ប្រទេសថៃ ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យរងកងទ័ពជើងគោកថៃ លោក រិឆា សុខសុវ៉ាណុន និយាយថា ក្រោយកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បា.ញ់បន្ទាន់ កងទ័ពថៃក៏បានចាប់ខ្លួនកងទ័ពកម្ពុជាចំនួន២០នាក់ និងបញ្ជូនមកឃុំឃាំង ដោយកងទ័ពថៃបានថែទាំកងទ័ពកម្ពុជាតាមគោលការណ៍មនុស្សធម៌ បន្ទាប់មក កងទ័ពថៃបានដោះលែងកងទ័ពកម្ពុជា២នាក់ឱ្យត្រឡប់ទៅប្រទេសវិញ ។ រីឯកងទ័ពកម្ពុជា១៨នាក់ទៀត កងទ័ពថៃនឹងដោះលែង លុះត្រាតែស្ថានការណ៍ស្ងប់ស្ងាត់ និងអនុវត្តបទឈប់បា.ញ់ទាំងស្រុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6TYn7LQp63XTxzOnSSUdNsembLuPC9nLDwID0sQZ7IZf5yAY62u78Hvm68dIVZW1POVHylagKIwqmHbvYH43bCoC23Oz3-i0gFpgx2pyKoMMRki9RSJKLROqLLqL21m7MkONNRQzlY7CJ4D-S66hq8b4ppEIoCK7jBqT0v1s7uTY6B54dp0p9zz2CY7zM/s1300/image_2025-08-04_15-07-25.png
ការចាប់ខ្លួនកងទ័ពកម្ពុជាត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអ្នកនាំពាក្យរងកងទ័ពជើងគោកថៃ លោក រិឆា សុខសុវ៉ាណុន ចោទប្រកាន់ថា កម្ពុជាបានផ្សព្វផ្សាយព័ត៌មានទម្លាក់កំហុសលើថៃពាក់ព័ន្ធនឹងការចាប់ខ្លួនកងទ័ពកម្ពុជាមកធ្វើបាប ។ ហេតុនេះ កងទ័ពថៃសូមបញ្ជាក់ថា កងទ័ពកម្ពុជាទាំងអស់ដែលថៃចាប់ខ្លួន គឺទទួលបានការថែទាំតាមច្បាប់អន្តរជាតិក្នុឋានៈជាអ្នកទោសសង្គ្រាម ហើយថៃអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលកម្ពុជា និងថៃ គឺជារដ្ឋភាគីនៃអនុសញ្ញានេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXgj5RNN9-BCqbkKMxc6xe4PLzuhqHxPQTBmenV6WtX7Rraj1Iyw6ddbDPAPtdTH16rrzUwjGShlBNiJ2OO2IKX5R8mp1yNfZH5jmV9yDFyF39A51n-f8c6mZIpIX_bOwpgE9hmdzap5d4Y34pbIuT8t3ZTGSS4Zw6IP2n9ITFDwOrVNLNPVMw_dnsUVTy/s1300/Gxe9UW1akAAHUcv.jpg

អ្នកនាំពាក្យរងកងទ័ពជើងគោកថៃបន្តថា ក្រោយការចាប់ខ្លួនកងទ័ពកម្ពុជាដែលថៃចាត់ទុកជាអ្នកទោសសង្គ្រាម គឺកងទ័ពថៃបានបញ្ជូនពួកគេចេញពីតំបន់គ្រោះថ្នាក់ពីការប្រយុទ្ធទៅកាន់កន្លែងសុវត្ថិភាពក្រោមការទទួលខុសត្រូវរបស់កងទ័ពភូមិភាគ២ ។ យើងបានផ្តល់អាហារ ទឹក សម្លៀកបំពាក់ដល់កងទ័ពកម្ពុជា រួមទាំងមានក្រុមគ្រូពេទ្យត្រួតពិនិត្យសុខភាព រួមទាំងអនុវត្តចំពោះកងទ័ពកម្ពុជាដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2bHL1x-BLfUd8EstQUZcf0fpUeIcnrucgT_znk04B4Zzjjy9bZ-otfCrt94r_ELkLjSjy-35qtAulRq3DBFHhyy_895jD2Lz5f9x7e7g-BIrBCdV2JUzEjgB6WP4ZKZMuM1Lz0OkMSnmx2yru-9doCgdreFQYgobILb3049NExBD1LgUBMAyA2ylNf4p/s1280/photo_2025-07-31_08-52-57.jpg

