តារាសម្តែង ព្រះកាយច័ន្ទ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ ងិន ម៉ារ៉ាឌី តារាសម្តែង ប៉ូគឹមថេង សុតធីតា បានតបសម្តីខ្លាំងៗទៅកាន់បេក្ខភាពបវរកញ្ញាចក្រវាលថៃម្នាក់ដែលនាងកូនខ្មែរកាត់ថៃ បន្ទាប់ពីនិយាយសោកស្តាយដែលខ្លួនមានឈាមជ័រខ្មែរព្រោះតែចង់ទូលមកុដ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj20JTzrJRYIIetF5sjZfvjPw4vfK1f9fzk9rspidU6YtvbLoYLpygo1E1AvLrbt-yNS_c3ouR7EUHbmXeW9IFTo0Z1gDyGRsQVGgsvBzV2iJtiziBz-SK0e0p6PTbBDr6LU98V-1nxdo-xzz4j1n3_ZR50jougnNI99EJctArywD0Cj4sH6l1_iwZepNpX/s2048/image_2025-08-01_10-54-32.png
ឃើញសម្តីរបស់បេក្ខភាពបវរកញ្ញាចក្រវាលថៃ និយាយមិនគិតគ្មានភាពអៀនខ្មាសនេះ តារាសម្តែងព្រះកាយច័ន្ទ និងជាអតីតបវរកញ្ញាខ្មែរមួយរូបបានព្រលះផាំងៗថា «មីងមិនមានកំហុសនោះទេដែលមីងកើតមកជាខ្មែរ តែមីងមានកំហុសដោយសារមីងបង្កើតឈាមថោកនេះមក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-vOyZ-JHaZ-mGU00v6JUubo5WyiVGIgEKeKpqsTXCX0stoSNtEDMaeD7oeawJNq9mUhtgMxVRi7qVP7gunqg2ttNQJBomhjYiSUDEPWOCORBUwEzUd8bcE8KRyXlYO0jpvZlbvoe5MuqfdQFKplBkiQc2H7k_SB2PDkwTsmUcrCL0wAyPWTDsvk4lbjID/s1920/image_2025-08-01_10-54-35.png

ចំណែកឯអ្នកនាង ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលថៃឆ្នាំ២០២១វិញ មិនសូវជាបញ្ចេញប្រតិកម្មក៏អត់ទ្រាំមិនបានចំពោះសម្តីរបស់ Miss Universe Phuket 2025 ដោយបានលើកឡើងថា «នាង Miss universe ដែលស្រេកឃ្លានមកុដដល់ថ្នាក់លក់ឧត្តមគតិរបស់ខ្លួនឯង បើម៉ែនាងសុំទោសដែលមានឈាមជាខ្មែរ ចឹងនាងសម្រក់ឈាមខ្មែរ ចេញមកហើយ ដាក់ឈាមថោកសៀម ឈាមចោរចូលវិញទៅ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJFZF5U5d2Q4oXukzIBBWTCAqD8sZ1PWDMhGZBDHbh2Nx2guZlzXRObZHFJJ-5LmDL3sZgeGVH3WfuniIBZVx2K1FSR_1U56MxTLgRVdzeUvcxFtsVLH5_0h8sJqipoMPqM1KCvegiI5-2YArKE-AYPFCNJMNw9j_EyUZoeE5ksAMi9sJSIL2huCOjVG0o/s1716/image_2025-08-02_14-24-43.png
ងាកមកកាន់កញ្ញា ប៉ូគឹមថេង សុតធីតា វិញបានលើកឡើងថា «កូនស្រីនិងណាគេ ខ្ញុំអត់ស្គាល់ ? តែទើបតែឮថាម្តាយគាត់សុំទោសដែលមានឈាមជាខ្មែរ។ មកនេះចាំយកដាក់ចូលម៉ាស៊ីនលាងឈាមរបស់ពេទ្យ លាងឈាមឱ្យអស់ ឱ្យបុកលុយដូរសញ្ជាតិឱ្យទៀត ហើយបញ្ឈប់និយាយចេញពីមាត់ប្អូននៅពាក្យថាខ្មែរ រឺកម្ពុជា ពីវិនាទីនិងភ្លាម .. ពាក្យថាកម្ពុជា រឺខ្មែរ គឺ មានតំលៃនិងអត្ថន័យខ្លាំងណាស់ មនុស្សដូចប្អូនគ្មានតំលៃសូម្បីតែហៅពាក្យថាកម្ពុជា រឺខ្មែរ ចេញពីមាត់មនុស្សដែលគ្មានតំលៃដូចប្អូន ….»។ ជាមួយគ្នានេះដែរ តារាសម្តែងនិងជាម្ចាស់មកុដបវរកញ្ញាឆ្នាំ២០២១ បានបន្ថែមក្នុងផ្នែកបញ្ចេញមតិយោបល់ដោយកុំឱ្យស្តីបន្ទោសម្តាយរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBMJZpGLmfHpPADcBxvrFQUB0qc2cRrXpLEM5F52JDEDsVx1vhFmMfAvMv28tctG3NRYWA9HVJBGFVTJ5DvY9fHZLDcjmPPFJQ2Kty9g5xVdGwsi3DN4ZMktv3T9JN-9vY69fqiCQ8fEWIjQBca-ZeZJ7uxjG4DhhA7gPxdJ6oII7brxKZtASLhldraR0U/s1605/image_2025-07-31_16-51-13%20(2).png
សុត ធីតា សរសេរថា «កុំបន្ទោសម្តាយគាត់អីបងប្អូន ពេលខ្លះម្តាយគាត់អត់ដឹងអីទេ កូននឹងចេះតែសម្តែងយក attention ដើម្បីចង់បានពិន្ទុគណៈកម្មការអីផងក៏មិនដឹង តែសុំពេលប្រកួតហាមនិយាយស្ទាយ៍ដដែលហ្នឹងទៅឆាកម្តងទៀតឱ្យសោះ ព្រោះដូចនិយាយចឹងពាក្យថាខ្មែរគឺមានតំលៃណាស់ អត់សមមនុស្សសំរាមដូចគាត់និយាយពាក្យថាខ្មែរចេញពីមាត់គាត់ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyv_kv0yNSMbKtYuC-B2ijw9UfxcBSYWbtOZvm41JkD8cKNX-PIiJo3N-PaHhdTqWRdaSLQYMAxDQ4uykxwt91U-jXDO60jv4VnmnMLu6hqS3kB8KLyZPYuxjK6ijXv-Nt6Ho_pQwWcouL7HEZxNAAZusrdL_yyeSspwbuoXbEQtdl4noDgdCeJRNvUiR_/s2048/image_2025-08-02_14-24-45.png

គួរបញ្ជាក់ផងដែរថា Miss Universe Phuket 2025 នាង Naruemol Phimphakdee បាននិយាយទាំងអួលដើមក ប្រាប់ពីរឿងម្តាយរបស់នាងតែងតែសូមទោសនាងដែលមានឈាមជ័រជាខ្មែរ។ ការនិយាយបែបនេះដោយសារតែបេក្ខភាពរូបនេះចង់បានពិន្ទុពី ណាវ៉ាត់ ហើយចង់ទូលមកុដបវរកញ្ញាចក្រវាលថៃ២០២៥៕