នៅព្រឹកថ្ងៃច័ន្ទទី ២៨ ខែ កក្កដានេះសារព័តឥមានថៃបានចុះផ្សាយថាមេទ័ពភូមិភាគពីររបស់ខ្លួន លោក ប៊ុនស៊ីង ផាតក្លាង នៅមានជីវិតមិនបានស្លា.ប់ដូចអ្វីដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា លោកត្រូវបានទាហានខ្មែរបា.ញ់សម្លា.ប់នៅក្នុងសមរភូមិនោះទេ។ នេះបើតាមសារព័ត៌មានថៃ Khaosod។
យោងតាមការរាយការណ៍ពីសារព័ត៌មាន The Nation ការចេញមកបដិសេធចំពោះព័ត៌មានដែលចេញផ្សាយថាលោក ប៊ុនសីង ផាតក្លាង បានអស់ជីវិតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការចែករំលែកតៗគ្នានៅក្នុងបណ្ដាញសង្គមថា មេទ័ពជើងខ្លាំងរូបនេះបានស្លា.ប់បាត់បង់ជីវិតដោយសារទាហានខ្មែរនៅក្នុងសមភូមិ ធ្វើឲ្យពលរដ្ឋថៃជាច្រើនមានក្ដីបារម្ភជាខ្លាំង។
ជាមួយគ្នានេះ លោក ប៊ុនសីង ផាតក្លាង បានចេញមកអះអាងថា កម្ពុជាបានព្យាយាមធ្វើឱ្យខូចសីលធម៌របស់ទាហានថៃ តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតដែលអះអាងថាគាត់ត្រូវបានសម្លា.ប់ដោយកងកម្លាំងកម្ពុជា។ លោកក៏បានប្រាប់ទៅកាន់ប្រជាជនថៃទាំងអស់ កុំឲ្យមានការព្រួយបារម្ភអី ព្រោះខណៈនេះលោកមានសុវត្ថិភាពធម្មតា និងកំពុងប្រតិបត្តិការគ្រប់គ្រងកម្លាំងទ័ព។
គួរកត់សម្គាល់ថាលោក ប៊ុនស៊ីង ផាតក្លាង គឺជាមេទ័ពជើងគោកថៃម្នាក់ដែលប្រចាំនៅព្រំដែនតំបន់ភូមិភាគ២ ដែលកន្លងមកមេទ័ពរូបនេះ តែងចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា ជាពិសេសប្រាសាទបុរាណទាំង៣ដែលស្ថិតនៅលើជួរភ្នំដងរែករបស់កម្ពុជា។
គួរឲ្យដឹងផងដែរថា នៅក្នុងជម្លោះហិ.ង្សារវាងកម្ពុជា និង ថៃដែលកំពុងកើតមានមកទល់ពេលនេះ គឺស្នាដៃដែលផ្ដើមចេញពី ប៊ុនស៊ីង ផាតក្លាង នេះឯង ជាអ្នកបញ្ជាឲ្យទាហានថៃ ធ្វើការព័ទ្ធបន្លាលួសបិទប្រាសាទតាមាន់ធំរបស់កម្ពុជាកាលពីថ្ងៃទី ២៤ ខែ កក្កដា ហើយជាពេលដែលទាហានថៃបានបើកការវា.យប្រហារលើប្រទេសកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។
យ៉ាងណាក៏ដោយ ដោយសារនៅក្នុងកំឡុងពេលដែលកម្ពុជានិងថៃកំពុងមានសង្រ្គា.មនេះ គេសង្កេតឃើញថា លោកប៊ុនសុីន ហាក់មិនសូវចេញមុខមាត់និយាយអ្វីជាសាធារណទៅកាន់សារព័ត៌មានដូចមុន និងនៅពេលដែលមានការផ្សព្វផ្សាយពាក្យចចាមអរាមបែបនេះទៀត កាន់ធ្វើឲ្យពលរដ្ឋថៃមានការព្រួយបារម្ភខ្លា.ចលោកស្លា.ប់ថែមមួយកម្រិតទៀត៕










