ពេលនេះអ្នកគាំទ្រកម្ពុជាពិតជាភ្លឺភ្នែកច្បាស់ឃើញដល់ឋានព្រះច័ន្ទមិនខានពីទង្វើរបស់តារាថៃនាង Ann Thongprasom និងតារាGL Sirilak Kwong និងមនុស្សម្នាក់ទៀតដែលហាក់បង្ហាញពីសកម្មភាពសើចចំអកពីទុក្ខលំបាករបស់អ្នកដទៃយកមកធ្វើជារឿងលេងសើចរបស់ខ្លួន។
ការឈឺឆ្អាល ស្រលាញ់ប្រទេសជាតិ មានជាតិនិយមគឺជារឿងមិនខុសឆ្គងនោះទេ ដែលតារាកម្ពុជានិងតារាថៃ គាំទ្រជាតិនិយមរៀងៗខ្លួន។ ប៉ុន្តែទង្វើរបស់នាង Ann Thongprasom ដែលមានអាយុ ៤៨ឆ្នាំ និងនាង Sirilak Kwong អាយុ៣០ឆ្នាំដែលជាតារា GL ស្តែងឱ្យអ្នកគាំទ្ររបស់ពួកគេឃើញថានាងស្អាតតែរូបរាងប៉ុន្តែមិនមានការគិតពិចារណាវែងឆ្ងាយ ។ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា យោធាថៃ ប្រើផ្សែងពុល យន្តហោះចម្បាំង គ្រាប់បែកចង្កោម ដ្រូនអត្តឃាត វាយប្រហារកម្ពុជា។
នាពេលថ្មីៗនេះ ស្រាប់តែគេបានឃើញនាង Ann , Sirilak និងគ្នីគ្នាម្នាក់ទៀត បានបង្ហាញសកម្មភាពសើចសប្បាយ មានផ្សែង ហើយពួកគេយកដៃខ្ទប់ច្រមុះទាំងសើចនិងធ្វើជាសន្លប់។ ទង្វើរបស់តារាថៃទាំងនេះហាក់បីដូចជាសើចចំអកមកកាន់ខាងកម្ពុជាអំពីផ្សែងពុល ហើយត្រូវបានភាគីថៃបដិសេធថាមិនបានធ្វើ ទើបធ្វើឱ្យប្រជាពលរដ្ឋរបស់ខ្លួនគិតថាកម្ពុជាបង្កើតព័ត៌មានចោទប្រកាន់។.png)
សកម្មភាពរបស់ Ann ដែលជាតារាថៃល្បីហើយមានអ្នកគាំទ្រច្រើននៅកម្ពុជាផងបានធ្វើឱ្យផ្ទុះការខឹងសម្បារជាសាធារណៈ។ ជាពិសេសនៅពេលឃើញចរិតមុខមាត់ពិតរបស់តារាសម្តែងទាំងនេះអ្នកមួយចំនួនបានផ្ញើវីដេអូទៅកាន់ប្រ៊េនធំៗដែលនាងផ្សព្វផ្សាយឱ្យគិតពិចារណាឡើងវិញចំពោះអ្នកតំណាងដែលយកទុក្ខលំបាករបស់អ្នកដទៃមកធ្វើជារឿងលេងសើច៕










