(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាឯកភាពតាមសំណើរបស់ថៃ ក្នុងការផ្លាស់ប្ដូរទីតាំងនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC ) ពីប្រទេសកម្ពុជាទៅម៉ាឡេស៊ីវិញ ប៉ុន្តែលើសពីការប្រជុំទ្វេភាគី កម្ពុជាស្នើសុំឲ្យមានតំណាងប្រទេសម៉ាឡស៊ី អាមេរិក និងចិន ចូលរួមស្ដាប់នៅក្នុងកិច្ចប្រជុំនេះជាមួយកម្ពុជា និង ថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU5j245GLUfuR6hP2ZheVApLJF3pFBxgcD_-YuNaEedwGSDO9q5N7rlCgSgbMzjC4HFWBnkEQLjt5y0HAC9FLky29bdtW-ltroYPXrIv4YGPFANIL6ww_nl3Nc_PezFfFd69yNbY0_4J53JpamWAnPtUy2enJq6kWybSYfekFqGfTFneZUBuAPA1llP7OH/s960/photo_2025-08-01_09-13-13.jpg
យោងតាមក្រសួងការជាតិកម្ពុជា នាល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា កម្ពុជាយល់ព្រមតាមសំណើររបស់ភាគីថៃ ដែលបានស្នើសុំឱ្យមានការផ្លាស់ប្ដូរទីតាំងរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែលតាមគ្រោងទុកគឺនឹងធ្វើនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នៅកម្ពុជា ទៅធ្វើនៅប្រទេសម៉ាឡេស៊ីវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmxXK_fAkpOQoPnUJfoH6cw86sLz9SIWFANVUyhWon3gMDBKEUje2K-gTLjpdw8ZWZplI0H6M7MVc6agrP5N4Et2sCnc11nu9jAKR19Lig3hU6lVDCax-M_FYQatXkQRM8uakl85MR4uLN80p9JOTUL2Ki0HyPW9w1vR2eOyMOz7w-DLRp5TDS1of_bXjl/s1000/photo_2025-08-01_09-13-14.jpg

បើតាមលិខិតចេញផ្សាយដោយកាសែតថៃ Khaosod English នាយឧត្តមសេនីយ៍ ណាត់ថាក់ផុង ណាកផានីច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃបានស្នើសុំទៅរៀបចំនៅប្រទេសម៉ាឡេស៊ី ដោយហេតុថាស្ថានភាពក្នុងប្រទេសទាំងពីរកំពុងឡើងកម្ដៅ ដូច្នេះជារឿងល្អប្រសើរប្រសិនបើធ្វើឡើងនៅទីតាំងអព្យាក្រឹត្យមួយផ្សេងទៀត។ ក្រសួងការពារជាតិថៃថាបានទាក់ទងទៅខាងម៉ាឡេស៊ីរួចហើយ ហើយក៏ទទួលបានការអនុញ្ញាតពីម៉ាឡេស៊ីដែរ ដែលនឹងផ្ដល់ទីតាំងសម្រាប់រៀបចំកិច្ចប្រជុំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBQjDI8d6FWQHT59jKzxmnL-vkjFuRxvAT3mCCAInzdxJkMI9GJEAE98-oOMRoobX4G8KVbRdDlCKCPJ0dEgqj8BgLQ05aVPP8F1l8QJPKicN8EgCwQHFtchrxFW4N4EU1OLEtaBCcMAkzvAQcZOB8TAE-HHX43oTuguw4PpCiTiuN_703vV2AJPPP4EuY/s1280/photo_2025-08-01_09-13-12.jpg

ទន្ទឹមនឹងការយលស្របខាងលើនេះ ក្រសួងការពារជាតិកម្ពុជា បានស្នើឱ្យមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំ GBC នេះជាមួយកម្ពុជានិងថៃដែរ ដោយហេតុថា ប្រទេសទាំងបីខាងលើជាតួអង្គសំខាន់ក្នុងការ សម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបទឈប់បា.ញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង ពូត្រារៃយ៉ា កន្លងទៅ។