វ៉ាស៊ីនតោន/តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចេញសេចក្ដីជូនដំណឹងអំពីរលកស៊ូណាមិ នៅតាមបណ្តាឆ្នេរសមុទ្រជាច្រើននៅប៉ាស៊ីហ្វិក បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៨.៨ រ៉ិចទ័រ កើតឡើងនៅក្បែរឆ្នេរខាងកើតនៃសង្កាត់ Kamchatka របស់ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ។ នេះបើយោងតាមសារព័ត៌មាន BBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFiSKGLZut_nFbsuMG6eWKt1CjfjS5GMxx7sAHlLYVDnJ9E5oSNxIkMsYfqb8wj2aOzb5JTS8pav1wkH_T0xKEAqx3dp8TV_QGbFXiOwTpB8NvS_bm4P7mNKhd8Qb8qcyItfHhB7NK1h65Ay5030EXj4zGXNeTwxftjCse24tyj08Sv0lKd_6cZ68Cowb5/s885/image_2025-07-30_14-03-15.png
ការរញ្ជួយដីនេះកើតឡើងនៅជម្រៅប្រមាណ ១៩ គីឡូម៉ែត្រ និងនៅចម្ងាយប្រហែល ១២០–១៣០ គីឡូម៉ែត្រ ពីទីក្រុង Petropavlovsk-Kamchatsky។ វាជារញ្ជួយដីខ្លាំងបំផុតនៅតំបន់នេះក្នុងរយៈពេលជាង ៧០ ឆ្នាំចុងក្រោយនេះ។ អាជ្ញាធររុស្ស៊ីបានរាយការណ៍ថា មានការខូចខាតយ៉ាងខ្លាំងដល់អគារមួយចំនួន រួមទាំងសាលារៀន និងផ្ទះសម្បែង ប៉ុន្តែចំនួននៃការរងរបួសធ្ងន់ធ្ងរមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9LGWwvg9cPsnjWwOl0MYJjxdlLMSMgRslTJ9juRy84H7me1cleyVELhz9CKVQ6rPYlpUjthnulvP7geHi6ZsiGMB5NF_oKHDkxVTicCXZ1AJvlskgEd0aFYT3_EthBKYSbynEgyJnHH0T6LckBMvhDFNKcgueyg-w6QWUeVO2Zije45f4Tmhm6d8A1Y54/s976/image_2025-07-30_14-02-34%20(2).png
បន្ថែុមពីនេះ នៅទីក្រុង Severo-Kurilsk របស់រុស្ស៊ី មានរលកស៊ូណាមិ កម្ពស់ប្រហែល ៣-៤ ម៉ែត្រ បានបោកបក់ប៉ះឆ្នេរនៅព្រឹកនេះ ហើយអាជ្ញាធរបានណែនាំឲ្យប្រជាជនចាកចេញពីតំបន់គ្រោះថ្នាក់ភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1SP8HzjTqmTBBVgepq3Iq39L4otPdb0EKPcSmTGRtP2JDQaGBtOPeWmr35U50cokT0tW3WOTw4UVdgDKqDXB_oO2XCLzrvn4cJnxtFBXGFpEtbDk_G4kQnQz9JKXD9baAgU5s3JRI-j6Zok31dmhtsAfkUD0zeHr6pkcsCrb9mmu79pnaQpgq5qBmQhQe/s1023/image_2025-07-30_14-02-34.png
ចំណែក នៅជប៉ុនវិញ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជប៉ុន (JMA) បានចេញការប្រមានរលកស៊ូណាមិសម្រាប់តំបន់ឆ្នេរពេញផ្ទៃប្រទេស ចាប់ពីកោះ Hokkaido ដល់កោះ Wakayama។ រលកស៊ូណាមិដំបូងដែលមានកម្ពស់ប្រមាណ ៣០សង់ទីម៉ែត្រ បានប៉ះឆ្នេរ Hokkaido នឹងអាចមានរលកបន្ថែមទៀតនៅក្នុងពេលបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiutU7lkzAaowJ50KGmq3pXgNgXC8DH1t309lR3twsr5oHlH6luFjhO8AqIHGzPm7YuYC5ZW3bON_P2m3A108A5u133bdYwNCzbkhhWwh1VzswQepgWGmS-PkVkKlp5Zf1K7NP55lKWTIZvcP15flDyP2Eq9Rlt82H40UNcYd6rJ82JFqeatzicnVmJuOJD/s3500/image_2025-07-30_14-02-35.png

មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិក តាមរយៈមណ្ឌលព្យាករណ៍ស៊ូណាមិទីស្នាក់ការកណ្តាលប៉ាស៊ីហ្វិក ក៏បានចេញសេចក្ដីព្រមានរលកស៊ូណាមិផងដែរ សម្រាប់រដ្ឋ ហាវ៉ៃ និងតំបន់ Aleutian Islands ក្នុងរដ្ឋអាលាស្កា។ ការជូនដំណឹង និងការព្រមាន ក៏បានចេញសម្រាប់ឆ្នេរខាងលិចរបស់អាមេរិក ដូចជា California, Oregon និង Washington, ព្រមទាំងតំបន់មួយចំនួនដូចជា តំបន់ Guam និង Micronesia ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrn5VndKOmsdjk5AQ3dtKFKbD1GWiNaBlh13qFmyf7r1Mg0xdswG4Jbk8vdZqZXKBRC-GMGrdrQSYMmzY-dBPXIUPQPMA37hhSjRhD8plHiKIrjIe_xsXlWyBd_MsHq1DSsCnfKDV8MczksCquqVVMyo613VghoccYu2Agh7QwhMIPDFfrph8s-hK5l2Co/s860/image_2025-07-30_14-02-38.png

យ៉ាងណាមិញ នៅទីក្រុង Honolulu នៃរដ្ឋហាវ៉ៃ អាជ្ញាធរ បានបើករលកសញ្ញាហើយជំរុញឲ្យប្រជាជនចាកចេញទៅកន្លែងខ្ពស់ឲ្យបានឆាប់បំផុត។ ក្រុមអ្នកជំនាញបានព្រមានថា រលកស៊ូណាមិអាចនិងបន្តបង្កហានិភ័យរយៈពេលជាច្រើនម៉ោងទៀត បន្ទាប់ពីរលកដំបូង។ ដូចគ្នានេះ ប្រទេសនូវែលសេឡង់ ក៏បានចេញការព្រមានដូចគ្នា ជូនដំណឹងឱ្យប្រជាជនឱ្យជៀសវាងបណ្ដាញឆ្នេរ និងចាំការអំពាវនាវពីអាជ្ញាធរ៕