តើគួរជឿខាងណាឲ្យប្រាកដ? សារព័ត៌មានរ៉យទ័របានចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទាក់ទងនឹងស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ ដោយលោក Phumtham Wechayachai នាយករដ្ឋមន្រ្តីស្តីទីបាននិយាយថា ឥឡូវនេះវាមានភាពស្ងប់ស្ងាត់ល្អ។ ខណៈខាងកងទ័ពថៃឯណោះវិញ បានប្រកាសក្ដែងៗថា កម្ពុជាបានរំលោ.ភលើបទឈប់បា.ញ់ ហើយនៅតែបន្តសកម្មភាពបំផ្លោ.ងគ្រាប់ចូលមកកាន់ទឹកដីថៃ។

បាងកក៖ នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai បាននិយាយថា៖ ការប្រយុ.ទ្ធគ្នាដែលបានផ្ទុះឡើងកាលពីសប្តាហ៍មុន គឺជាជម្លោះដ៏សាហាវបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេល 5ថ្ងៃ ដែលបានសម្លា.ប់មនុស្សយ៉ាងហោចណាស់ 38 នាក់ ភាគច្រើនជាជនស៊ីវិល និងជាង 300,000 នាក់ត្រូវបានគេជម្លៀសជាបណ្ដោះអាសន្ន។

លោក Phumtham បានបន្ថែមថា៖ យ៉ាងណាមិញ ពេលនេះវាបានត្រឡប់មកស្ងប់ស្ងាត់វិញនាថ្ងៃអង្គារ ទិ29 ខែកក្កដាហើយ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បា.ញ់ ហើយមេបញ្ជាការយោធានៃភាគីទាំងពីរ គ្រោងនឹងជួបពិភាក្សាគ្នានៅថ្ងៃនេះផងដែរ។ .jpg)
ដោយឡែក បើតាមកងទ័ពថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតថា ការវា.យប្រ.ហារគឺនៅតែមានដោយកងទ័ពកម្ពុជាយ៉ាងហោចណាស់លើប្រាំទីតាំង ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអង្គារ ដោយរំលោ.ភលើបទឈប់បា.ញ់ដែលបានចូលជាធរមានតាំងពីពាក់កណ្តាលអធ្រាត្រ ហើយយោធាថៃបានសងសឹកវិញទៅតាមការសមស្រប។.jpg)
នៅពេលអ្នកសារព័ត៌មានសួរនាំបញ្ជាក់ទាក់ទងនឹងការលើកឡើងបែបនេះរបស់ខាងកងទ័ព លោក Phumtham ព្យាយាមសម្របសម្រួលស្ថានការណ៍នេះ ដោយនិយាយថាលោកបាននិយាយជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាមុនការចរចានេះ ហើយ“មិនមានការប៉ះទង្គិចបានកើនឡើងនោះទេ” “ពេលនេះអ្វីៗបានស្ងប់ស្ងាត់ហើយ”។
ជាមួយគ្នានេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏ទើបបានបញ្ជាក់ដែរថា មិនមានការប្រយុទ្ធថ្មីបានកើតមាននៅតាមព្រំដែនទេ នៅថ្ងៃអង្គារនេះ។ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ដូច្នេះជាចម្ងល់របស់កម្ពុជា ក៏ដូចជាសមាគមន៍អន្តរជាតិចោ.ទសួរថារវាងកងទ័ពថៃ និង នាយករដ្ឋមន្រ្តីស្ដីទី តើខាងណាមួយដែលនិយាយការពិត?










