(រាជធានីភ្នំពេញ)៖ លទ្ធផលដ៏ត្រចះត្រចង់ដែលបានមកពីចំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្ត្រីស្តីទីនៃថៃ លោក Phumtham Wechayachai ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាលើបីចំណុច ក្នុងការបញ្ឈប់សង្រ្គា.មរួមមាន៖ បទឈប់បា.ញ់ដោយគ្មានលក្ខខណ្ឌ កិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ និង កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)។
ក្រោយកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន កម្ពុជានិងថៃ បានសម្រេចបាននូចកិច្ចព្រមព្រៀងលើការឈប់បា.ញ់ជាបន្ទាន់ ដែលក្នុងនោះប្រទេសទាំង២បានឯកភាពគ្នាលើបីចំណុចដូចខាងក្រោម៖
1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង2400 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។
2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង0700 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង
3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ទន្ទឹមនឹងការព្រមព្រៀងនេះ សម្ដេចធិបតីក៏មិនភ្លេចអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ សម្ដេចក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បា.ញ់ភ្លាម ដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ជាងនេះទៅទៀត សម្ដេចក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕









