ប្រទេសថៃ ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ប្រធានសភាពាណិជ្ជកម្មថៃ លោក ផតអារ៉ាម វឌ្ឍនាណុន និយាយថា បើទោះជាពុំទាន់មានទំនុកចិត្ត ខណៈភាគីថៃចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បា.ញ់ ប៉ុន្តែវិស័យឯកជនថៃសូមគាំទ្រឱ្យភាគីកម្ពុជា-ថៃអត់ធ្មត់ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ។ ការដោះស្រាយជម្លោះត្រូវតែអនុវត្តតាមយន្តការសហប្រតិបត្តិការរបស់អាស៊ានដើម្បីចៀសវាងការប៉ះទង្គិចម្តងទៀត និងការខាតបង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9ZwMaDOGOxOOzLnxbjuJgMzSvtsYeMZeua3FbEMEL_v_OUJFKr9PWYAe0kxZoXGAWbJsd8ZC1Mmu2BLCmyRGOr9RuIZv-dvwuCkwSELvK6LCeGOv4pJpLPxN0u4niax1YG-qImjmqPkhFae5N0T_XRYflxtfSLRhm0MUqIsPWa3Mkb8bVUxf3774dZoY3/s1200/photo_2025-07-30_14-25-17.jpg

ប្រធានសភាពាណិជ្ជកម្មថៃ លោក ផតអារ៉ាម វឌ្ឍនាណុន ជឿជាក់ថា ការបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃតាមគោលការណ៍អន្តរជាតិ ប្រកាន់គោលការណ៍មនុស្សធម៌ និងគោរពសិទ្ធិមនុស្សយ៉ាងស្មោះត្រង់របស់ប្រទេសថៃនឹងបង្ហាញទៅកាន់អន្តរជាតិ ។ ជាមួយគ្នានេះ លោកសូមអំពាវនាវឱ្យភាគីកម្ពុជាគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់តាមអ្វីដែលបានថ្លែងរួមគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgICDjMR8zW8B4L3H4CAO9nvBzW19se2a6L31IhN6_wnTrBYh-xd_-1P5QlghvQrQ9qFCrRon3cr-WwhyyU72XPMeJ0p0Q-pOv6Ggf23aXylIIXjn8_xTbbEz9E5qmIEPmswEd4KSA5AP_mjeJh_mQPcWnNvrmBqzAvpYBr3_Slscui-Qcbcx2T56TbRNlC/s850/photo_2025-07-30_14-25-17%20(2).jpg
ក្រៅពីនេះ លោកសង្ឃឹមយ៉ាងខ្លាំងថា ការពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែសីហា នៅកម្ពុជា នឹងអាចបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ ព្រមទាំងឈានទៅរកវិធីដោះស្រាយបញ្ហាពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzVpfD-X4YN06r9VKaZUK3xjhDSiMAlVayifhyki7NmSx4TOYsH4Wjrj7-B5ZyswrO159NXPCSSkaVdspIArVgTKlkVG8BjYSES9_eHbmIn_BWorrVoyDKYyLIeensfB83KqZrtndfYL7yP0eJEzCVNMTVNTc9PjDQs2tzBU7DrGk-jSFwFQpOmOdCJ70c/s1280/image_2025-07-30_14-39-00.png

ចំណែកការចរចាពន្ធទំនិញថៃជាមួយសហរដ្ឋអាមេរិកវិញ ប្រសិនបើថៃពុំអាចសម្រេចការចរចាតាមការកំណត់នៅថ្ងៃទី១ ខែសីហា ទេ វានឹងប៉ះពាល់ដល់ក្រុមហ៊ុនអាជីវកម្មនានា បើទោះជាជម្លោះព្រំដែនកម្ពុជា-ថៃទើបតែបញ្ចប់ក្តី ។ ប៉ុន្តែវិស័យឯកជនសូមសំណូមពរឱ្យរដ្ឋាភិបាលថៃប្រញាប់ចរចាពន្ធទំនិញជាមួយអាមេរិកតាមថ្ងៃកំណត់ ពីព្រោះវិស័យឯកជនជឿជាក់ថា ឯកសារពន្ធលើកចុងក្រោយដែលថៃបានផ្ញើទៅអាមេរិកនឹងទទួលបានការឆ្លើយតបវិជ្ជមានពីអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ6eD2aWOgbojaqB2nlRu3SY_JYY0WJKCWGoZKuykzl65iYEGW_ftNNhbYragv6WR-4G2pD0zNZ0cfbXFTWYN1Msj97cL1C3KDj2QSrYZwWvGZe9kzPRpGBIBPqHbRnfpY2juK2fa6N93TUYsBEvI06-h_m77RXbx__WUA5NIUlY3GStcr8xRKlpt4GTiV/s1300/image_2025-07-30_14-38-59.png

គួរបញ្ជាក់ថា វិស័យឯកជនថៃបានជួបការលំបាកតាំងពីរដ្ឋាភិបាលរបស់ខ្លួនបណ្តោយឱ្យកងទ័ពបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ហើយពេលកើតសង្គ្រាមនៅតំបន់ព្រំដែនកាន់តែធ្វើឱ្យវិស័យឯកជនថៃរងផលប៉ះពាល់ខ្លាំងឡើង ។ ពេលនេះ កម្ពុជា និងថៃបានព្រមព្រៀងអនុវត្តបទឈប់បាញ់នៅព្រំដែនដែលចូលជាធរមានចាប់ពីដើមថ្ងៃទី២៩ ខែកក្កដា ក្រោមការសម្របសម្រួលរបស់ប្រធានអាស៊ាន និងការអង្កេតការណ៍របស់មហាអំណាចអាមេរិក និងមហាអំណាចចិន ៕