ប្រទេសចិន ៖ ទោះជាអាមេរិក និងចិនបានចរចាពាណិជ្ជកម្មជាមួយគ្នាក្តី ប៉ុន្តែមហាអំណាចទាំងពីរមានបញ្ហារឿងថាមពល ដោយសារចិននៅតែបន្តទិញប្រេងឥន្ធនៈពីអ៊ីរ៉ង់ និងរុស្ស៊ី ទោះជាអាមេរិកប្រកាសដំឡើងពន្ធទំនិញរហូតដល់១០០% ក្តី ។ អ្នកវិភាគយល់ឃើញថា ចិនអាចប្រើប្រាស់ថាមពលដើម្បីចរចាឱ្យអាមេរិកបន្ធូរបន្ថយការគ្រប់គ្រងបច្ចេកវិទ្យា ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ពុំហ៊ានដំឡើងពន្ធទំនិញចិនតាមការប្រកាស ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVYShVbdQMzbapaGnqL_MXNr_pvWkXY1vPlL9wPzF0bXiGMp9QYNVWGEhhvS4pxJ8c8iI4NmTiKfuAkAljrJlEckAHEaChBCw83axOJnVmstCBiAItpmoZLF1qTT4oXn1rESA017o4_H3uDBZgukECo8mZsHVMYNzIEu92M8-Te7bXY1hM-KB1CDFws_qv/s762/image_2025-08-04_14-27-27.png
គេហទំព័រ Yahoo Finance រាយការណ៍នៅថ្ងៃទី៤ ខែសីហា ថា ទោះជាអាមេរិក និងចិនអាចចរចាជាច្រើនប្រធានបទដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងចៀសវាងការដំឡើងពន្ធទំនិញ ប៉ុន្តែមហាអំណាចទាំងពីរពុំឯកភាពក្នុងប្រធានបទសំខាន់ គឺអាមេរិកអំពាវនាវឱ្យចិនឈប់ទិញប្រេងឥន្ធនៈអ៊ីរ៉ង់ និងរុស្ស៊ី ។ ការលក់ប្រេងឥន្ធនៈឱ្យចិនជាចំណូលយ៉ាងសំខាន់របស់ប្រទេសទាំងពីរអនុវត្តគោលនយោបាយកងទ័ព និងការបរទេស ជាពិសេស រុស្ស៊ីនឹងយកចំណូលពីការលក់ប្រេងទៅចំណាយក្នុងសង្គ្រាមអ៊ុយក្រែន ហើយអ៊ីរ៉ង់នឹងយកចំណូលចំណាយឱ្យក្រុមប្រដាប់អាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW_ThPgkBOw6kix1nMX1iMKuaUeApU7CdjguNnHHmg4DZTijP_fvaw5OMpn9mhxA4LRIo9R-YLnTXTuEQ6bgbJClz6AzvIG0Jcig96Sh0WokMVvmDgAaCcjLc1dHxqphiaEetsjbaKUGWY-1rRlCvcGAnr_3cD5-XtV3heMJruPOCIr_YSbA1Ebb_GHODj/s1020/image_2025-08-04_14-27-27%20(2).png

ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គម X ថា ៖ «ចិននឹងរក្សាថាមពលជាប្រយោជន៍របស់ខ្លួន រីឯការដាក់សម្ពាធរបស់អាមេរិកនឹងពុំទទួលបានផល ។ ចិននឹងការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍ការអភិវឌ្ឍ ដែលបង្ហាញថា ចិននៅតែភ្ជាប់ពាណិជ្ជកម្មជាមួយគោលនយោបាយថាមពល និងការបរទេស» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyMzUbmfoTSLwafS5jphLMoyjV2BltQi8gqNdwnP9_1tSiOsoaXrY2ricG4ZpXkJDYLJkIoAa8GcLUKUATqEMiWsRV0kHNExqh2cjHUJEQz1xJUAipljhZneND0zNJoISpOD2hIPo-fqEhAbbVIh4KFlCPmYIgBsxoUVfe_YCvVe6cMKTjcIo9L1U4-STj/s1920/image_2025-08-04_14-27-28.png

តាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក គឺចិនច្បាស់លាស់ជាមួយអធិបតេយ្យរបស់ខ្លួន និងសុខចិត្តបង់ពន្ធទំនិញរហូតដល់១០០% ដោយចិនពុំធ្វើតាមការអំពាវនាវរបស់អាមេរិក ។ គោលជំហររឹងមាំរបស់ចិនពុំធ្វើឱ្យការចរចាពាណិជ្ជកម្មផ្អាកទេ ហើយអាមេរិក-ចិនអាចនឹងសម្រេចចិត្តព្រមព្រៀងសំខាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZF3g15onz9_ORKOzNOPYPSqijvoy6KW6Kwih9AHYiWWZPzShWrQstYvrv7IWKx5GSNTfkxzCnmzjEZkdi4-XcC75WoDdT9uP1vqZoqb4aj3NYGn0LHkeyxRUX0aLL-EXCgCLNRehd10l6n6-7KP_UlfDIgLcal8uOquY1e4e64a7eQBRITRPRU8YDe9MN/s3500/image_2025-08-04_14-27-31.png

