ឥណ្ឌូនេសុី ជប៉ុន កូរ៉េខាងត្បូង ចិន និង អូស្ត្រាលី កំពុងពិចារណាដេញថ្លៃធ្វើសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០៤៦។

គម្រោងនេះ ត្រូវបានសហការ និងគាំទ្រដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីបូព៌ា (EAF) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។
បច្ចុប្បន្ន ឥណ្ឌូនេសុី ជាក្រុមខ្លាំងមួយប្រចាំតំបន់អាស៊ាន ដែលកំពុងប្រកួតប្រជែងដណ្តើមកៅអី World Cup ឆ្នាំ២០២៦ ហេតុដូច្នេះជប៉ុន កូរ៉េខាងត្បូង ចិន និង អូស្ត្រាលី យល់ឃើញថាពួកគេមានសមត្ថភាពគ្រប់គ្រន់សម្រាប់ការធ្វើជាសហម្ចាស់ផ្ទះ។
ប្រទេសជប៉ុន ដែលជាស្តេចបាល់ទាត់នៅអាសុី មើលឃើញថា ព្រឹត្តិការណ៍ឆ្នាំ ២០៤២ ឬ ២០៤៦ ជាឆ្នាំដ៏សមស្របបំផុត សម្រាប់ក្រុមប្រទេសនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ក្នុងការដាក់សំណើដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup។

ដើមឡើយ ជប៉ុន មានបំណងដេញថ្លៃ ធ្វើសហម្ចាស់ផ្ទះរួមគ្នាជាមួយកូរ៉េខាងត្បូង និងចិន ក្នុងឆ្នាំ២០៣៤ តែត្រូវបានបរាជ័យ ក្រោមការដេញថ្លៃរបស់ប្រទេសមហាអំណាចប្រេងអារ៉ាប៊ីសាអូឌីត៕










