ប្រទេសថៃ ៖ តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានឈ្លានពានមុនមកលើបូរណភាពទឹកដីកម្ពុជា ហើយកងទ័ពថៃកាន់តែឈ្លានពានកម្ពុជាខ្លាំងឡើងក្រោយពីព្រះមហាក្សត្រថៃប្រកាសច្បាប់អាជ្ញាធរសឹកនៅខេត្តចាន់បុរី និងត្រាតជាប់ដែនសមុទ្រកម្ពុជា ដោយពួកគេប្រើប្រាស់អាវុធគ្រប់ប្រភេទ ដូចជា ៖ អាវុធធុនស្រាល-ធុនធ្ងន់, រថក្រោះ, យន្តហោះចម្បាំង F-17, យន្តហោះចម្បាំង Gripen, គ្រាប់បែកចង្កោម និងផ្សែងគីមីពុល ដើម្បីវាយសង្គ្រប់កម្ពុជា ។ ហេតុនេះ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន និងទឹកដីពីសត្រូវឈ្លានពាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeK4OYnWc-M7klyJmkA2r1-sX0FyzwbT7rpSxGMXoZR_wsy6ltkfmaF_IS0nGhr6PeWuZQFvL-3urBo-MQseWJnfNG24nVZZAUbvC3MAi1xmMmaTR8Sjr9MkotlgwwNI3YrwuLekiqdXloDG5Nrt_TWjMJ5lf2_vQ9ic6vd7fyjrpIFOrxDvtnuYCArXKS/s1280/photo_2025-07-28_09-44-40.jpg

ក្រោយពីកងទ័ពថៃបើកការវាយប្រហារមុនមកលើកម្ពុជាជាច្រើនថ្ងៃដោយពុំគោរពច្បាប់អន្តរជាតិ លោក Donald Trump ប្រធានាធិបតីអាមេរិកបានស្នើឱ្យកងទ័ពថៃឈប់ឈ្លានពាន និងបាញ់ប្រហារមកលើកម្ពុជាជាបន្ទាន់ ដោយលោកសរសេរក្នុងបណ្តាញសង្គមថា លោកនឹងពុំចរចាពន្ធទំនិញជាមួយប្រទេសណាដែលកំពុងមានសង្គ្រាមទេ ។ ប្រធានាធិបតីអាមេរិកបានទូរស័ព្ទនិយាយជាមួយលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ហើយលោកថា ប្រទេសទាំងពីរបញ្ចប់សង្គ្រាមពេលណា ទើបអាមេរិកចរចាពន្ធទំនិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjxCvA16epUmhUhoPnRIzmxK2owZGsyIDcodjH8AXE5zExNhGx_P0V19QDsK51kXbfQYmF4eE6Jk0Gzkv1HyayZzHVMKhZDYDD78l8CPQ7S6g4OtRtaeIDu16LGKUy_EiSfh_eu4WelSm9utwk25HS4sCDlxEumOPEeuXTDARaJnIZlcmYOZi6xT38iCio/s1280/photo_2025-07-28_09-44-40%20(2).jpg
បន្ទាប់ពីមានការអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក នៅថ្ងៃទី២៨ ខែកក្កដា នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានឯកភាពតាមគំនិតផ្តួចផ្តើមរបស់លោក Donald Trump ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzSkfJV6fyppFjbnd0pH9ps9LdnUsU5yFtUEziz4hP_WJFt4OU78fmCojseYtCQM4vble7w-ANmGqPoW-qJGMwkjHkQkl3C3is2qgX3DWgSbJ_HuSwIHyKSP57NsYpYe2qZPFLarGpgvQEGhXg2FUtcJSaCA7LG0g2oKsDIUjl0mRhBLIBkVF8Zr_NGRo/s1280/photo_2025-07-28_09-44-39.jpg
កាលពីថ្ងៃទី២៧ ខែកក្កដា អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញុវត្ថុថៃ លោក ចន កាទិកាវ៉ានីត បានសរសេរក្នុងហ្វេសប៊ុកបង្ហាញទស្សនៈផ្ទាល់ខ្លួនពីគោលជំហរអាមេរិកជាប្រទេសមហាអំណាចអន្តរាគមន៍ជម្លោះកម្ពុជា-ថៃថា លោក Trump អាចនឹងពុំព្រមចរចាពន្ធទំនិញជាមួយកម្ពុជា និងថៃ បើប្រទេសទាំងពីរបន្តធ្វើសង្គ្រាម ។ ប៉ុន្តែបើអាមេរិកអាចចរចាពន្ធទំនិញជាមួយប្រទេសទាំងពីរ គឺអាមេរិកពុំត្រឹមតែទទួលបានផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ គឺអាមេរិកនឹងទទួលបានជ័យជម្នះផ្នែកនយោបាយផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8sV-YVwPubjW_-Y3aYbnUdS0XDrfxRzUkIYMVALyYbuz5eN3WNjsB6ABgS3Aolc_wOgH2whzKZCQhc7POTLFUTncVLh29L6zLC5GKWJRBEZq6D2cFT5ztQvSb4mIu4g8nPVdz8WagQGOz3E2B_7QqaXu1y2SeUiAHzSETxKNdI8A738InRymneEiVAOlJ/s1920/image_2025-07-26_08-28-12%20(3).png

លោកបន្តថា ចំណែកកម្ពុជាអាចរងផលប៉ះពាល់ដោយសារអាមេរិកយកពន្ធទំនិញខ្ពស់ ហើយការអន្តរាគមន៍របស់អាមេរិកនឹងធ្វើឱ្យកម្ពុជាដកថយពីសង្គ្រាមជាមួយថៃ ។ ការចរចាឈប់បាញ់គ្នានៅប្រទេសម៉ាឡេស៊ី អាចធ្វើឱ្យកម្ពុជា-ថៃត្រូវអាមេរិកទម្លាក់ពន្ធទំនិញ ហើយធ្វើឱ្យគោលបំណងរបស់លោក Trump សម្រេច គឺលោកចង់ឱ្យកម្ពុជា-ថៃបញ្ចប់សង្គ្រាម ពីព្រោះកន្លងមក លោក Trump ពុំអាចអន្តរាគមន៍ឱ្យប្រទេសនានាបញ្ចប់សង្គ្រាមទេ ដូចជា ៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK4mhNMuU4Y9oRLe2da8JjgV3gqGjsOhZEyOsMKqogUr9kdJzhTvigZHyMsF5RhLc2c8Ip7xdnv70XSwFpPIZzkrUEnnDG4d8QppNn4SHMaQ5x8BJME399dKTCnKY-oF2MWpwozzsGJX-7sdIxZiadPwnYPMTk55jh7kKhojaGUlGJKzZ-8cszBz4VIRfd/s1200/image_2025-07-26_08-28-15.png

ហេតុនេះ ថៃនឹងអាចចរចាទ្វេភាគីជាមួយកម្ពុជា ដោយពុំចាំបាច់ដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រីឯលោក Trump ក៏ពុំចូលចិត្ត ICJ ។ ថៃនឹងទទួលបានផលប្រយោជន៍ពីឱកាសនេះ គឺពុំចាំបាច់ឡើងតុលាការ ICJ ហើយសង្ឃឹមថា រដ្ឋាភិបាលថៃនឹងយកឱកាសចរចាបញ្ចប់សង្គ្រាមនៅម៉ាឡេស៊ីឱ្យក្លាយជាប្រយោជន៍របស់ខ្លួន ។ នេះបើតាមការលើកឡើងរបស់អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ៕