កាលពីថ្ងៃទី១ ខែសីហា កងទ័ពថៃបានដោះលែងកងទ័ពកម្ពុជាដែលរងរបួសឱ្យត្រឡប់មកប្រទេសវិញតាមច្រកព្រំដែនឆងចម ខេត្តសុរិន្ទ (ទល់មុខច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ) ក្រោយពីកងទ័ពទាំង២រូបទទួលបានការព្យាបាលពីភាគីថៃ ។ រីឯកងទ័ពកម្ពុជា១៨នាក់ទៀត គឺថៃនៅតែបន្តឃុំខ្លួនក្នុងឋានៈជាអ្នកទោសសង្គ្រាម ថៃនឹងដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ លុះត្រាតែស្ថានការណ៍ផ្ទុះអាវុធស្ងប់ស្ងាត់ ហើយកម្ពុជា-ថៃអនុវត្តបទឈប់បា.ញ់ទាំងស្រុងតាមការកំណត់ក្នុងអនុសញ្ញាទីក្រុងហ្សឺណែវ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរងកងទ័ពជើងគោកថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxSRQ64WFayjee2bL-aDeZnRM965bvin0c4CEczICJaqDDkqcecG50L10DxHr9KFy8xxMLgQ3BrueN4E1m6MtcRtRcL-n0ZnC95yqpD7Elzonq4hGvSms3vK98JbRT8-CJDBq4Edv3CqmhaJ7kMg9V6qK8uPIxwEw-GL0SJ3luDRT6rMkvYSTpvAPOwpKr/s1280/photo_2025-07-31_08-52-56.jpg

ចំណែកកម្ពុជាអាចនឹងពឹងពាក់កាកបាទក្រហមអន្តរជាតិឱ្យជួយរំដោះកងទ័ពកម្ពុជាទាំង១៨នាក់ ដែលកងទ័ពថៃកំពុងឃុំឃាំង ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបង្ហោះសារក្នុងហ្វេសប៊ុកថា កម្ពុជាឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិដើម្បីជួយដល់កងទ័ពកម្ពុជាទាំង១៨នាក់ដែលថៃចាប់ក្រោយបទឈប់បាញ់ ពីព្រោះថៃពុំទាន់បញ្ជូនមកឱ្យកម្ពុជាវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7pQBLvtjBEXkOpp5-F5MbRt9NYhNAF0BHU_kTHXttN80d3xDVO4qDIkSrpd6y7gBImQQNdcfxRr8WknDXB4UUHza2V4TjgVLRws_EklCGObLCfTfoYCIs93DQI0RYHVnEUwTAVJlbSEcMHW65tsAsPD-trimuLZTkPJV5_Yg6O0scMim3PLzlkfa2Kf_I/s1477/525959182_1078641631034142_7620832616565517949_n.jpg

គួរបញ្ជាក់ថា ការចាប់ខ្លួនកងទ័ពកម្ពុជានេះ គឺជាការបំពានបទឈប់បាញ់របស់ភាគីថៃ ដែលខ្លួនបានព្រមព្រៀងជាមួយកម្ពុជាអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ។ ហេតុអ្វីថៃរង់ចាំរហូតដល់ស្ថានការណ៍ស្ងប់ស្ងាត់ និងអនុវត្តបទឈប់បា.ញ់ទងស្រុង ទើបដោះលែងកងទ័ពកម្ពុជា១៨នាក់ ឬមួយថៃមានល្បិចអ្វីម្យ៉ាង?