ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសុក្រថា ទឹកជំនន់ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤ នាក់ស្លា.ប់ និងបាត់ខ្លួន នៅក្នុងខេត្ត Dien Bien ភាគខាងជើងនៃប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1vjHC5Tc7fecI56JLrqkgh2D6pLXMphy-aP8jcnuipRXUfVPJHLHk-YJtt_1seu4KMkCJqXz-IWTNlCPagerbX19iO_1wPdc2DfwktoYAjCI92pbdalcep1uBrcYxBFnVH347ggizED5vHwpujdmX_CObOA4v6Lyc3dErdopJveu5sxEewfdgXOXboeSx/s1200/image_2025-08-02_10-48-37.png

កាសែត Tien Phong បានរាយការណ៍ថា ទឹកជំនន់បានកើនឡើងយ៉ាងឆាប់រហ័សនៅយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង ដោយបានជន់លិចផ្ទះនៅតំបន់ទំនាប និងបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ ព្រមទាំងការរអិលបាក់ដីនៅតំបន់ភ្នំនៃខេត្ត។ ក្នុងនោះភូមិភ្នំ Xa Dung បានរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លា.ប់ម្នាក់ និងបាត់ខ្លួនចំនួន ៦ នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL3eBJqnk2DdOL1OmekdCn6_5uawGjMWKYXBeZpNbhQzZQUAF21pMlkvfL9adShUoQPbafkthMzjASzX87m8JCtAaQsmJSeJbCSGZT4C78UDCk1L_SguJNLUmcr-HEehxZh1u4lpe7h5YZt6wleudRq-EJF1BWunnlFPwaF1LD1GlUFGN3QiVrgHg8qJ86/s3254/image_2025-08-02_10-48-32.png
បើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹងថា ចរាចរណ៍ និងបណ្តាញអគ្គិសនីទៅកាន់ផ្នែកមួយចំនួននៃខេត្តត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEholnt3wE-3wFg9G-o7a-jYCHw0JoLU0e_K6Dmo_NdTP78LVSxuPckKTt73Qws2GPRttKM-k5G5xa-EOfhAdamBLQbgIkr1eYQfTXXUUq3G8gW-RXuu9-pQbpNu4-fMzGbwLgckHIpq5-p7yUPZAPriOqQZX8o_Xs_tuzHS2YQ9XB9Reu1JSMJW7ip6RQGl/s800/image_2025-08-02_10-48-37%20(2).png

ជនរងគ្រោះពីរនាក់នៅក្នុងភូមិ Hang Pu Xi ត្រូវបានកប់ក្នុងដីភក់ ហើយក្រុមអ្នកជួយសង្គ្រោះមិនទាន់រកឃើញសាក.សពរបស់ពួកគេនៅឡើយទេ។ លើសពីនេះ ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តបានរារាំងដល់ការស្វែងរកអ្នកបាត់ខ្លួនជាខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxmQRxWiyVqxxIIjMqG1TdaOtGucXo4WQcNB9JN1Cr3OoUGmzDgNk86mM6KTjUW-m3bqoxkIWnTITy3KMFMfnppSswefEBugc0CMRsFP7CQN94BWnPQfrZs_pA_8bZySNlaeMSASeoJy_Xa476irxbZr47M4opLse6og2aH7VdCPZiVPR7Uj_D8uUKuKHD/s1200/image_2025-08-02_10-48-37%20(3).png