អ្នកវិភាគពាណិជ្ជកម្មយល់ថា លោក Trump នឹងពុំដំឡើងពន្ធទំនិញចិន១០០%ទេ ពីព្រោះអាចប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មទាំងអស់ និងកាត់បន្ថយការប្រកាសកិច្ចព្រមព្រៀងរួមរវាងលោក Trump និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាចុងឆ្នាំ២០២៥ ។ ចិនអាចយកបញ្ហាទិញប្រេងឥន្ធនៈចរចាជាមួយអាមេរិក ដូចជា ៖ ឱ្យអាមេរិកបន្ធូរបន្ថយការគ្រប់គ្រងបច្ចេកវិទ្យា និងបន្ថយពន្ធទំនិញប្រទេសផ្សេង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqvwoFwfBdaSN2N3lQyLy9vL75FuqPeNUpoBJWIrJyNbZHvjnw-sN9hEK-PVoDeOO53h4EmSyzaggoQ8W09MNCAg9XSJJUoySaZM5H5xfTsQYeT6wpwId6Zz-6gVO7dlfirNb4dFFeVM2tevTHQ_LbAPItO-4ehNf_8l_KF7URFS1wMoUlkHtgOlMPNd8Q/s1200/image_2025-08-04_14-27-35.png
ក្រៅពីនេះ ចិននៅតែពឹងផ្អែកការប្រើប្រាស់ប្រេងឥន្ធនៈតម្លៃថោករបស់អ៊ីរ៉ង់ និងរុស្ស៊ី ។ អ៊ីរ៉ង់បាននាំចេញប្រេងឥន្ធនៈពី៨០% ទៅ៩០% ទៅចិន ខណៈចិននាំចូលប្រេងឥន្ធនៈពីរុស្ស៊ី រហូតដល់ជាង១លាន៣សែនបារ៉ែលក្នុង១ថ្ងៃ កាលពីខែមេសា ឆ្នាំ២០២៥ ។ ចិននឹងពុំឈប់ទិញប្រេងពីប្រទេសទាំងពីរងាយៗទេ ដោយសារតម្លៃថោកជាងទីផ្សារ ជាពិសេស ពេលសេដ្ឋកិច្ចចិនរងសម្ពាធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_N5QQJtJqUyomtJ_SXAjsdMv5_7hoGxXZb-NIXcgxqBXnjX2FUlkZbEKHoRSSHCO89lXz0Uh9efxyG8Ik7Sqi8sR-lgIwXak5YetL6KyZ_QWHsvoFx1uRzcdGWIz8LNlBiNHSVlzHYkAUrwypZF52cQ9llll7OVSDLUK48gVsF46xPiItgEzLtmMQiLzU/s1000/image_2025-08-04_14-27-36%20(2).png
នេះបង្ហាញថា ទោះជាអាមេរិក និងចិន ចង់កាត់បន្ថយស្ថានការណ៍តានតឹងសេដ្ឋកិច្ច ប៉ុន្តែថាមពល និងភូមិសាស្ត្រនៅតែជាឧបសគ្គយ៉ាងធំក្នុងការធ្វើកិច្ចព្រមព្រៀងរបស់មហាអំណាចទាំងពីរដែលប្រឈមនឹងភាពពុំប្រាកដប្រជារយៈពេលយូរ ។ រីឯឥណ្ឌា ក៏រងសម្ពាធការដំឡើងពន្ធទំនិញពីអាមេរិកដែរ ដោយសារឥណ្ឌានៅតែបន្តទិញប្រេងឥន្ធនៈពីរុស្ស៊ី ។ លោក Trump ប្រកាសដំឡើងពន្ធទំនិញឥណ្ឌាលើសពី២៥% ខណៈឥណ្ឌាថា ខ្លួនមានទំនាក់ទំនងជាមួយរុស្ស៊ីយូរហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh9J_auLSW_XvCVVr80kMiZz0Ti1_z_4oQE4_yz7KMIDEvlgImRqOJ9tdMDTyXXg7j65krECrNyp4O6c8XS_jkSpvPcWLRnmihVF5Lz-FkXQOzbF9b6hPt349L9xBWP3YoKuIu8QZsQBMCR6G-a_fHazBw3d8VMaAxTG_MaxK7_XKHr53JzA1wjJ-jxK66/s4903/image_2025-08-04_14-27-36.png

គួរបញ្ជាក់ថា ព្រឹទ្ធអាមេរិកបានធ្វើសេចក្តីព្រៀងច្បាប់ផ្តល់អំណាចឱ្យប្រធានាធិបតីអាចដំឡើងពន្ធទំនិញខ្ពស់រហូតដល់៥០០% សម្រាប់ប្រទេសណាដែលទិញថាមពលពីរុស្ស៊ី ហើយសេចក្តីព្រៀងច្បាប់នេះមានសំឡេងគាំទ្រ៨៤សំឡេង ក្នុងចំណោម១០០សំឡេង ៕