីស ក៏ត្រូវបានផ្លាស់ប្ដូរផងដែរ។ លោកបានធ្វើការពន្យល់ថា៖
    -ពណ៌ក្រហម ជាពណ៌មួយក្នុងទង់ជាតិខ្មែរ ដែលតំណាងទឹកដីកម្ពុជា ប្រៀបបានដូចសញ្ជាតិរបស់ប្រេនដែលបង្កើតដោយកូនខ្មែរ ។
    -ពណ៌សរ ឆ្លុះបញ្ជាំងពីភាពបរិសុទ្ធ សុភាព ស្មោះត្រង់ និងសន្តិភាព ប្រៀបបានដូចជាអត្តចរិករបស់ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់សន្តិភាព និងមានចរិកស្មោះត្រង់ ។
    -ពណ៌ទឹកប៊ិច ឆ្លុះបញ្ជាំងពីភាពរឹងមាំ ទំនុកចិត្ត និងនិរន្តរន៍ភាព ប្រៀបដូចជាការប្តេជ្ញារបស់ប្រេនដែលនឹងផ្តល់ជូននូវសេវាកម្មប្រកបដោយស្តង់ដា គុណភាព និងទំនុកចិត្តដ៏រឹងមាំជូនអតិថិជន។
    -សត្វព្រាប ឆ្លុះបញ្ជាំងពី សេរីភាព និងសន្តិភាពប្រៀបបានដូចជាការប្រកាសឯករាជ្យរបស់ក្រុមហ៊ុនPPC ។
    -ពណ៌មាស ឆ្លុះបញ្ជាំងពីភាពត្រចះត្រចង់ និងឧត្តមគតិដែលនឹងហោះឡើងដោយភាពរុងរឿងរបស់កូនខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYufCI94JXAnYRqVtEDjNVixirp8p0YZvCpgaWhQPXvILuo-L_RLR1HORfhdpFa0G4rHqTY9l1o9a3fm2tmkUrpA63AAmtYl3RhLDq0jRgbi2ksQvybh_LSvYhO8KWHS6WigubgQwSeZ5sizBDaoJKKvq5feFu6OueKznErtJzYHNCNWZn8LymQJQygvua/s1280/photo_2025-08-04_14-39-34.jpg

    គួរជម្រាបថា ការផ្លាស់ប្ដូរនេះបានបង្ហាញពីការរួបរួមកម្លាំងសម្រេចចិត្តបង្កើតប្រេនថ្មី ដែលជាប្រេនខ្មែរ ជាស្នាដៃបង្កើតដោយកូនខ្មែរ និងមានកំរិតស្តង់ដាខ្ពស់ ក្នុងស្មារតីស្រលាញ់ជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