ប៉ីប៉ី ឌី បានធ្វើឱ្យមហាជនជាច្រើនកោតសរសើរទៅដល់លោកដែលខិតខំគៀងគរថវិកាបានយ៉ាងច្រើនជួយទៅដល់កងទ័ពជួរមុខ កងទ័ពពលី រងរបួស ជនភៀសសឹក…។ ទោះយ៉ាងណា ការខិតខំរបស់បុគ្គលល្បីឈ្មោះរូបនេះដើម្បីរួមចំណែកជួយជាតិនៅតែមានចាំទើសចាំចាប់កំហុស។ លោកបានបង្ហាញថាខ្លួនលោកមានសម្ពាធ រាងចាល លើកទីមួយដែលចេញមុខរកជំនួយមិនស្មានថាក្លាយជាអម្រែកដ៏ធ្ងន់។ ការបង្ហាញអារម្មណ៍របស់ ប៉ីប៉ី ឌី មានអ្នកគាំទ្រជាច្រើនលើកទឹកចិត្ត រួមទាំងពិធីការិនី សុភ័ក្រ្ត កុសុម៉ា ពេជ្រ វត្តីសារ៉ាវឌ្ឍី ហេង វិសាល ជាដើមគឺបានផ្តល់កម្លាំងលើកទឹកចិត្តទៅកាន់ ប៉ីប៉ី ឌី។
.png)
នៅយប់ថ្ងៃទី៣ សីហា គណនីផ្ទាល់ខ្លួនរបស់ ប៉ីប៉ី ឌី ស្រាប់តែបានសំណេរយ៉ាងដូច្នេះថា « ខ្ញុំអត់ទាន់មានពេលរៀបរាប់ថាខ្ញុំបានធ្វើអីខ្លះទេ ហើយខ្ញុំម្នាក់ឯងក៏មិនអាចបែងភាគបានដែរ តែខ្ញុំបានបែងចែកជំនួយឱ្យគេជួយចាត់ចែងទៅតាមតំបន់ច្រើនណាស់។ ពេលខ្លះមិនចង់រៀបរាប់ទេ ព្រោះខ្ញុំស្អាតស្អំ តែនិយាយត្រង់ខ្ញុំមានសម្ពាធណាស់ ។ ហត់ទេ ហត់ណាស់ រអ៊ូបានទេ? គឺអត់ទេ ក្រែងស្ម័គ្រចិត្តធ្វើ ចឹងត្រូវតែទ្រាំ។ មិនស្គាល់បណ្តាញទេ ព្យាយាមណាស់ទាក់ទងទៅរកគេតាមដែលអាចធ្វើបាន ជួយទៅខាងនេះ មិនទាន់ដល់ខាងនោះក៏ត្រូវគេថាតើយកជំនួយទៅណា? ប្រឹងឱ្យដល់មុខ តែគេឱ្យទៅត្រឹមហ្នឹង
កន្លែងខ្លះគេថាមិនទាន់មានសុវត្ថិភាព ក៏នៅតែទៅ ទៅទាំងភ័យ ព្រោះចង់ឱ្យដល់ជួរមុខ តើប្រថុយទេ?»។
លោក បន្តទៀតថា «លើកទីមួយដែលចេញមុខរកជំនួយ មិនស្មានថាក្លាយជាអម្រែកដ៏ធ្ងន់ខ្ញុំពិតជារាងចាលហើយ»។
បន្ទាប់ពី ប៉ីប៉ី ឌី បង្ហាញអារម្មណ៍ថាលោកកំពុងមានសម្ពាធនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនផ្តល់កម្លាំង រួមទាំងអ្នកសិល្បៈមួយចំនួនផងដែរ។ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា បានផ្តល់កម្លាំងចិត្តដល់ ប៉ីប៉ី ឌី ថា «ខ្វល់កុំគិតច្រើនណា បើបងប្អូនមិនទុកចិត្តគេមិនបាញ់ទៅឌីទេ គេជឿជាក់រឺមិនជឿលើគេសំខាន់ឌីបានធ្វើអស់ពីលទ្ធភាពហើយ។ មនុស្សខ្លះសួរនាំឆ្ងល់ច្រើនព្រោះថាច្រណែនក៏បាន កាន់លុយតិចតួចស្ត្រេសទៅហើយ ទំរាំលុយរាប់សែនចឹងអាចឆ្កួត។ ខ្ញុំយល់អារម្មណ៍គេមិនមែនជាកាន់លុយគេមិនយល់ទេ លុយនៅសល់ទុកជួយបងប្អូនកងទ័ពក្រោយទៀតមិត្ត មិនបាច់ស្តាប់តាមគេទេ ធ្វើតាមចិត្តឌីទៅព្រោះឌីជាម្ចាស់មូលនិធិ»។.png)
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកខ្លឹមសាររបស់ ប៉ីប៉ី ឌី អមជាមួយនឹងសម្តីថា «មនុស្សមានទឹកចិត្តដ៏ខ្ពង់ខ្ពស់ដែលជាទង្វើមិនត្រឹមតែសំដីហើយនៅតែខុសទៀត វាមិនស្រួលទេហើយក៏មិនងាយមានដែរ សូមរក្សាទឹកចិត្តមួយនេះ…»។
ងាកទៅកាន់លោក ហេង វិសាល វិញ បានចែករំលែកថា « គ្នាច្រើនអន្សមខ្លោច” ខ្ញុំជឿថាពួកយើងគ្រប់ៗគ្នាសុទ្ធតែធ្លាប់លឺពាក្យនេះ ចុះន័យ ពាក្យនេះមានន័យយ៉ាងម៉េចទៅ? មានន័យថាអន្សមវាខ្លោចដោយសារតែមានយោបល់ច្រើនពេក មិនទុកចិត្តគ្នា មិនជឿជាក់គ្នា។ រឿងនេះមិនទាក់ទងតែជាមួយបងឌីទេ គឺវា Apply បានទៅគ្រប់កន្លែង។ 
វាគឺជារឿងធម្មតាដែលយើងមានអ្នកដែលយើងជឿជាក់ និងមិនជឿជាក់ ប៉ុន្តែបើអត់កុំចាំបាច់ទៅចូលរួមជាមួយ ហើយបើទៅចូលរួមជាមួយសូមជឿជាក់ ពេលនេះបញ្ហារបស់ប្រទេសមិនទាន់ចប់ទេ ចាំចប់ចាំទាមទាររបាយការណ៍ ទុកពេលឱ្យគេផង គ្នាធ្វើផង ត្រូវឈឺក្បាលជាមួយយោបល់ និងការសង្ស័យផង ស្លាប់គាត់ហើយ។ មួយៗបង បងធ្វើបានល្អបំផុតហើយ»៕










