ថៃ៖ Boonsin Padklang មេបញ្ជាការតំបន់កងទ័ពទី២ បានបញ្ជាក់ថា ថៃនឹងដោះលែងកងកម្លាំងទាហានខ្មែរចំនួន១៨នាក់ឲ្យវិលមកមាតុភូមិវិញ នៅពេលដែលដំណើរការនីតិវិធីច្បាប់អន្តរជាតិបានបញ្ចប់រួចសព្វគ្រប់ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថានៅពេលណានោះទេ។ នេះបើយោងតាមសារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7pQBLvtjBEXkOpp5-F5MbRt9NYhNAF0BHU_kTHXttN80d3xDVO4qDIkSrpd6y7gBImQQNdcfxRr8WknDXB4UUHza2V4TjgVLRws_EklCGObLCfTfoYCIs93DQI0RYHVnEUwTAVJlbSEcMHW65tsAsPD-trimuLZTkPJV5_Yg6O0scMim3PLzlkfa2Kf_I/s1477/525959182_1078641631034142_7620832616565517949_n.jpg

នៅថ្ងៃព្រហស្បត្តិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងយោធពលភូមិន្ទថៃ បានលើកឡើងពីបញ្ហារបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានទាមតារឱ្យមានការដោះលែងចំណាប់ខ្មាំងដែលជាទាហានកម្ពុជាចំនួន១៨នាក់ឲ្យត្រឡប់មកមាតុភូមិវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFlNzB1UTUPQ-JfKiuKxlQoJnpcWaSn5_nCXKiEOSMGWbvA9wcFBi_z0jyeEu4IxROZuy2TthQ-5DcWpqjvokTjCW84_qn-jLN2eJtAqhCt4d1xtdBc2F3OH3i-w2kAR7uHmhj9A5ddlDx1xcMb6c6KerwZH30LyKeDlTuhBw9JkO5owSI0qY765-VmP-c/s1280/photo_2025-07-31_08-52-54.jpg
ជាមួយនឹងការទាមទារនេះ លោក Winthai បានបញ្ជាក់ថា លោក Boonsin Padklang មេបញ្ជាការកងទ័ពតំបន់ភូមិទី២ បានបំភ្លឺជូនលោកឧត្តមសេនីយ៍ Dato’ Mohammad Nizam Jaafar អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីរួចហើយ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែកក្កដា ថាពួកគេនឹងប្រកាន់ខ្ជាប់នូវលក្ខខណ្ឌច្បាប់អន្តរជាតិ ហើយនឹងពន្លឿនការធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជា នៅពេលដំណើរការផ្លូវច្បាប់បានបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGOXFi5CnKep9DvAc9LlPMDzzFM_YI8HEWfC-XA5sx1Z-vdb5pq7deH_OuJtqEiQST121mXENi1nxn2lpkc6Ig7Qxlg04rcL0PdSjcKWbIiWf564zJLekRZN5CTBirmMwXvlhdzpeIOq_Nd4ia25dfM3Jag0CJFjrY-1C8rm83Y4L2OZA2qSP8QXxJpzml/s1440/525177879_1330868832372851_2788049085344782875_n.jpg

ប៉ុន្តែនៅពេលសួរថា តើវាអាចនឹងសម្រេចនៅពេលណា? លោក Winthai មិនអាចបញ្ជាក់ថានឹងត្រូវចំណាយពេលប៉ុន្មាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxSRQ64WFayjee2bL-aDeZnRM965bvin0c4CEczICJaqDDkqcecG50L10DxHr9KFy8xxMLgQ3BrueN4E1m6MtcRtRcL-n0ZnC95yqpD7Elzonq4hGvSms3vK98JbRT8-CJDBq4Edv3CqmhaJ7kMg9V6qK8uPIxwEw-GL0SJ3luDRT6rMkvYSTpvAPOwpKr/s1280/photo_2025-07-31_08-52-56.jpg
គួរជម្រាបថា បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា នៅថ្ងៃនេះបានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាទទួលបានស.ពទាហានចំនួន១រូប និងនៅសល់២០រូបទៀត ខណៈភាគីថៃអះអាងថានៅសល់តែ១៨នាក់ទៀតប៉ុណ្ណោះ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2bHL1x-BLfUd8EstQUZcf0fpUeIcnrucgT_znk04B4Zzjjy9bZ-otfCrt94r_ELkLjSjy-35qtAulRq3DBFHhyy_895jD2Lz5f9x7e7g-BIrBCdV2JUzEjgB6WP4ZKZMuM1Lz0OkMSnmx2yru-9doCgdreFQYgobILb3049NExBD1LgUBMAyA2ylNf4p/s1280/photo_2025-07-31_08-52-57.jpg

យ៉ាងណាក៏ដោយ នេះគឺជារឿងដែលគួរឲ្យឈឺចាប់បំផុត ព្រោះទាហានខ្មែរទាំងអស់នោះ ត្រូវបានកងកម្លាំងថៃព័ទ្ធចាប់ខ្លួន ក្រោយពេលបទឈប់បា.ញ់បានចូលជាធរមានទៅហើយ នាម៉ោង៧:៥០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវឲ្យភាគីថៃមើលថែរក្សាកងកម្លាំងកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យបានល្អ និងឆាប់ដោះលែងពួកគាត់វិញឲ្យបានឆាប់រហ័សបំផុត ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ៕