(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានរៀបចំបណ្តឹងសាទុក្ខបន្ទាន់មួយទៅកាន់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់នៃទាហានកម្ពុជាចំនួន 20 នាក់ ដោយកងកម្លាំងប្រដាប់អាវុធយោធាថៃ ដែលបង្ហាញយ៉ាងច្បាស់ពីការរំលោ.ភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខរបស់បុគ្គល។

នៅថ្ងៃទី01 ខែសីហា ឆ្នាំ2025 គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិបន្ទាន់ ទៅឧត្តមស្នងការ នៃការិយាល័យឧត្ដមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណវ ពាក់ព័ន្ធនឹងករណីយោធាថៃចា.ប់ខ្លួន និងឃុំខ្លួនយោធាកម្ពុជា ក្រោយកិច្ចព្រមព្រៀងបទឈប់បា.ញ់ ។
នៅក្នុងញ្ញត្តិខាងលើបានឲ្យដឹងថា នៅថ្ងៃទី29 កក្កដា បន្ទាប់ពីមានការព្រមព្រៀងគ្នាលើបទឈប់បា.ញ់គ្នារវាងកម្ពុជា និងថៃ ក្នុងអរិភាពប្រដាប់អាវុធនាពេលថ្មីៗនេះ នៅជិតប្រាសាទព្រះវិហារ និងតំបន់ជាប់ព្រំដែន កងកម្លាំងយោធាថៃបានចាប់ និងឃុំខ្លួនទាហានកម្ពុជាដោយខុសច្បាប់ ចំនួន 20នាក់ ដែលមានសុខភាពល្អ និងមានកម្លាំងពេញលេញ តាមរយៈការបោ.កបញ្ឆោតសុំចាប់ដៃ។ ទង្វើនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើការជឿទុកចិត្ត និងច្បាប់អន្តរជាតិដែលគ្រប់គ្រងជម្លោះប្រដាប់អាវុធ។.jpg)
រហូតមកដល់ថ្ងៃទី 1 ខែសីហា ឆ្នាំ 2025 យោធាថៃបានប្រគល់ទាហានកម្ពុជាតែពីរនាក់ (2) ប៉ុណ្ណោះក្នុងចំណោម 20 នាក់។ គួរឲ្យសោកស្ដាយ ទាហានដែលត្រឡប់មកវិញទាំងពីរនាក់ ត្រូវបានគេរកឃើញថា ស្ថិតក្នុងស្ថានភាពប៉ះពាល់ផ្នែកផ្លូវកាយនិងផ្លូវចិត្តធ្ងន់ធ្ងរ៖ ដោយមានម្នាក់ពិការ និង ម្នាក់ទៀតមានស្មារតីមិននឹងន ឬវិបល្លាស ដែលអាចសន្មតថាជាលទ្ធផលនៃការព្យាបាលអមនុស្សធម៌ និងថោ.កទាបពេលកំពុងជាប់ឃុំ។

អង្គហេតុទាំងនេះបង្ហាញយ៉ាងច្បាស់ពីការរំលោ.ភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិរបស់ពួកគេ ការធ្វើទារុណកម្ម ការមិនផ្ដល់ការថែទាំផ្នែកវេជ្ជសាស្រ្ត និងការប្រាស្រ័យទាក់ទងគ្នាចំពោះទាហានកម្ពុជាដែលត្រូវបានចាប់ខ្លួន ដែលទាំងអស់នេះ គឺជាការរំលោ.ភដោយផ្ទាល់លើច្បាប់អន្តរជាតិជាច្រើន រួមមាន៖ សិទ្ធិរស់រានមានជីវិត សេរីភាព សិទ្ធិទទួលបានសវនាការដោយយុត្តិធម៌ សិទ្ធិទទួលបានស្តង់ដាររស់នៅសមរម្យ រួមទាំងអាហារ និងសំលៀកបំពាក់ សិទ្ធិទទួលបានសុខភាពផ្លូវកាយ និងផ្លូវចិត្ត និងបំពានលើអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម ដោយការធ្វើទារុណកម្មយ៉ាងឃោរឃៅ អមនុស្សធម៌ និងថោកទាប។
ដូច្នេះសម្រាប់ការទាមទាររបស់កម្ពុជារួមមាន៖ ការដោះលែងវិញភ្លាមៗ និងដោយគ្មានលក្ខខណ្ឌនៃទាហានកម្ពុជាចំនួន 18 នាក់ដែលនៅសេសសល់នៅក្នុងមន្ទីរឃុំឃាំងរបស់ប្រទេសថៃ។
-ស្នើសុំអង្គការសហប្រជាជាតិ ឬស្ថាប័នអន្តរជាតិពាក់ព័ន្ធធ្វើការស៊ើបអង្កេតដោយឯករាជ្យ និងមិនលំអៀង។
-ផ្ដល់ជំនួយផ្នែកវេជ្ជសាស្ត្រ ការស្តារនីតិសម្បទា និងជំនួយផ្លូវចិត្តសម្រាប់ជនរងគ្រោះទាំងអស់។
-វិធានការទទួលខុសត្រូវចំពោះជនល្មើសស្របតាមច្បាប់អន្តរជាតិ។
-ការអន្តរាគមន៍ជាបន្ទាន់ ដោយនីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីការធ្វើទារុណកម្ម ការឃុំខ្លួនតាមអំពើចិត្ត និងការបាត់ខ្លួនដោយបង្ខំ៕










